ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គណបក្សភ្លើងទៀន ដែលទើបនឹងបង្កើតថ្មី មិនអាចទាញព្រលឹងនយោបាយ លោក សម រង្ស៊ី ឱ្យចូលស្រុកបានទេ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ បានរាយការណ៍ថា បានរុញច្រានកងកម្លាំង របស់ក្រុងម៉ូស្គូ ក្នុងការវាយបកមួយ ដែលអាចបង្ហាញពីការផ្លាស់ប្តូរ សន្ទុះនៃសង្រ្គាម និងបិទលំហូរឧស្ម័ន នៅលើផ្លូវឆ្លងកាត់ទឹកដី ដែលគ្រប់គ្រងដោយរុស្ស៊ី ដោយបង្កើនទិដ្ឋភាព នៃវិបត្តិថាមពលនៅអឺរ៉ុប។...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា ប្រតិបត្តិករប្រព័ន្ធបញ្ជូនឧស្ម័ន នៃប្រទេសអ៊ុយក្រែន ហៅកាត់ថា (GSTOU) បានចោទប្រកាន់រុស្ស៊ី ពីបទរំខានការដឹកជញ្ជូនឧស្ម័ន របស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់អ្នកប្រើប្រាស់នៅ អ៊ុយក្រែន និងអឺរ៉ុប ។ លោក Sergiy Makogon ប្រធាន GSTOU...
ខេត្តសៀមរាប ៖ អង្គការ ហ្វរផរ និងដៃគូ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានរៀបចំនៅសិក្ខាសាលា ស្តីពីការយល់ដឹង អំពីការជួញដូរសាច់សុនខ ក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយ នៃពិព័រណ៍សត្វចិញ្ចឹម លើកដំបូងរបស់ខេត្តសៀមរាបផ្ទាល់ ។ចាប់ពីខែកក្កដា ឆ្នាំ២០២០ទៅ ខេត្តសៀមរាប បានក្លាយជាខេត្តដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹង ហាមឃាត់ការធ្វើអាជីវកម្មទិញ...
ភ្នំពេញ ៖ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញដល់វិស័យធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ ។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ពេជ...
ភ្នំពេញ៖ ខណៈតម្រូវការឈាមដើម្បីសង្រ្គោះអាយុជីវិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាម បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យធនាគារ និងសមាគមធនាគារកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមរៀបចំយុទ្ធនាការបរិច្ចាគឈាម «សង្គ្រោះជីវិតខ្ញុំ»។ កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាព...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ និងកងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានា នៅក្នុងរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២...
ភ្នំពេញ ៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ៕
ភ្នំពេញ៖ ថ្ងៃនេះ មកដល់ថ្ងៃទី៥ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ខណៈជាសះស្បើយ ចំនួន២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ តាងនាមឲ្យសមាជិក សមាជិការបស់ខ្លួន ដែលមានជាង៥ពាន់នាក់ បានប្រកាសប្តេជ្ញាគាំទ្រ យ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងប្តេជ្ញាត្រៀមចូលរួមយុទ្ធនាការ ឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្វែងរកសំឡេងឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា...