ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។ តាមការសិក្សាវេជ្ជសាស្រ្ត បានឲ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើង លើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានៅក្នុងរាងកាយបំលែងខ្លួន ដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាច កើតមានជំងឺមហារីក។ ជំងឺមហារីកដែលកើតមានច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្នង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។ ដោយមើលឃើញពីស្ថានភាព ដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើន ចំនួនកុមារកម្ពុជា ដែលកើតជំងឺមហារីកមកកាន់មន្ទីរពេទ្យកុមារអង្គរ កាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្តួចផ្តើមនូវអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីរពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារ ពីជំងឺមហារីក” ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកកុមារ ដើម្បីឲ្យកុមារកម្ពុជាទាំងអស់ អាចទទួលបានការពិនិត្យនិងព្យាបាលឲ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទានដើម្បីឲ្យមន្ទីរពេទ្យ អាចបន្តសកម្មភាពព្យាបាលកុមារដែលកើតជំងឺមហារីកនដោយមិនគិតប្រាក់កម្រៃ។ សូមបញ្ជាក់ផងដែរថា ក្រៅពីថវិកាជូនដល់មន្ទីរពេទ្យ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏មានជាមួកសុវត្ថិភាព ចំនួន ៥០មួក ជូនដល់បុគ្គលិក ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ កន្សែងរុំខ្លួនចំនួន ២០០កន្សែង រួមជាមួយនឹងថវិកាចំនួន ២០.០០០ (ពីរម៉ឺន) រៀលក្នុងអ្នកជំងឺម្នាក់ ជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យផងដែរ។ ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” នេះទោះបីតិចក្តី ច្រើនក្តី ដើម្បីសង្គ្រោះកុមារកម្ពុជា យើងតាមរយៈគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ លេខគណនី ABA៖ ០០០ ៣២០ ៥៥៥ ឬទំនាក់ទំនងលេខ៖ ០១២ ៧២៥ ៧៤៥ / ០១៦ ៧២៥ ៧៣៥។ សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា គេហទំព័រ៖ http://MLmongkulRealty.com ទំព័រហ្វេសប៊ុក៖ ML Mongkul Realty តេឡេក្រាម៖ ML Mongkul Realty។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៥ ដូចជា៖ ១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។ ២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។ ៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។ ៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបើកចំហសម្រាប់កិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅខាងក្រៅវេទិកាសន្តិសុខ ថ្នាក់តំបន់នៅកម្ពុជាក្នុងសប្តាហ៍នេះ ជាសញ្ញានៃការបញ្ចូលគ្នានូវកិច្ចទំនាក់ទំនង បន្ទាប់ពីមេដឹកនាំកំពូល នៃប្រទេសទាំង២ បានជួបគ្នាកាលពីដើមខែនេះ។ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកហាក់ដូចជាមិនមានមូលហេតុអ្វី ក្នុងការត្រឡប់ទៅកាន់បណ្តាញសង្គម Twitter ទៀតនោះទេបន្ទាប់ពី ប្រធានប្រតិបត្តិការលោក Elon Musk បានបង្កើតគណនេយ្យរបស់ លោកឡើងវិញទៅហើយក្តី។ លោក Trump ក្នុងនោះក៏បានលើកឡើងដែរថា អ្វីដែលលោកមាននៅពេលនេះគឺជាអ្នក Follower ថ្មីរាប់លាននាក់រួចទៅហើយ នៅលើបណ្តាញសង្គមថ្មីរបស់លោកគឺ Truth...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានរញ្ជួយដោយការ បាញ់គ្រាប់ផ្លោងកាលពីថ្ងៃអាទិត្យ ដោយទទួលបានការថ្កោលទោស ពីប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលបានថ្លែងថា ការវាយប្រហារបែបនេះបានប្រថុយ នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេសឧស្សាហកម្មធំៗចំនួន៧ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ គួរតែអនុវត្ត “វិធានការសំខាន់ៗ” បន្ទាប់ពីការបាញ់បង្ហោះ មីស៊ីលអន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង។ តាមសំណើរបស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខគ្រោងនឹង ពិភាក្សាជាមួយកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ បន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយ បង្អស់បានបាញ់នៅឆ្នាំនេះ។ រដ្ឋមន្ត្រីនៃសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ អង់គ្លេស...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់គណៈប្រតិភូអាយប៉ាថា នៅពេលអាស៊ានកំពុងងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់កើតចេញពីវិបតិ្តកូវីដ-១៩ បញ្ហាប្រឈមជាអាទិភាព ជាច្រើនកំពុងទាមទារឱ្យមានការ យកចិត្តទុកដាក់ខ្ពស់ ។ ក្នុងពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» នាថ្ងៃទី២១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឱ្យដឹងថា កម្ពុជាបានផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានពហុភាគីនិយម ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដាក់គ្នា រវាងប្រទេសមហាអំណាច។ ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហ៊ានទៅមុនជាមួយ ដើម្បីចីរភាព, បរិយាបន្ទ និង ភាពធន់របស់អាស៊ាន»នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាសុខា សម្តេចតេជោ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីតម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ ដោយចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រេងសាំងធម្មតាមានតម្លៃ ៤.៣៥០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូត ៥.០០០រៀល ។
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ មានព្រះរាជបន្ទូលថា ទោះជាយ៉ាងណាក៏ដោយ ត្រូវតែបន្តការពារថែរក្សាពួនជ្រុំ នូវសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នាឱកាសមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះអង្គ...
ភ្នំពេញ៖ លោក Wei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារ ជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមក ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ប្រមុខការពារជាតិចិន កាលពីថ្ងៃទី២០...