យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បានអនុម័តដំណោះស្រាយ ២៦២៣ ដែលអំពាវនាវឱ្យមាន “សម័យប្រជុំពិសេសបន្ទាន់” នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិចារណា និងផ្តល់អនុសាសន៍សកម្មភាពរួម លើវិបត្តិអ៊ុយក្រែន។ វាគឺជាដំណោះស្រាយលើកដំបូង ដែលក្រុមប្រឹក្សាបាន អនុម័តក្នុងរយៈពេល ៤ទសវត្សរ៍ នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ គួរបញ្ជាក់ថា នៅក្នុងនោហដែរក្រុមប្រឹក្សា សន្ដិសុខអង្គការាហប្រជាជាតិ...
Update: ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្កើនភាពតានតឹងនៅបូព៌ា-ខាងលិចយ៉ាងខ្លាំង ដោយបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីដាក់ការប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃអាទិត្យ ខណៈពេលដែលមេដឹកនាំដែលមានជម្លោះរបស់អ៊ុយក្រែនបានយល់ព្រមពិភាក្សាជាមួយទីក្រុងមូស្គូ ខណៈដែលកងទ័ព និងរថក្រោះរបស់ពូទីនបានបើកចូលកាន់តែជ្រៅទៅក្នុងប្រទេស ដោយបិទជុំវិញរដ្ឋធានី។ នេះតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ដោយលើកឡើងពី “សេចក្តីថ្លែងការណ៍ឈ្លានពាន” ដោយអង្គការណាតូ និងទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹង លោក ពូទីន បានចេញសេចក្តីណែនាំមួយ ដើម្បីបង្កើនការត្រៀមខ្លួន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសរបស់លោក នឹងចាប់ផ្តើមធ្វើការពិនិត្យទៅលើ កិច្ចការងាររឹតបន្តឹងការធ្វើដំណើរ ទាំងឡាយដោយកងកម្លាំងកងទ័ពជើងទឹក របស់រុស្សីចូលទៅកាន់សមុទ្រខ្មៅ ហើយក្រោយស្ថានភាពជម្លោះ ជាមួយនឹងអ៊ុយក្រែន ហាក់ដូចជាមិនទាន់ធូរស្រាល នៅឡើយនោះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មកដល់ពេលនេះវាមិនមែនជា ការវាយប្រហារដោយអាកាសម្តង ឬ២ដងនោះឡើយ។ ស្ថានភាពនៅអ៊ុយក្រែន គឺស្តែងចេញជារូបភាពសង្គ្រាម រួចទៅហើយដូចនេះយើងនឹង អនុវត្តទៅតាមគោលការណ៍ច្បាប់...
Breaking: អារ៉ាប៊ីសាអូឌីត បញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ‘OPEC Plus’ ជាមួយរុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី Aeroflot និយាយថា ផ្អាកជើងហោះហើរ ទាំងអស់ទៅកាន់អឺរ៉ុប ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com កាលពីយប់ថ្ងៃអាទិត្យនេះ បានឲ្យដឹងថាមេដឹកនាំ បេឡារូសបានធ្វើការអំពាវនាវសុំឲ្យលោកខាងលិច ក្នុងការអត់ធ្មត់បន្តិច ចំពោះការសម្រេចចិត្តទាំងឡាយរបស់ខ្លួន ក្នុងការបន្តដាក់ទណ្ឌកម្មនិងសំពាធទៅ លើរដ្ឋាភិបាលទីក្រុងមូស្គូ។ ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានធ្វើការព្រមានថាទណ្ឌកម្មទាំងឡាយ ដោយលោកខាងលិចប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូនឹងអាច ក្លាយទៅជាកត្តាជម្រុញឲ្យរុស្សីចូល ទៅក្នុងសង្គ្រាមលោកលើកទី៣ជាមិនខាន។ លោកបន្តបែបនេះថា មកដល់ពេលនេះមានកិច្ចពិភាក្សាជាច្រើនដែលសុទ្ធតែចាំបាច់ ត្រូវតែធ្វើឡើងដូចជាទៅលើទណ្ឌកម្មលើវិស័យធនាគារហ្គាសប្រេងធនាគារ SWIFT ហើយទាំងនេះ កំពុងរុញច្រានឲ្យកើតឡើងជាសង្គ្រាមលោកទី៣...
គៀវ៖ ប្រភពពីក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនចំនួន ៣៥២នាក់បានស្លាប់ អំឡុងពេលការវាយប្រហារដោយរុស្ស៊ី ក្នុងនោះមានក្មេង ១៤នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP។ ប្រពភបានឲ្យដឹងទៀតថា មនុស្សចំនួន ១៦៨៤នាក់ ក្នុងនោះមានក្មេង ១១៦នាក់ ត្រូវរងរបួស ក្រសួងការពារជាតិអ៊ុយក្រែន មិនបានផ្ដល់ព័ត៌មានលម្អិត ចំពោះការស្លាប់ និងរបួសលើកងម្លាំងអ៊ុយក្រែន នោះឡើយ។...
បរទេស៖ក្រសួងសុខាភិបាន នៃប្រទេសអ៊ុយក្រែនបានធ្វើការចោទប្រកាន់ ជាបន្តបន្ទាប់ថាកាលពីចុងសប្តាហ៍កន្លងទៅនេះថារដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើការ វាយប្រហារម្តងហើយ ម្តងទៀតទៅលើទីតាំងមន្ទីរពេទ្យរថយន្តសង្គ្រោះបន្ទាន់ផង នៅក្នុងអំឡុងពេល វាយប្រហារលើអ៊ុយក្រែនរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្រសួងសុខាភិបាលក៏បានប្រកាសស្នើសុំឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ក្នុងការបញ្ចប់ទៅនៃកិច្ចសហប្រតិបត្តិការនានាទាំងការផ្លាស់ប្តូរព័ត៌មានចុងក្រោយនៃការវិវត្ត ទៅនៃវិរុសកូវីដផងជាមួយនឹងរដ្ឋាភិបាលនៃប្រទេសរុស្សីដោយចោទប្រកាន់ថារុស្សីកំពុងធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅលើ បណ្តាញសង្គម Facebook ក្រសួងបានសរសេរបែបនេះថា រុស្សីបានបើកការវាយប្រហារបែបភេវរកម្មប្រឆាំងទៅ នឹងពលរដ្ឋស៊ីវិលនិងក្រុមគ្រូពេទ្យ នៅក្នុងប្រទេស អ៊ុយក្រែនសំដៅទៅលើ ទីតាំងមន្ទីរពេទ្យច្រើនកន្លែង រថយន្តសាមុយជាច្រើនគ្រឿងទីតាំងមជ្ឈមណ្ឌលកុមារកំព្រាផងនិងទីតាំង ពលរដ្ឋស៊ីវិលផង។...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការបង្កើតជាកងពលបែបចម្រុះជាតិសាសមួយ ដែលអាចអនុញ្ញាតិឲ្យជនបរទេសស្ម័គ្រចិត្តក្នុងការ ចូលរួមសង្គ្រាមប្រយុទ្ធប្រឆាំងទៅនឹង ការឈ្លានពានរបស់រុស្សី។ នៅក្នុងសេចក្តីប្រកាសរបស់លោក Zelensky បានបញ្ជាក់បែបនេះទៅកាន់ពលរដ្ឋជាជនបរទេស ទាំងឡាយដែលមានវត្តមានរស់នៅក្នុងប្រទេសរបស់លោក ថា៖រុស្សីចាប់ផ្តើមធ្វើការលុកលុយ មកលើអ៊ុយក្រែននេះមានន័យថា ក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងអឺរ៉ុបផងដែរដូចនេះគ្រប់គ្នាមានសិទ្ធក្នុងការចូលរួមដើម្បីការពារនិងស្ថិតនៅលើគោល ជំហរតែមួយ។ អង្គភាពឬកងពលថ្មីមួយដែលនឹងត្រូវបាន បង្កើតឡើងដាច់ចេញពីកងកកម្លាំងការពារ របស់ប្រទេសអ៊ុយក្រែននោះមានឈ្មោះថា the International Legionof Territorial...
ក្រោយសង្គ្រាមលោកលើកទី២ អាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី បាត់បង់ថានៈទាំងអស់ហើយ អាមេរិក និង រុស្សីទ្បើងជំនួសជាមហាអំណាច ឆ្នាំ១៩៤៥ទៅ ! ដល់ក្រោយ សង្គ្រាមត្រជាក់ចប់ពិភពលោក បានទទួលយកមហាអំណាចថ្មី មួយទៀតគឺចិនប្រជាមានិតនៅបណ្តាឆ្នាំ៩០ ។ ក្រោយសង្គ្រាម រុស្សី-អ៊ុយក្រែន ឋានៈមហាអំណាចរុស្សី និងបាត់អស់ពេលនោះពិភពលោក នៅសល់អ្នកលេងអុកតែពីរនាក់ គឺ...