ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ។ វិធីនេះមានការចូលរួមពីលោក...
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើការផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាកោះតៃវ៉ាន់ ដោយលោក ស៊ី បានសង្កត់ធ្ងន់ថា សំណួរអំពីកោះ ដែលគ្រប់គ្រងដោយខ្លួនឯងគឺជា “បន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់” ប៉ុន្តែបានយល់ព្រមបង្កើត “គោលការណ៍” ដើម្បីគ្រប់គ្រងរបស់ពួកគេ និង ការប្រកួតប្រជែងកាន់តែខ្លាំង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ជាបេក្ខជន បន្តវេន នាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានធ្វើការអំពាវនាវ ឱ្យបន្តមាន ចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាព នៃសុខសន្តិភាព ស្ថិរភាព...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជា នឹងមិនខ្វះភ្លើងប្រើប្រាស់ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាព របស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននេះ កម្ពុជា មានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងរ៉ែ។ ក្នុងកិច្ចសន្ទនា...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង២០ បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ របស់ពួកគេក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដែលជាការជួបជុំលើកដំបូង របស់ពួកគេចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ជាមួយនឹងភាពប្រេះឆាកាន់តែជ្រៅ ក្នុងចំណោមរដ្ឋជាសមាជិកជុំវិញសង្គ្រាម និងថាមពល និងសន្តិសុខស្បៀងពិភពលោក។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានអង្គុយនៅការជួបជុំអន្តរជាតិ ទល់មុខគ្នាជាលើកដំបូងចាប់តាំងពី លោកប្រធានាធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរមកដល់ មាតុភូមិកម្ពុជា វិញ នៅក្បាលព្រលប់ល្ងាចនេះ ក្រោយខកខានមិនបានចូលរួម កិច្ចប្រជុំG20 ព្រោះតេស្ដវិជ្ជមានកូវីដ១៩។ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចកំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉ូឡញ បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញគ្រោងនឹង រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Gazprom ថាមពល របស់ប្រទេសរុស្ស៊ី ។ គម្រោងរឹបអូសនេះនឹង កំណត់គោលដៅភាគហ៊ុន 48% របស់ក្រុមហ៊ុននៅក្នុង EuroPolGaz ដែលជាម្ចាស់ផ្នែកប៉ូឡូញនៃបំពង់ Yamal-Europe ដែលដឹកឧស្ម័នរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT...
ពិតជាសំណាងខ្លាំងបំផុត នឹកស្មានមិនដល់ សម្រាប់បុរសម្នាក់ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានក្លាយជាអតិថិជនដំបូង ក្នុងខែវិច្ឆិកា ដែលឈ្នះរង្វាន់ធំ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជា ស្របពេលដែលគាត់កំពុងមានជីវភាពខ្វះខាត។ បុរសម្នាក់ដែលមានសំណាងនេះ មានឈ្មោះ ថុន បូរី បានទិញស្រាបៀរ កម្ពុជា ពីផ្ទះអ្នកជិតខាង យកទៅពិសាជុំគ្នាជាមួយបងប្អូន ក៏ស្រាប់តែគាស់ត្រូវរង្វាន់ធំ ២០០០០ដុល្លារភ្លាមៗ តែម្តងនៅថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថុន បូរី និយាយថា៖ «ដំបូងខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកផឹកជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវរង្វាន់៦ កំប៉ុងទៀត បូកជាមួយរង្វាន់ដែលខ្ញុំសល់ក្នុងផ្ទះ១កំប៉ុងទៀត ខ្ញុំក៏យកទៅដូបន្ថែមក៏ស្រាប់តែគាស់ត្រូវរង្វាន់២០០០០ ដុល្លារពីកំប៉ុងទី៧»។ គាត់បន្ថែមទៀតថា៖ «ឈ្នះរង្វាន់នេះខ្ញុំនឹងយកទៅផ្គត់ផ្គង់គ្រួសារព្រោះកំពុងមានជីវភាព ខ្វះខាតស្រាប់ផង។ ខ្ញុំសប្បាយចិត្តខ្លាំងបំផុតពីព្រោះខ្ញុំពិសាស្រាបៀរ កម្ពុជា យូរមកហើយ ធ្លាប់ត្រូវរង្វាន់ ៥ម៉ឺនរៀល រង្វាន់១កំប៉ុង ២ កំប៉ុងតែប៉ុណ្ណោះ មិនដែលឃើញលេខសូន្យច្រើនបែបនេះទេ ឡើងផ្អើលពេញភូមិ ហើយបងប្អូននាំគ្នា បង្ហោះពេញហ្វ៊េសប៊ុក»។ បុរសរូបនេះ គឺជាអតិថិជនដំបូងបំផុត ដែលឈ្នះរង្វាន់ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជានៅក្នុងខែវិច្ឆិកានេះ។ គាស់ស្រាបៀរ កម្ពុជាភ្លាម លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់២០០០០ដុល្លារចំនួន ៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មីចំនួន២០២៣ គ្រឿង ឈ្នះរង្វាន់សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាច្រើនលានកំប៉ុងថែមទៀត។ ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ! ពិសាដោយការទទួលខុសត្រូវ។
បាលី៖ កិច្ចប្រជុំកំពូលលើកទី១៧ នៃក្រុមប្រទេសសេដ្ឋកិច្ចទាំង២០ (G20) បានចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ដែលផ្ដោតសំខាន់លើបញ្ហាទាក់ទងនឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធសុខភាពពិភពលោក និងការប្រែប្រួលអាកាសធាតុ ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃជាមួយនឹងប្រធានបទ “Recover Together, Recover Stronger” បញ្ហាផ្សេងទៀតរួមទាំង ការផ្លាស់ប្តូរឌីជីថល និងសុវត្ថិភាពចំណីអាហារ និងថាមពលក៏នឹងត្រូវបានពិភាក្សាផងដែរ។ ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាព ស្មារតីស្នេហាជាតិ របស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោកបានលើកឡើងថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។ សូមបញ្ជាក់ថា ក្រៅពីការបំពាក់ឋានន្តរស័កិ្ត និងមេដាយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឧបត្ថមជូនដល់យោធិនចូលសោធននិវត្តន៍ នូវថវិកា និងគ្រឿងឧបភោគ បរិភោគផងដែរ៕