ភ្នំពេញ ៖ “កម្មវិធីប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ានមានរួចហើយ មិនប្រែប្រួលតាមការស្នើសុំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទេ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ១៤ កុម្ភៈ ។ ការអះអាងរបស់លោក សុខ ឥសាននេះ ដោយសារ “លោក ហ្វីល រ៉ូប៊ើតសុន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពីជម្រើសកំណែ ទម្រង់របបប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគ បានលើកឡើងថាកំណែទម្រង់របបប្រាក់សោធន សម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ គឺដើម្បីគាំទ្រ ដល់ការអភិវឌ្ឍរបស់ ប.ស.ស. និងការអនុវត្តប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង ដែលនឹងបំពេញការងារដទៃទៀត របស់អង្គការអន្តរជាតិ ខាងការងារ (ILO) ស្តីពីកិច្ចគាំពារសង្គម។ តាមរយៈគម្រោងផែនការ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ លោកអគ្គនាយក ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា កន្លងមក ប.ស.ស. បានទទួលវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញចំនួន ៣ដង ក្នុងឆ្នាំ២០២១ ពីអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធទៅនឹងផ្នែកវិនិយោគមូលនិធិសន្តិសុខសង្គម និងការគណនាវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យ សម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រវិនិយោគ ធៀបនឹងការគណនា វាយតម្លៃហានិភ័យហិរញ្ញវត្ថុ ធៀបនឹងការគ្រប់គ្រង ហិរញ្ញវត្ថុផងដែរ ។ គួរបញ្ជាក់ថា ក្នុងកិច្ចសហការដ៏ល្អជាមួយ ប.ស.ស. កន្លងមក និងយោងតាមស្មារតី នៃអង្គប្រជុំខាងលើ អង្គការអន្តរជាតិខាងការងារ(ILO) បានស្នើសុំពិភាក្សាបន្ថែម ជាមួយក្រុមការងារ ប.ស.ស. ជាពិសេសជាមួយ លោកអគ្គនាយក ប.ស.ស. ដើម្បីឈ្វេងយល់នូវការគាំទ្រ ដែល ប.ស.ស. ត្រូវការពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងស្នើសុំការឯកភាព ពាក់ព័ន្ធនឹងផែនការ ការងារខាងលើ និងផែនការការងារលម្អិត សម្រាប់ការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ មុនពេលឈានដល់ ការអនុវត្តផែនការ ការងារខាងលើនេះ។ ឆ្លៀតក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានស្នើសុំអង្គការអន្តរជាតិ ខាងការងារ (ILO) ក្នុងការផ្តល់អ្នកប្រឹក្សាយោបល់ ដើម្បីជួយដល់ដំណើរការ រៀបចំផែនការ សកម្មភាពលម្អិត នៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ថ្មី នៃគម្រោងទំនើបភាវូបនីយកម្ម ដំណាក់កាលទី២ របស់ ប.ស.ស. ផងដែរ។ សូមបញ្ជាក់ជូនថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីទ្វេភាគីរវាងតំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃប.ស.ស. សរុបប្រមាណជាង ១០រូប៕
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាខួប២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ បរទេសជាង២ពាន់នាក់ ជាប់លើនាវាទេសចរណ៍អាមេរិក Westerdam ។ នាវា Westerdam បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ...
ហាណូយ ៖ យោងតាមក្រសួង សុខាភិបាលបានឲ្យដឹងថា វៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៦,៣៧៩ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នេះបើខ្លួន។ ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាមដែលបានចូលក្នុងតំបន់ចំនួន ៥៨ ទូទាំងប្រទេស រួមមានការឆ្លងក្នុងស្រុកចំនួន ២៦,៣៧២ករណី និងករណីនាំចូលចំនួន ៧ករណី។ រដ្ឋធានីហាណូយ របស់វៀតណាមនៅតែជាតំបន់ ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៩៤២០ករណី ដែលនាំឱ្យចំនួនអ្នកឆ្លង សរុបរបសលប្រទេសនេះ កើនឡើងដល់ ៤៦៩,៤៩៥ករណី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ក្នុងចំណោមករណីថ្មី ២ឯ៤៩ករណី ត្រូវបានរកឃើញ តាមរយៈការធ្វើតេស្ត PCR និង...
យេរ៉ុសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានជំរុញឱ្យជនជាតិអ៊ីស្រាអែលទាំងអស់ ចាកចេញពីអ៊ុយក្រែន “ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន” មុនពេលមានការកើនឡើង នៃភាពតានតឹងដែលអាចកើត មានជាមួយរុស្ស៊ី ។ លោក Bennett បានឲ្យដឹង នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ខ្ញុំអំពាវនាវ ឱ្យប្រជាជនអ៊ីស្រាអែល នៅអ៊ុយក្រែន ត្រឡប់ទៅផ្ទះវិញ កុំប្រថុយប្រថានដែលមិនចាំបាច់។...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធការចាប់រំលោភ ក្មេងស្រីចំនួន ២នាក់ ដែលជាក្មួយរបស់ខ្លួន ប្រព្រឹត្តនៅចំណុចភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ មន្ត្រីនគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យរូបនេញ...
អ្នកឧកញ៉ា គិត ម៉េង៖ ការផ្តល់ជូនផ្កាកុលាបក្រហម ហាក់ដូចជា បានក្លាយទៅជាកាយវិការមួយ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ ប៉ុន្តែ តើកាយវិការនេះ បានក្លាយទៅជាប្រពៃណី ដ៏ពេញនិយមមួយហើយឬនៅ? ទង្វើនៃការផ្តល់ជូនផ្កាកុលាបមិនទាន់បានក្លាយទៅជាទីពេញនិយមរហូតមកដល់ចុងសតវត្សរ៍ទី១៧ ហើយបន្តមកទៀត វាបានក្លាយទៅជាទំនោរដែលមិនធ្លាប់កើតមានឡើង ជាពិសេសចំទិវានៃក្តីស្រឡាញ់ ដែលគេបានប្រកាសដល់មនុស្សជាទីស្រឡាញ់របស់គេ តាមរយៈការផ្តល់ជូនផ្កាកុលាបក្រហមនេះឯង។ ការប្រារព្ធទិវានៃក្តីស្រឡាញ់បានវិវត្តអស់ពេលជាច្រើនរយឆ្នំា ដោយផ្តើមចេញពីពិធីសាសនាក្នុងការផ្តល់កិត្តិយសជូនដល់ទុក្ករបុគ្គលទំាងឡាយ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ពួកគេ។ បច្ចុប្បន្ននេះ...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល តាលីបង់ លោក Inamullah Samangani បានរិះគន់ការសម្រេចចិត្ត “អយុត្តិធម៌” របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់សំណង ដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្ម ខែ៩ ថ្ងៃទី ឆ្នាំ២០០១ ជាមួយនឹងទ្រព្យសម្បត្តិ របស់ប្រទេសអាហ្វហ្គានីស្ថាន។ លោក Samangani បានប្រាប់ស៊ីនហួឲ្យដឹងថា “ការសម្រេច ចិត្តនាពេលថ្មីៗនេះរបស់ប្រធានាធិបតី...
ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មានរបស់លោក Zelensky បានឲ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការសន្ទនាតាមទូរស័ព្ទ ពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខដ៏លំបាក នៅក្នុងប្រទេសអ៊ុយក្រែន។ ជាពិសេស Zelensky និងលោក Michel...