ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣០នាក់ទៀត ខណៈជាសះស្បើយ ចំនួន១២៧ នាក់ និងម្នាក់ស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៥,៨១២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៣២៨នាក់, ស្លាប់សរុបចំនួន៣,០៥៥នាក់៕
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រារបៀរអាន់ឆ័របានរកឃើញ អ្នកឈ្នះរង្វាន់ធំ ១០០លានរៀលម្នាក់ទៀតហើយ នៅឯខេត្តបាត់ដំបង។ ភ្លាមៗនោះ ក្រុមហ៊ុនអាន់ឆ័របានចាត់តាំង វត្តមានទូតសុឆន្ទៈរបស់ខ្លួនគឺ លោក ខេមរៈ សិរីមន្ត អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ មិនខុសពីអ្នកឈ្នះមុនទេ។ ប៉ុន្តែអ្វីដែលទាក់ទាញ ចំណាប់អារម្មណ៍នោះគឺ លោក ខេមរៈ សិរីមន្ត បានតែងខ្លួនធ្វើជាលោកតាចំណាស់ ចូលរួមកម្មវិធី ហើយស្រាប់តែធ្វើពុត...
ប៉េកាំង៖ ចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ហើយរឿងតែមួយគត់ដែលចិន ចង់បានគឺសន្តិភាពនៅអ៊ុយក្រែន នេះបើតាមការលើកឡើងរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kuleba បានប្រាប់លោក...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។ លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីការពារជាតិជាន់ខ្ពស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានប្រមូលទ័ពឡើងវិញ ប្រហែល២/៣នៃកងកម្លាំងរបស់ខ្លួន ចេញពីជុំវិញទីក្រុងគៀវ ដោយមានការបង្រួបបង្រួមគ្នា ជាច្រើននៅក្នុងប្រទេសប៊េលឡារុស្ស ដែលជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថានឹងជួសជុល ផ្គត់ផ្គង់ និងដាក់ពង្រាយឡើងវិញនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែន...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា បានសម្រេចបើកសាខាការិយាល័យថ្មីមួយទៀត គឺសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប ដែលមានទីតាំងនៅ ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣ហើយ។ ការបើកការិយាល័យធនាគារបន្ថែមនេះ គឺដើម្បីបំពេញសេចក្តីត្រូវការ អតិថិជន ប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែទូលំទូលាយ កាន់តែខិតជិតប្រជាពលរដ្ឋពិសេសអ្នកដែលកំពុងមានតម្រូវការប្រើប្រាស់សេវាធនាគារ។ ធនាគារ អេស៊ីលីដា តែងគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយ...
បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។ ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។...
បរទេស៖ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបញ្ជាក់ហើយថា នឹងបញ្ជូនក្រុមការងារស៊ើបអង្កេត មួយក្រុមទៅកាន់ប្រទេសអ៊ុយក្រែន ឆ្លើយតបទៅនឹងបទចោទប្រកាន់ថា រុស្សី បានប្រព្រឹត្តសកម្មភាព ជាឧក្រិដ្ឋកម្មសង្គ្រាម។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ នឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងជាពិសេសនៅក្រោយហេតុការណ៍ស្លាប់ ពលរដ្ឋស៊ីវិលអ៊ុយក្រែន...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន លោក Zhao Kezhi បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយភាគីផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈមនានាផ្នែកសន្តិសុខ និងរួមគ្នាការពារសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។ លោក Zhao បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំបិទទ្វារកម្រិតខ្ពស់លើកទីពីរនៃកិច្ចសន្ទនាសន្តិសុខអ៊ីស្លាម៉ាបាដ ដែលរៀបចំដោយប្រទេសប៉ាគីស្ថាន ដែលជាកន្លែងដែលលោក បានថ្លែងសុន្ទរកថាសំខាន់តាមរយៈវីដេអូពីទីក្រុងប៉េកាំង។ លោក Zhao បានកត់សម្គាល់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki នៅក្នុងអំឡុងពេលធ្វើសន្និសិទកាសែត មួយកាលពីថ្ងៃចន្ទម្សិលមិញនេះបានថ្លែងថាប្រទេសអាល្លឺម៉ង់ គឺជាឧបសគ្គនៅក្នុងដំណើរការដាក់ទណ្ឌកម្មធ្ងន់ៗប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងមូស្គូ និងក៏ជាអ្នកដែលបានជួយឲ្យរុស្សីក្លាយជាប្រទេស ខ្លាំងជាងមុនមកដែរក្នុងរយៈពេល មួយទសវត្សចុងក្រោយនេះ។ អត្ថបទដែលត្រូវបានចេញផ្សាយដោយ rt.com បានបញ្ជាក់ដែរថាការចោទប្រកាន់និងរិះគន់ចំៗ នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងគៀវ បានធ្វើការចោទប្រកាន់និងប្តឹងទៅតុលាការ អន្តរជាតិអំពីសកម្មភាព ឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្សីទៅលើពលរដ្ឋអ៊ុយក្រែន នៅក្នុងទីក្រុង Bucha ដែលលោក Morawieki បានហៅថាគឺជាសកម្មភាពមានលក្ខណៈជាបិសាចសុទ្ធសាធ...