ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានថ្លែងថា ឆ្នាំ២០២០-២០២១ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមក បណ្តាលមកពីជំងឺកូវីដ-១៩។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែឧសភា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នេះបានដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តកំពង់ចាមប្រារព្ធពិធី ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម...
ភ្នំពេញ:លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការប្រកាសថ្កោលទោសនូវទង្វើដ៏ថោកទាបរបស់ បុគ្គល អ៊ុក ទូច ដែលបានប្រមាថមកលើ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងអំឡុងពេលដែល សម្តេចអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក និង ជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោកកង សូសាទី បានសង្កត់ធ្ងន់ថា...
សមាជិកសភាអាមេរិក៖ សព្វាវុធអាមេរិក ចាប់ផ្តើមមានចំនួនតិច ដោយសារផ្គត់ផ្គង់ឲ្យអ៊ុយក្រែនhttps://dap-news.com/international/2022/05/09/243195/ រាល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពនៅអ៊ុយក្រែន ត្រូវបានស្វាគមន៍https://dap-news.com/international/2022/05/09/243234/ សភាអាមេរិក ជំរុញការបំពាក់អាវុធឱ្យអ៊ុយក្រែន ជុំវិញជំនួយ Covid ដល់ជនជាតិអាមេរិកhttps://dap-news.com/national/2022/05/10/243562/ លោក ពូទីនថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន គឺជាវិធានការបង្ការទុកជាមុនប្រឆាំងនឹង ការឈ្លានពានមកលើរុស្ស៊ី នាពេលអនាគតhttps://dap-news.com/international/2022/05/10/243575/ អគ្គរដ្ឋទូតរុស្ស៊ី នៅក្នុងប្រទេសប៉ូឡូញ ត្រូវបាតុករកាន់ទង់ជាតិអ៊ុយក្រែន...
សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានរៀបចំពិធីបញ្ចុះរួចរាល់https://dap-news.com/national/2022/05/09/243218/ អគ្គិសនីកម្ពុជា ទុកពេល២ខែ ឲ្យក្រុមហ៊ុន SINGMENG រើខ្សែកាប្លិ៍ជាបន្ទាន់ ក្រោយរំលាយកិច្ចសន្យា ជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក (Video)https://dap-news.com/national/2022/05/09/243253/ គ.ជ.ប លុបឈ្មោះបេក្ខជន ជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ របស់បក្សប្រជាជនhttps://dap-news.com/national/2022/05/10/243610/ EU ៖ បោះឆ្នោតនៅកម្ពុជា គួរអនុញ្ញាតឲ្យអតីតបក្សប្រឆាំងចូលរួម...
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ រហូតដល់ពេលនេះសម្រេចបានប្រមាណ ៩៧% ដែលនឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខ ។ អត្ថប្រយោជន៍សំខាន់ធំៗចំនួន ០៣ នៃគម្រោងនេះ រួមមាន ៖ ១-ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ក្នុងការបិទទ្វារទឹកសំណង់មេស្ទាក់ទឹកស្ទឹង មានទទឹង ៧៥ម៉ែត្រដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា ២-ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបងផ្ទាល់ ៣-ជាសោភ័ណភាព និងទាក់ទាញសក្តានុពលទេសចរណ៌ដល់ខេត្តបាត់ដំបង ។ លោករដ្ឋមន្ត្រីបានរំលឹកអនុវស្សាវរីយ៍ដោយមានប្រសាសន៍ថា ៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាក្តីស្រមៃរបស់ខ្ញុំអស់រយ:ពេលជាង ៤០ឆ្នាំមកហើយ ដែលចង់បាននូវសំណង់ដូចនេះ ពេលនេះបានក្លាយជាការពិតហើយនៅក្នុងសម័យតេជោសែនសន្តិភាព ។ គម្រោងនេះ ពិតជាមានសារ:សំខាន់ និងអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការបម្រើដល់ជីវភាពប្រជាពលរដ្ឋ និងសោភ័ណភាពក្រុងបាត់ដំបង ។ លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ផ្តត់ផ្គង់ទឹកប្រើប្រាស់ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕
នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៩ យាងចូល ៧០ ព្រះវស្សា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន Ezecom ទាំងអស់សូមព្រះរាជានុញ្ញាត្តិ ថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជិវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ...
ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ចំនួនជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់មើលឃើញពីការដឹកនាំ ដ៏ត្រឹមត្រូវ និងល្អប្រសើរ របស់គណបក្សប្រជាជនកម្ពុជា ដែលនាំប្រទេសមានការអភិវឌ្ឍ រីកចំរើន និងធ្វើឱ្យប្រទេសជាតិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ។ ពិធីបញ្ចូលសមាជិកថ្មី ខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែឧសភា...
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើកបណ្តឹងសារទុក្ខ បុរសជាប់ចោទជនជាតិចិនម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្រ្តីជនជាតិចិនម្នាក់ ដែលត្រូវជាសង្សារ រួចខ្ចប់សាកសពនាង យកទៅបោះចោល...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការសម្លាប់អ្នកកាសែតជនជាតិអាមេរិក ដើមកំណើតប៉ាឡេស្ទីនរបស់កាសែត Al-Jazeera គឺអ្នកនាង Shireen Abu Akleh និងបង្កឲ្យរងរបួសរបស់ អ្នកកាសែតម្នាក់ទៀតនៅ Jenin នៅតំបន់ West Bank ដែលកំពុងកាន់កាប់...