ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦នាក់ទៀត ខណៈជាសះស្បើយចំនួន ២៧នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៤៦នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ០៥០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសម្នាក់ផ្ទុះកំហឹងទាញខ្សែភ្លើង រិតកសង្សារដែលជាប្រុសដូចគ្នា សម្លាប់ចោលតែម្ដង ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ នៅចំណុចក្នុងបន្ទប់ជួលលេខ៥បេ ផ្លូវបេតុងក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទប្រុស (ភេទទី៣)...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានណែនាំដល់អាជ្ញាធរ ត្រូវមានជំហរអព្យាក្រឹត្យ គោរពច្បាប់ និងបទបញ្ជាស្តីពីការបោះឆ្នោត និងមានក្រមសីលធម៌ ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់ គ្រប់គណបក្សនយោបាយទាំងអស់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាថ្ងៃទី២៩...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធាន ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400...
ព្រៃវែង៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ អនុប្រធានសាខា ប.ស.ស.ខេត្តព្រៃវែង លោក នៅ សុមនា និងក្រុមការងារ បានប្រគល់សេចក្តីសម្រេច តាវកាលិកហានិភ័យការងារ វិភាជន៍បូជាសព ចំនួន ១០លានរៀល (ដប់លានរៀល) ជូនដល់ លោកស្រីភួង សោភ័ណ្ឌ ត្រូវជាភរិយានៃសព លោក ឈៀវ សុភាស់ ប្រធានការិយាល័យក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកបាភ្នំ ជាសមាជិកប.ស.ស. ដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលចុះបំពេញការងារ។ នេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការសាធារណៈ មន្រ្តីរាជការ ពិសេសបងប្អូនដែលជាកម្មករនិយោជិត៕
ភ្នំពេញ៖ អ្វីដែលបងប្អូនប្រជាពលរដ្ឋ ទន្ទឹងរង់ចាំនោះ គឺការបើកដំណើរការឡើងវិញ នូវច្រកទ្វារព្រំដែនកម្ពុជា-ថៃ ឥឡូវនេះបើតាមលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភាគីថៃ បានយល់ព្រមបើកដំណើរការ នូវច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សូមរំលឹកថា ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ក្នុងនោះក៏មានច្រកប៉ោយប៉ែតនេះផងដែរ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ ចូលទៅក្នុងទីក្រុង គៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres ខណៈដែលទីក្រុងម៉ូស្គូ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយ នឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេស លើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក...
ភ្នំពេញ៖ លោកបណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នឹងទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ “The Order of the Rising Sun, Gold Rays with Neck Ribbon” ។ ពិធីប្រគល់គ្រឿងឥស្សរិយយស...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ លោក Gerry Rice អ្នកនាំពាក្យរបស់ IMF បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រីកំពុងមានរោគសញ្ញាស្រាល...