ព័ត៌មានអន្តរជាតិ

ថ្ងៃនេះវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ២៦០០០ករណី

ហាណូយ ៖ យោងតាមក្រសួង សុខាភិបាលបានឲ្យដឹងថា វៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៦,៣៧៩ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នេះបើខ្លួន។

ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាមដែលបានចូលក្នុងតំបន់ចំនួន ៥៨ ទូទាំងប្រទេស រួមមានការឆ្លងក្នុងស្រុកចំនួន ២៦,៣៧២ករណី និងករណីនាំចូលចំនួន ៧ករណី។

រដ្ឋធានីហាណូយ របស់វៀតណាមនៅតែជាតំបន់ ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត ដោយមានករណី ចំនួន ២៩៤០ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ បន្ទាប់មក គឺខេត្ត Hai Duong ភាគខាងជើងមានចំនួន ១៩០៦ ករណី និងខេត្ត Nam Dinh ភាគខាងជើងមានចំនួន ១៨៩៤ ករណី។

ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបដល់ ២,៥១០,៨៦០ករណីជាមួយនឹងការស្លាប់ ៣៨,៩៤៦នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ២,២២៦,៧៥៤នាក់ បានជាសះស្បើយ។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ១៨៥,៧លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ចំនួន ៣១,៨លានដូសត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលក នៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ គិតត្រឹមថ្ងៃអាទិត្យ ខ្លួនបានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាង ២,៥លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ននៅចុងខែមេសា ឆ្នាំ២០២១ នេះបើយោងតាមក្រសួងសុខាភិបាល៕
ដោយ ឈូក បូរ៉ា

To Top