ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់ឃុំសរុប មានចំនួន៣៨.០៧០នាក់ ក្នុងនោះ ជនជាប់ឃុំជាប់ចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤%។ យោងតាមរបាយការណ៍បង្ហាញ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាព ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសជាថ្មីម្តងទៀតថា សម្រាប់នៅឆ្នាំ២០២៣ខាងមុខ សម្តេចនៅតែបន្តធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តីនៃការបោះឆ្នោតបន្តទៀត ៕
ភ្នំពេញ៖ ក្នុងកម្មវិធីអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឡើងកម្ដៅ។ ការឡើងកម្ដៅនេះសម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ត្រឹមតែរយៈពេល២ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួនជាង ៣០ភាគរយ ដែលចំនួននេះ បានកើនឡើងជាង ២ខែដូចគ្នា បើធៀបកាលពីឆ្នាំ២០២១ ៕
បរទេស៖ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ជូនមីស៊ីលប្រឆាំង ពាសដែកបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសសមាជិកណាតូ គ្រោងនឹងពិភាក្សាអំពីការគាំទ្របន្ថែម សម្រាប់រដ្ឋាភិបាលទីក្រុងគៀវ ចំពេលយុទ្ធនាការយោធា របស់រុស្ស៊ីនៅតែបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងឡុងដ៍នឹងផ្តល់អាវុធប្រឆាំងរថក្រោះ និងមីស៊ីល ដែល “ផ្ទុះខ្លាំង” ចំនួន...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា លោកប្រធានាធិបតី Zelensky បានស្នើឱ្យប្រជាជន នៅគ្រប់ទីកន្លែងដើរតាមផ្លូវ ក្នុងការបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីប្រារព្ធខួបមួយខែនៃការ ឈ្លានពានរបស់ប្រទេសរុស្ស៊ី ។ ការអំពាវនាវរបស់គាត់ សម្រាប់ការគាំទ្រជាសកល កើតឡើងមុនពេលកិច្ចប្រជុំកំពូល របស់អង្គការ NATO បន្ទាន់នៅទីក្រុង ប្រ៊ុចស៊ែល ដែលប្រធានាធិបតីអាមេរិក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ មីនានេះ បានអញ្ជើញសម្ពោធ បើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ ដែលប្រវែង ៣៧,៩៥ គ.ម ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងសាងសង់ផ្លូវជាតិលេខ៥១ បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។...
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានបង្ហាញលទ្ធផលនៃជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។
ភ្នំពេញ៖ សមត្ថកិច្ច នគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួនអតីតមន្ត្រីនគនគរបាល ផ្នែកបុគ្គលិក ម្នាក់ន ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់ ជាង ៣០ម៉ឺន ដុល្លារ ពីជនរងគ្រោះ ជាង ២០នាក់ តាមរូបភាព យកលុយរត់ការ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា រដ្ឋបាលរបស់លោក បៃដិន ដែលស្វែងរកការរារាំងប្រទេសចិន ពីការផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីដែលរងទណ្ឌកម្មកាលពីថ្ងៃពុធ បានព្រមានក្រុងប៉េកាំង មិនឱ្យទាញយកផលប្រយោជន៍ពីឱកាសអាជីវកម្មដែលបង្កើតឡើងដោយទណ្ឌកម្មជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីការគ្រប់គ្រងការនាំចេញ ឬដំណើរការប្រតិបត្តិការហិរញ្ញវត្ថុដែលត្រូវបានហាមឃាត់របស់ខ្លួនឡើយ ។ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់ដល់អ្នកយកព័ត៌មានថា ប្រទេសក្រុម G7 ឆាប់ៗនេះនឹងប្រកាសពីការឆ្លើយតបជារួមមួយ...