ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រសៀលថ្ងៃទី ១៥ វិច្ឆិកានេះខ្ញុំនឹងវិលត្រឡប់ ទៅកម្ពុជាវិញ ជាមួយគណៈប្រតិភូកម្ពុជា ដោយសារមូលហេតុ សម្តេចតេជោ ប្រមុខដឹកនាំមានលទ្ធផលកូវីដ-១៩វិជ្ជមាន (ដូចសម្តេចលោកបានជម្រាបជូន ក្នុងផេកផ្លូវការព្រឹកមិញ) បន្ទាប់ពីបានធ្វើតេស្ត នៅឥណ្ឌូនេស៊ី កាលពីល្ងាចមិញ។ ពិតណាស់បញ្ហាកូវីដ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទបានរារាំងពលរដ្ឋកាណាដា ចំនួន100បន្ថែមទៀត ពីការចូលជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីម្តងហើយម្តងទៀត ដែលដាក់ដោយទីក្រុងអូតាវ៉ា។ ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមបញ្ជីខ្មៅ ដែលទើបដាក់ក្នុងបញ្ជីខ្មៅ មានមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងសកម្មភាព ប្រឆាំងរុស្ស៊ី។ ឥឡូវនេះ ជនជាតិកាណាដាចំនួន 1,005នាក់ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់រុស្ស៊ី រួមទាំងការហាមឃាត់...
បរទេស៖ យោងតាមការប្រកាសដោយសេតវិមាន កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា នៅអំឡុងពេលនៃជំនួបគ្នា ជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌូនេស៊ី រវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping កិច្ចពិភាក្សាគ្នាដោយផ្ទាល់ ត្រូវបានធ្វើឡើង។ ក្នុងនោះសេតវិមានបានអះអាងថាលោក Xi ដែលជាមេដឹកនាំរបស់ប្រទេសចិន បាននិយាយទៅកាន់លោក Bidenថាប្រទេសទាំងពីរ គួរតែបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នាដើម្បីអាចផ្តល់នូវអ្វី ដែលជាក្តីសង្ឃឹមរបស់ពិភពលោកឡើងវិញ...
Chinese President Xi Jinping meets with U.S. President Joe Biden in Bali, Indonesia, Nov. 14, 2022. (Xinhua/Li Xueren) BALI, Indonesia, Nov. 14...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចប្រកបដោយជោគជ័យ១០០% ក្នុងការការពារសុវត្ថិភាព នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។ តាមរយៈលិខិតថ្លែងអំណរគុណរបស់ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៤ វិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ខ្ញុំសូមចូលរួមជាមួយ...
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិន បានអញ្ជើញជួបសន្ទនា ជាមួយលោកចូ បៃដិន ប្រធានាធិបតីអាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងអាមេរិក បានឆ្លងកាត់ភ្លៀងនិងខ្យល់ព្យុះជាច្រើន ក្នុងរយៈពេលជាង៥០ឆ្នាំ ដោយមានការទទួលបានផង មានការបាត់បង់ផង បានបទពិសោធន៍ផង និងបានមេរៀនផង។ ប្រវត្តិសាស្ត្រជាសៀវភៅ បង្រៀនល្អបំផុត។...
ថ្ងៃទី១៤ ខែវិច្ឆិកា ស្របពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 និងកិច្ចប្រជុំក្រៅផ្លូវការ នៃប្រមុខរដ្ឋអង្គការ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកAPEC ហើយអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសថៃ ភាពយន្តភាគ «ប្រយោគដែលលោក Xi Jinping ចូលចិត្ត» (ភាសាឥណ្ឌូណេស៊ីនិងភាសាថៃ) និងភាពយន្តឯកសារជាពហុភាសា «ប្រទេសចិន ក្នុងដំណើរការថ្មី»...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការទារលុយជាថ្នូរ នឹងការអនុញ្ញាត ឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធេីណេត ចូលក្នុងលំនៅដ្ឋាន របស់អ្នកប្រើប្រាស់។ ក្រសួងប្រៃសណីយ៍ អំពាវនាវបែបនេះ បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមបុរីនិងអគារសហកម្មសិទ្ធិ ក្នុងរយៈពេលកន្លងមក ដោយទទួលបាន នូវព័ត៌មានជាក់លាក់ អំពីឧបសគ្គមួយចំនួន...
ភ្នំពេញ៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល ពីការជួបប្រសព្វគ្នា នៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរ ដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ។បើយោងតាមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Serhiy Marchenko ថា ប្រទេសអ៊ុយក្រែន មានបំណងទាក់ទាញជំនួយបរទេស ចំនួន ៧,៨ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ។ លោក Marchenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវថា អ៊ុយក្រែនកំពុងពឹងផ្អែក លើការទទួលបាន ៤,៨ពាន់លានដុល្លារពីដៃគូអន្តរជាតិ ក្នុងខែនេះ ហើយប្រាក់ដែលនៅសល់ក្នុងខែធ្នូ។ លោក...