ព័ត៌មានអន្តរជាតិ

Update៖ ក្រុមប្រឹក្សាសន្តិសុខ អនុម័តសេចក្តីសម្រេចចិត្ត ស្នើសុំសម័យប្រជុំបន្ទាន់ UNGA ស្តីពីអ៊ុយក្រែន

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បានអនុម័តដំណោះស្រាយ ២៦២៣ ដែលអំពាវនាវឱ្យមាន “សម័យប្រជុំពិសេសបន្ទាន់” នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិចារណា និងផ្តល់អនុសាសន៍សកម្មភាពរួម លើវិបត្តិអ៊ុយក្រែន។

វាគឺជាដំណោះស្រាយលើកដំបូង ដែលក្រុមប្រឹក្សាបាន អនុម័តក្នុងរយៈពេល ៤ទសវត្សរ៍ នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា នៅក្នុងនោហដែរក្រុមប្រឹក្សា សន្ដិសុខអង្គការាហប្រជាជាតិ UNSC កាលពីថ្ងៃសុក្របានបរាជ័យ ក្នុងការអនុម័តសេចក្តីព្រាង ដំណោះស្រាយ ស្តីពីអ៊ុយក្រែន ខណៈដែលការបើកការ វាយប្រហាររបស់រុស្ស៊ី មកលើប្រទេសនេះមិនទាន់ មានការថមថយឡើយ ៕

ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top