ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមការងារពាក់ព័ន្ធ ពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារ ឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តា ក្រុងផ្សេងៗ ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ អគាររដ្ឋសាលាក្រុងបូកគោ...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថថ្ងៃអង្គារ៍ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា ម៉ោង ៩:៣០ នាទីព្រឹក រៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត ខេត្តព្រះបន្ទាយមានជ័យ នាទីស្តីការ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩ដល់១៥ កុម្ភៈខាងមុខនេះ តំបន់មួយចំនួនអាចនឹង មានភ្លៀងផ្គរពីតិចទៅច្រើន។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ កុម្ភៈស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកែសម្រួលព័ត៌មានពាក់ព័ន្ធការដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ដោយហេតុថា ជនជាតិអូស្រ្តាលីម្នាក់នោះ មិនទាន់ដោះលែងនៅឡើយទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹកមិញ ខ្ញុំ បានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលី ដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។...
ភ្នំពេញ៖នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ បានប្រារឰនូវកម្មវិធីជួបជុំសមាជិក ឆ្នាំ២០២២ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និតស្នាលបំផុត។ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ មានកិត្តិយស សូមអរគុណដល់អធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ថ្នាក់សកល ថ្នាក់ជាតិ និងថ្នាក់តំបន់ទាំងអស់ ព្រមទាំងអរគុណ ដល់សមាជិកសមាជិកានិងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ការជួបជុំទូទៅនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ ក្នុងគោលបំណង ដើម្បីជាឱកាសនៃការជួបជុំបង្កើតទំនាក់ទំនង និងពង្រីកបណ្តាញជាមួយថ្នាក់ដឹកនាំនិងសមាជិក ដែលមកពីស្ថាប័នផ្សេងគ្នា...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យនេះបានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទមួយទៅលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងបញ្ហាអន្តរជាតិជាច្រើនទៀតផងដែរ។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថាមេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា ទៅលើបញ្ហាប្រឈមមុខរបស់តំបន់ ជាពិសេសសកម្មភាព តានតឹងដែលបង្កឡើងដោយអ៊ីរ៉ង់និងកម្មវិធីនុយក្លេអ៊ែរ។ ក្នុងនោះលោក Bennett ក៏បានធ្វើការថ្លែងអបអរសាទរចំពោះលោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានសម្រេចជោគជ័យក្នុងការរៀបចំប្រតិបត្តិការសម្លាប់បានមេដឹកនាំ...
យ៉ាំងហ្គោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានក្លាយទៅជាអ្នកវិនិយោគបរទេសច្រើនបំផុត របស់មីយ៉ាន់ម៉ាក្នុងរយៈពេល៤ខែចុងក្រោយ កាលពីឆ្នាំទៅគិតចាប់ពីខែតុលា មក។ អជ្ញាធរនៃប្រទេសសិង្ហបុរី បានប្រកាសដែរថាមីយ៉ាន់ម៉ាអាចទាក់ទាញយក ទំហំវិនិយោគពីអ្នកវិនិយោគិនសិង្ហបុរី ប្រមាណជា៥០៦លានដុល្លារ ដែលក្នុងនោះសេវាកម្មឯកជនមានទំហំ ប្រមាណជា២០៦លានដុល្លារវិស័យផលិតកម្មប្រមាណ ជា១១៤លានដុល្លារនិងវិស័យសំណង់ប្រមាណ ជា៦៤លានដុល្លារ។ គួរឲ្យដឹងដែរថាក្នុងឆ្នាំ សារពើពន្ធកាលពីឆ្នាំទៅមីយ៉ាន់ម៉ាអាច រកចំណូលបានពីការវិនិយោគពីបរទេសរហូតទៅដល់៣៧០០លានដុល្លារពីបណ្តាក្រុមហ៊ុន ឯកជនបរទេសទាំងឡាយ៕ប្រែសម្រួល៖ស៊ុនលី
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួង សុខាភិបាលបានឲ្យដឹងថា សិស្សវៀតណាមជាង១៧លាននាក់នឹងត្រូវត្រឡប់ទៅសាលារៀនវិញនៅថ្ងៃចន្ទនេះ ជាលើកដំបូងក្នុងរយៈពេលប្រហែល១ឆ្នាំ ខណៈអាជ្ញាធរបានប្រកាសផែនការចាប់ផ្តើមចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ៥ឆ្នាំ ប្រឆាំងនឹងជំងឺកូវីដ- ១៩ ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានដកបម្រាមការទប់ស្កាត់មេរោគឆ្លងជាច្រើនរបស់ខ្លួននៅក្នុងខែតុលា ប៉ុន្តែសិស្សស្ទើរតែទាំងអស់ត្រូវបានបង្ខាំងឱ្យចូលរៀនតាមអ៊ីនធឺណិតតាំងពីដើមឆ្នាំមុន ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀនភាគច្រើននៅក្នុងប្រទេសនឹងត្រូវបើកឡើងវិញនៅពាក់កណ្តាលខែកុម្ភៈនេះ...
ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានហាមប្រាមភ្ញៀវទេសចរ បរទេសចូលមកក្នុងប្រទេស ជាបណ្ដោះអាសន្នតាម រយៈអាកាសយានដ្ឋានទីក្រុងហ្សាការតា ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយការរីករាលដាល នៃមេរោគឆ្លង ដែលវីរុសបំប្លែងខ្លួនថ្មី Omicron...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន រីករាយជាខ្លាំងដែលបានក្លាយជា អ្នករួមដំណើរលើវិថី នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ព្រមទាំងជាមិត្តជិតស្និទ្ធ បងប្អូនដែកថែប ជាមួយកម្ពុជាទៀតផង ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងជួសជុលផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២...