ព័ត៌មានជាតិ

លោក​ កង​ សូសាទី​ ថ្កោលទោសទង្វើដ៏ថោកទាប របស់ បុគ្គល អ៊ុក ទូច ដែលបាន ប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន 

ភ្នំពេញ​:​លោក​ កង​ សូសាទី​ រដ្ឋលេខាធិការក្រសួងផែនការ​ប្រកាសថ្កោលទោសនូវទង្វើដ៏ថោកទាបរបស់ បុគ្គល អ៊ុក ទូច ដែលបានប្រមាថមកលើ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងអំឡុងពេលដែល សម្តេច​អញ្ជេីញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក និង ជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ។ 

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈគេហទំព័រហ្វេសប៊ុក​ លោក​កង​  សូសាទី​ បាន​សង្កត់ធ្ងន់ថា​ “ទង្វើដ៏ថោកទាបនេះ ខ្ញុំបាទសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងមិនអាចលើកលែងទោសដល់ពួកជ្រុលនិយមទាំងអស់នេះទេ”៕

To Top