ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបក្រុមសិស្សជាប់និទ្ទេសAចំនួន១៧៥៣នាក់ ក្រោយអាក់ខានជួបនាពេលកន្លងមក ដោយសារការផ្ទុះនូវជំងឺកូវីដប្រភេទថ្មីអូមីក្រុង។ តាមគម្រោងសម្តេចតេជោ នាពេលកន្លងមក បានប្រកាសជួបសិស្សនិទ្ទេសAទាំងជិត២ពាន់នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ សូមរំលឹកថា សម្រាប់ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន ៧២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមកូវីដ-១៩ នៅឡើយទាំងស្រុងនោះទេ ព្រោះមិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងជំងឺកូវីដ-១៩។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង...
ភ្នំពេញ ៖ ខណៈកម្ពុជាបានសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងលើវិបត្តិកូវីដ ដោយមិនមានអ្នកឆ្លងច្រើនទៀត និងលើកលែងកាតព្វកិច្ចពាក់នោះដោយសារតែវិស័យសុខាភិបាលជាអ្នកនាំមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកប្រមាថកម្ពុជាលើវិស័យសុខាភិបាលថាមានភាពអន់ខ្សោយនាពេលកន្លងមកនោះ គួរកែតម្រូវឡើងវិញ ។ សម្តេចបានបន្តរំលឹក កាលពីប្រមាណជា១ឆ្នាំមុនថា កម្ពុជាបាននៅជិតជ្រោះមរណៈ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានងាកចេញពីជ្រោះមរណៈហើយ ដូច្នេះមិនត្រូវទៅក្បែរជ្រោះមរណៈទៀតទេ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែក យ៉ាងធំធេងក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៥ ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២នេះ ប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីឈ្នះសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាអត់មានការរើសអើងខាងនយោបាយសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩នោះទេ អ្នកណាក៏ចាក់បានដែរ ឲ្យតែរស់នៅលើទឹកដីកម្ពុជា ។ នេះជាហើយជាចំណែកជោគជ័យភាពស៊ាំក្នុងសហគមន៍៕
បរទេស ៖ គណបក្សការងាររបស់ប្រទេស អូស្ត្រាលី បានដាក់ចេញនូវផែនការ ដំឡើងការចំណាយ ផ្នែកសន្តិសុខ នៅប៉ាស៊ីហ្វិក និងលះបង់ធនធាន ដើម្បីបណ្តុះបណ្តាល សម្ព័ន្ធមិត្តក្នុងតំបន់ ដោយអ្នកនាំពាក្យ បក្សប្រឆាំង បានរិះគន់រដ្ឋាភិបាល បច្ចុប្បន្ន ចំពោះការខកខាន ក្នុងការដោះស្រាយ ការគំរាមកំហែង ដែលកំពុងកើនឡើង ដែលត្រូវបានចោទថា បង្កឡើងដោយប្រទេសចិន។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ទោះបីជាសម្តេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ក្នុងការអនុវត្តសម្រាប់ប្រជាពលរដ្ឋ។ សម្តេចតេជោបន្តថា ទោះបីជាមានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែសម្តេចសង្កេតឃើញថា មានពលរដ្ឋ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់នៅពេលពួកគាត់ធ្វើដំណើរ និងនៅទីសាធារណៈ មួយចំនួន។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ៕
ឆ្នាំ២០២២ ជាខួបទី៥០ឆ្នាំ នៃការរកឃើញធាតុអាតេមីស៊ីនីន ។ ៥០ឆ្នាំមុន អ្នកវិទ្យាសាស្ត្រចិន ដូចជាលោកស្រី Tu Youyou ជាដើមបានរកឃើញ ព្រមទាំងបានចម្រាញ់ ដោយជោគជ័យនូវឱសថអាតេមីស៊ីនីន ហើយបានជួយប្រទេសចិន លុបបំបាត់ជំងឺគ្រុន ចាញ់ទាំងស្រុង ។ ប្រទេសចិន បានផ្សព្វផ្សាយឱសថ ដ៏មានប្រិសទ្ធភាពនេះ ទៅកាន់ពិភពលោកទាំងមូល ។ អ្នកជំនាញបានឧទ្ទេសនាមថា...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ បាននិងកំពុងប្តេជ្ញាជំរុញការងារផលិតកម្ម ឲ្យកាន់តែមានភាពរីកចម្រើន បន្ទាប់ពីការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២៧ មេសា នេះថា បើទោះបីជាពិភពលោកទាំងមូល បាននិងកំពុងរងឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នាពេលថ្មីៗនេះ ក៏ស្ថានភាពនៃការនាំចេញ កសិផលទៅក្រៅប្រទេសក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក ឌិញ ទៀន ហ៊្សុង (Dinh Tien Dung) លេខាគណៈកម្មាធិការបក្សរដ្ឋ ធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសម...