ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បើសិនចង់ថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ និងស្ប៉តពាណិជ្ជកម្ម ផលិតករ ត្រូវដាក់ពាក្យស្នើសុំដោយផ្ទាល់ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃទី៧ មីនា បានបញ្ជាក់ថា «ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្ដទាំងក្នុង និងក្រៅប្រទេសទាំងអស់ថា យោងតាមអនុក្រឹត្យ...
ប៊ូដាពែស៖ រដ្ឋាភិបាលហុងគ្រី បានចេញក្រឹត្យមួយកាលពីថ្ងៃចន្ទ ដែលអនុញ្ញាតឱ្យកងទ័ពណាតូ ដាក់ពង្រាយនៅភាគខាងលិច ប្រទេសហុងគ្រី និងការដឹកជញ្ជូនអាវុធ ឆ្លងកាត់ទឹកដីរបស់ខ្លួន ដោយផ្លូវគោក ឬតាមផ្លូវអាកាសទៅកាន់ ប្រទេសសមាជិកណាតូផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រឹត្យដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីលោក Viktor Orban និងបានចុះផ្សាយក្នុងសារព័ត៍មាន ផ្លូវការកាលពីថ្ងៃច័ន្ទបាន ហាមឃាត់ការឆ្លងកាត់ “អាវុធធុនធ្ងន់” ឆ្លងកាត់ប្រទេសហុងគ្រី ទៅកាន់អ៊ុយក្រែន។...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យភាគីទាំងអស់ ដែលពាក់ព័ន្ធក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស ឱ្យដាក់ចេញនូវគំនិតផ្តួចផ្តើម ដើម្បីពន្លឿនការបញ្ចប់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរនៅលើបណ្ដាញ Twitter ថា “ការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន នៅតែមិនច្បាស់លាស់ ដោយសារតែការពន្យារពេល របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រេចចិត្តផ្នែកនយោបាយ” ។...
ម៉ូស្គូ៖ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេច បានលទ្ធផលសំខាន់ៗក្នុងអំឡុងពេល កិច្ចចរចាសន្តិភាពជុំទី៣ របស់ពួកគេនៅក្នុង ប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងក្រោយកិច្ចពិភាក្សាថា “ការពិភាក្សាបានបន្ត លើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ...
វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព បានព្រមានថា ជំងឺកូវីដ-១៩ ទំនងជាមិនត្រូវបានលុបបំបាត់ ក្នុងពេលឆាប់ៗនេះទេ ហើយមនុស្សនៅតែត្រូវបត់បែន និងពាក់ម៉ាស់ ហើយអនុវត្តការឃ្លាតឆ្ងាយ ពីសង្គមម្តងទៀត ប្រសិនបើកម្រិតករណីឆ្លងជំងឺកូវីដ-១៩ ឡើងខ្ពស់នៅក្នុងតំបន់របស់ពួកគេ។ ការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បន្តធ្លាក់ចុះ នៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍របស់ CNN ដោយដកស្រង់ទិន្នន័យថ្មីៗ របស់មជ្ឈមណ្ឌលគ្រប់គ្រង...
វីយែន៖ លោក Enrique Mora អគ្គលេខាធិការរងនៃ សេវាកម្មសកម្មភាព ខាងក្រៅរបស់អឺរ៉ុប បានឲ្យដឹងថា ការសម្រេចចិត្តនយោបាយ ចាំបាច់ត្រូវធ្វើដើម្បីបញ្ចប់ កិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ លោក Mora បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “វាដល់ពេលហើយនៅប៉ុន្មានថ្ងៃខាងមុខ សម្រាប់ការសម្រេចចិត្តនយោបាយ...
អូតាវ៉ា៖ សមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ (IATA) បានប្រកាសថា ដោយសារការបិទដែនអាកាសរុស្ស៊ី ចំពោះក្រុមហ៊ុនដឹកជញ្ជូន មកពីប្រទេសជិត ៤០ប្រទេស ជើងហោះហើរត្រូវប្តូរទិស ឬលុបចោល ជាមួយនឹងទីផ្សារដែលរងផល ប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុប-អាស៊ី និងអាស៊ី-អាមេរិកខាងជើង។ ការបោះពុម្ពសន្លឹកការពិត និងការផ្តល់ការណែនាំអំពី ផលប៉ះពាល់សេដ្ឋកិច្ចនៃទណ្ឌកម្ម និងការបិទដែនអាកាស ក្រុមស្រាវជ្រាវរបស់ IATA បានឲ្យដឹងថា ផលប៉ះពាល់ខ្លាំងបំផុតរួមមានការ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ២៦៣,៧៦០ដុល្លារ ដើម្បីទិញសម្ភារៈបរិក្ខារពេទ្យ ១៧មុខ ដំឡើងក្នុងមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ។ កាលពីថ្ងៃទី៧ មីនា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ ក្រោមវត្តមានរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ខុនដូរប្រណិត ដែលមានកម្ពស់ខ្ពស់ជាងគេ នៅកម្ពុជា អមជាមួយនឹងទេសភាពមាត់ទន្លេ និងទិដ្ឋភាពទីក្រុង ដែលព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗ នៃកណ្តាលរាជធានីភ្នំពេញនោះគឺ អគារ MESONG។ MESONG នឹងត្រូវបានស្គាល់ថាជាអនាគត និងជាការកំណត់នៃរបៀបរស់នៅដ៏លេចធ្លោរ នៃស្ថាបត្យកម្មដ៏ប្រណិត ដែលបានទទួលស្គាល់ និងទទួលបានពានរង្វាន់ពិភពលោកផងដែរ។ Wonder Development ជាស្ថានិកនៃគម្រោងអចលនទ្រព្យ MESONG បានរៀបចំព្រឹត្តិការណ៍អបអរការសហការភាពជាដៃគូថ្មីរបស់ខ្លួន ដ៏ជោគជ័យ...
ភ្នំពេញ៖ ងាកចេញពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីបន្តិច ដោយមកចាប់អារម្មណ៍លើបញ្ហាភូមាវិញម្តង គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន បានថ្លែងដោយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើតបរិយាកាស អំណោយផលបន្ថែមទៀត ដើម្បីឲ្យមានការសន្ទនា ដោយសន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់...