ព័ត៌មានអន្តរជាតិ

Update៖ កិច្ចចរចាជុំទី៣ រវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ចប់ដោយគ្មានលទ្ធផលអ្វីឡើយ

ម៉ូស្គូ៖ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេច បានលទ្ធផលសំខាន់ៗក្នុងអំឡុងពេល កិច្ចចរចាសន្តិភាពជុំទី៣ របស់ពួកគេនៅក្នុង ប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងក្រោយកិច្ចពិភាក្សាថា “ការពិភាក្សាបានបន្ត លើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែពិបាក។ វាលឿនពេកក្នុងការនិយាយ អំពីអ្វីដែលវិជ្ជមាន” ។

លោកបានប្រាប់អ្នកយកព័ត៌មានថា អ្នកចរចារុស្ស៊ីបាននាំយកឯកសារមួយចំនួនធំ រួមទាំងកិច្ចព្រមព្រៀងជាក់លាក់ ប៉ុន្តែភាគីអ៊ុយក្រែន មិនអាចចុះហត្ថលេខា បាននៅនឹងកន្លែង ហើយយកឯកសារទាំងអស់នេះ ត្រឡប់ទៅផ្ទះវិញ សម្រាប់ការសិក្សា។

ផ្ទាំងពាណិជ្ជកម្ម

លោក Medinsky បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ ដែលមានរយៈពេលជិត ៣ម៉ោង នៅព្រំដែនបេឡារុស្ស-ប៉ូឡូញថា “និយាយឱ្យត្រង់ទៅ ការរំពឹងទុករបស់យើងពីកិច្ចពិភាក្សា មិនត្រូវបានសម្រេចនោះទេ ប៉ុន្តែយើងសង្ឃឹមថានៅពេលក្រោយ យើងនឹងអាចបោះជំហាន ទៅមុខយ៉ាងសំខាន់” ។

លោកបានបន្ដថា ភាគីទាំងពីរបានដោះស្រាយបញ្ហា នៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែន បានធានាដល់ប្រទេសរុស្ស៊ីថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើម ដំណើរការនៅថ្ងៃអង្គារនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top