វ៉ាស៊ីនតោន ៖ អង្គការណាសា (NASA) បាន បង្កើន ក្តី បារម្ភ ជុំវិញ គម្រោង របស់ ក្រុមហ៊ុន អវកាស ឯកជន SpaceX របស់ អាមេរិក ក្នុង ការ បញ្ជូន ផ្កាយរណប Starlink...
វ៉ាស៊ីនតោន៖ ទស្សនាវដ្តី The Atlantic បានរាយការណ៍ថា ការគ្រប់គ្រងខុសនៃជំងឺរាតត្បាត គឺជាការបរាជ័យទ្វេភាគី ខណៈដែលសហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលដ៏អាក្រក់នៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនជាង ៩០ម៉ឺននាក់នៅដើមខែនេះ ហើយអាមេរិកនៅតែមិនទាន់ត្រៀមខ្លួន សម្រាប់ជំងឺរាតត្បាតបន្ទាប់។ ទស្សនាវដ្តីនេះបានឲ្យដឹងថា ការពិតដែលថា សហរដ្ឋអាមេរិក បានកត់ត្រាការស្លាប់ដោយសារ ជំងឺកូវីដ-១៩ ជាង ៩០ម៉ឺននាក់ “គឺពិតជាមិននឹកស្មានដល់ និងគួរឱ្យភ្ញាក់ផ្អើល”...
តេអេរ៉ង់៖ ការចរចាលើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បានបន្តកាលពីថ្ងៃអង្គារនៅទីក្រុងវីយែន បន្ទាប់ពីការសម្រាករយៈពេល ១០ ថ្ងៃ ខណៈដែលទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានណែនាំអំពីកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាននៅក្នុងរដ្ឋធានីប្រទេសអូទ្រីស។ អ្នកវិភាគបានលើកឡើងថា ដោយវិនិច្ឆ័យ ដោយការ អត្ថាធិប្បាយ របស់ភាគីផ្សេងៗគ្នា ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ហាក់ដូចជាបានឈានចូល ដល់ដំណាក់កាលចុងក្រោយ បើទោះបីជាមានភាព ខុសគ្នាក៏ដោយដោយរង់ចាំការ សម្រេចចិត្តផ្នែកនយោបាយ ពីរដ្ឋធានីលើកិច្ចព្រមព្រៀង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក សារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអកឱ្យក្រុមប្រឆាំង ដែលអំពាវនាវឱ្យពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម នៅពេលសម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក ថាជា ការទូងស្គរ យកសម្លេង ដើម្បីប្រយោជន៏ពួកមេដឹកនាំបោក របស់អ្នកឯងតែប៉ុណ្ណោះ។...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា កាលដែលសហរដ្ឋអាមេរិក យល់ព្រមលក់យន្ដហោះចម្បាំង ទៅឱ្យប្រទេសឥណ្ឌូនេស៊ី គឺដើម្បីទប់ស្កាត់ទៅនឹងឥទ្ធិពលចិន ក្នុងតំបន់អាស៊ាន និងសមុទ្រចិនខាងត្បូង។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពីទីភ្នាក់ងារ ព័ត៌មាន បារាំង AFP បានចុះផ្សាយថា...
ភ្នំពេញ៖ ក្នុងឱកាសអង្គសន្និបាត បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានអនុវត្តការងារកន្លងមក ក្នុងការបម្រើសេវាសង្គមជូនដល់សមាជិក ប.ស.ស. របស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន លទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ជាមួយគ្នានឹងការថ្លែង ឡើងខាងលើនេះផងដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកទាំងអស់ នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរ នាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្ម លើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសន្និបាតនេះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់ថា៖បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ ។ ក្នុងនោះសម្រាប់វិស័យឯកជន បានចុះបញ្ជីសរុបចំនួន ១៧៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាព ចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។ ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។ លោកអគ្គនាយក បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិត ជាស្រី្ដនៅពេលសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល និងផ្ដល់តាវកាលិកជូនសមាជិករបស់ខ្លួន ចំពោះផ្នែកហានិភ័យការងារ សរុបជាទឹកប្រាក់ចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាព សរុបជាទឹកប្រាក់ចំនួន ១៥៦.២០ ប៊ីលានរៀលផងដែរ។ គួររំលឹកឱ្យដឹងផងដែរថា៖ ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ចំនួន ៥លើករួចមកហើយពី ប្រធានសមាគមសន្ដិសុខសង្គមអាស៊ាន(ASSA) ដែលក្នុងនោះរួមមាន៖ លើកទី១៖ ពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្ត របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៥ ។ លើកទី២៖ ពានរង្វាន់ផ្តើមស្តីពីការគ្របដណ្តប់ផ្នែកធានារ៉ាប់រង សន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៦ ។ លើកទី៣៖ ទទួលបានពានរង្វាន់ស្តីពីការផ្តល់សេវាល្អ សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៨ ។ លើកទី៤៖ ពានរង្វាន់ស្តីពីការ ផ្តល់សេវាសាធារណៈ រ៉ាប់រងសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩ និងលើកទី៥៖ ពានរង្វាន់អង្គភាពឆ្នើមលើការពង្រីក របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គល នៃវិស័យសាធារណៈ នៅឆ្នាំ២០២១។ សូមបញ្ជាក់ថា ៖ អង្គសន្និបាតខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណជា២០០នាក់ទាំងការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូអនឡាញ (Zoom Meeting)៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យពង្រឹងវិធានការការពារ ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់១៤ កុម្ភៈ ។ តាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ ពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី...
ខេត្តសៀមរាប ៖ បុរសជាប្អូនបង្កើត របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម វាយសម្លាប់បងប្រុសបង្កើត កាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រភពពីសមត្ថកិច្ច ៖ ជនសង្ស័យឈ្មោះតាប់ ជុង ភេទប្រុសអាយុ...
ប៉េកាំង ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីដើមសប្តាហ៍នេះថា ប្រទេសចិន បានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ តាមរយៈវិធីសាស្រ្ត Zero-COVID ដែលមានន័យច្រើន ចំពោះប្រទេស និងពិភពលោក នៅក្នុងវិធីវិជ្ជមាន។ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិន មានការផ្ទុះឡើងម្តង ហើយម្តងទៀត ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានរារាំងដោយការគ្រប់គ្រង...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌូនេស៊ី នឹងទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿង និងនាវាមុជទឹកប្រភេទ Scorpene-class ចំនួន២គ្រឿង ពីប្រទេសបារាំង ដើម្បីធ្វើបច្ចុប្បន្នភាព ឧបករណ៍ការពាររបស់ខ្លួន ។កិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួង ការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto...