ព័ត៌មានជាតិ

សម្ដេចតេជោ​បញ្ជាក់​ឡើងវិញថា​ សាស្ត្រាចារ្យ​អូស្ត្រាលីជាប់ឃុំនៅភូមាមិនទាន់ ដោះលែងទេ

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកែសម្រួលព័ត៌មានពាក់ព័ន្ធការដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ដោយហេតុថា​ ​ជនជាតិអូស្រ្តាលីម្នាក់នោះ​ មិនទាន់ដោះលែងនៅឡើយទេ។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាថ្ងៃទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២២​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ «ព្រឹកមិញ​ ខ្ញុំ​ បានលើកឡើងអំពីការដោះលែង​ជនជាតិអូស្ត្រាលី​ ដែលខ្ញុំបានស្នើ
សុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។​ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ​ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ​ បានបន្ដថា​ «ការភ័ន្តច្រឡំនេះបណ្តាលមកពីខ្ញុំ ទទួលបានព័ត៌មានខុសដែលខ្ញុំ សូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ»។

សូមរំលឹកថា​ លោក Turnell ជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូបរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំមុន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា៕

To Top