គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលពួកគេបានកាន់កាប់ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ អ៊ុយក្រែន លោក Taras Vysotskiy បានសម្តែងការព្រួយបារម្ភថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថានាពេលកន្លងមក ប្រទេស៊ែប៊ី តែងតែមានទំនោរប្រឆាំង ទៅនឹងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី ហើយក្នុងនោះ ប្រធានាធិបតីលោក Aleksandar Vucic គឺកំពុងបន្តស្ថិតនៅក្រោមសំពាធ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការកែប្រែជំហ បែបនេះ។ ប្រភពដដែល បានឲ្យដឹងទៀតថា ខណៈដែលសំពាធកាន់តែខ្លាំង ពីលោកខាងលិចនោះលោក Vucic កាលពីថ្ងៃម្សិលមិញ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីរ៉ាក់បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់ បានផ្លោងចូលមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងស្នាក់នៅមួយរបស់អ្នកជំនាញ និងភ្នាក់ងារយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតទាំង២ បានធ្លាក់នៅពេលល្ងាច នៅក្នុងមូលដ្ឋានអាកាស...
បរទេស៖ អង្គការណាតូកំពុងរៀបចំ គាំទ្រអ៊ុយក្រែន “សម្រាប់រយៈពេលយូរ” ដរាបណាជម្លោះយោធាជាមួយរុស្ស៊ី នឹងអូសបន្លាយយូរ ទោះបីជាវាមានរយៈពេលជាច្រើនខែ និងច្រើនឆ្នាំក៏ដោយ។ នេះបើតាមអគ្គលេខាធិការនៃប្លុកយោធា លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កិច្ចប្រជុំកំពូល យុវជននៅទីក្រុងប្រ៊ុចសែល លោក...
ភ្នំពេញ៖ គណបក្សភ្លើងទៀនទើបតែ បានចាប់កំណើតក្នុងរយៈពេលប៉ុន្មានខែមកនេះ ក្រោយមានអតីតក្រុមមន្រ្តីជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិដូចជា លោក សុន ឆ័យ និងថាច់ សេដ្ឋា បានមកជ្រកក្រោមទ្រនំ ដើម្បីធ្វើសកម្មភាពនានាចូលរួម បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងជាលក្ខណៈដាក់ទំនាយទុកជាមុនថា គណបក្សភ្លើងទៀន នឹងរលត់មុនការបោះឆ្នោត។...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងរយៈពេល១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ការអញ្ជើញទៅពិនិត្យសុខភាពលើកនេះ ក្រោយពីសម្តេចក្រឡាហោម ស ខេង...
បរទេស៖ អភិបាលខេត្ត គឺលោក Aleksandr Bogomaz បាននិយាយថា តំបន់ Bryansk របស់រុស្ស៊ី បានបន្តរងនូវការវាយប្រហារមួយទៀតពីយោធាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Bogomaz បានសរសេរនៅលើ Telegram នៅព្រឹកថ្ងៃសៅរ៍ថា...
នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី...
បរទេស៖មេដឹកនាំក្រុម Hezbollah កាលពីថ្ងៃសុក្របានធ្វើការព្រមានសាជាថ្មីថាប្រសិនបើអ៊ីស្រាអ៊ែលនៅតែបន្តធ្វើការវាយប្រហារ សំដៅលើជនជាតិអ៊ីរ៉ង់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសស៊ីរី បន្តទៀតនោះរដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងបើកការវាយប្រហារដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ។ មេដឹកនាំរូបក៏បានព្រមានទីក្រុង Tel Aviv ទៀតថាកងកម្លាំងយោធា Shia militia របស់ខ្លួនគឺបានដាក់កម្រិតប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់ រួចទៅហើយក្នុងការតាមឃ្លាំមើល ចំពោះសមយុទ្ធយោធារបស់អ៊ីស្រាអ៊ែលនៅក្បែរទៅនឹងប្រទេសលីបង់។ លោក Hassan Nasrallah មេដឹកនាំរបស់ក្រុម Hezbollah ថា៖នៅក្នុងស្ថានភាពដែលអ៊ីស្រាអ៊ែលនៅតែបង្កការធ្វើទុក្ខចំពោះជនជាតិអ៊ីរ៉ង់នៅក្នុងតំបន់នោះអ៊ីរ៉ង់នឹងបើកការវាយប្រហារដោយផ្ទាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយរូបលរបស់ប្រទេសរុស្សី បានកើនឡើងដល់ចំណុចខ្ពស់បំផុត គិតចាប់តាំងតែពីខែមិនាឆ្នាំ២០២០ធៀបទៅនឹងលុយរបស់អឺរ៉ុ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះលុយរូបលឬ rubles បានធ្លាក់មកត្រឹម៧៤ក្នុងមួយអ៊ឺរ៉ូនិងនឹងបន្តធ្លាក់ទៅត្រឹមតែ៧០ប៉ុណ្ណោះ ក្នុងមួយដុល្លារអាមេរិក ខណៈដែលធនាគារកណ្តាលរុស្សី បានប្រកាសកាត់ការប្រាក់ មកត្រឹមតែ១៤ភាគរយប៉ុណ្ណោះក្នុងការបញ្ចេញកំចីកាន់តែច្រើន ទប់ទល់ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។ គួរឲ្យដឹងដែរថាកន្លងមកលុយរូបលរបស់រុស្សី បានធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្របន្តិចក្រោយការបើកប្រតិបត្តិការ ពិសេសបែបយោធាប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនកាលពីដើមខែមិនា ដែលគ្រានោះក្នុងមួយដុល្លារអាមេរិក គឺស្មើទៅនឹងលុយរូបលដល់ទៅ១៥០៕ ប្រែសម្រួល៖ស៊ុនលី