[Shenzhen, China, November 23, 2022] Huawei has signed a global commitment to join the International Telecommunication Union’s Partner2Connect digital alliance, which will...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តលើកលែងពន្ធ លើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្ថែមទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលផុតអាយុកាលនៃការលើកលែងពន្ធ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីបើកសន្និបាត បូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី២៣...
ប្រទេសឡាវ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានដឹកនាំប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី...
ហ្សាកាតា៖ ទាហាន និងប៉ូលីសចំនួន ១៤០០០ នាក់បានទៅដល់តំបន់ Cianjur របស់ឥណ្ឌូនេស៊ី នៅជិតទីក្រុង West Java ដែលរងគ្រោះ ដោយការរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ កាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៨នាក់ ។ ក្រុមអ្នកជួយសង្គ្រោះ បាននិងកំពុងមមាញឹកលើកម្ទេចកម្ទីគំនរបាក់បែក ជាមួយនឹងប៉ែលគ្រប់ដៃ ដើម្បីស្វែងរកអ្នករួចរស់ជីវិត ដែលកប់ក្នុងគំនរបាក់បែក និងការបាក់ដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ជាមួយនឹងលទ្ធភាព នៃការរកឃើញមនុស្សនៅមានជីវិតថយចុះជារៀងរាល់ម៉ោង ក្រុមអ្នកជួយសង្គ្រោះក៏បានប្រើដៃទទេរបស់ពួកគេ ដើម្បីទាញថ្ម និងដីកខ្វក់ចេញ ខណៈព្យាយាមស្វែងរកជនរងគ្រោះ។ ផ្លូវជនបទដែលមានគុណភាពខ្សោយ ភ្លៀងមូសុងខ្លាំង និងការខូចខាតផ្លូវថ្នល់រឹង រួមទាំងស្នាមប្រេះ និងបាក់ស្រុតផងដែរ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះខាងលើនេះ។ គួរបញ្ជាក់ថា ចំនួនអ្នករបួសបានកើនឡើង ដល់យ៉ាងហោចណាស់ ១០០០ នាក់ ហើយមនុស្សជាច្រើន នៅតែកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតង់ជាបណ្តោះអាសន្ន៕ ប្រែសម្រួល ឈូក បូរ៉ា
តូក្យូ៖ ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនប្រហែល ៧៧ភាគរយ នៅអឺរ៉ុបមើលឃើញថា ប្រតិបត្តិការរបស់ពួកគេរងផលប៉ះពាល់ ដោយការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនជាចម្បង តាមរយៈការកើនឡើង នៃតម្លៃថាមពល និងអាហារ និងការរំខានក្នុងការដឹកជញ្ជូន។ អ្នកផលិតមានអារម្មណ៍ថា មានផលប៉ះពាល់កាន់តែខ្លាំង ដោយ ៨៣,៧ ភាគរយនៅក្នុងវិស័យនេះ បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេបានរងទុក្ខ ដោយសារសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការស្ទង់មតិតាមអ៊ីនធឺណិត របស់ក្រុមហ៊ុនចំនួន១៤៤៥ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី០១-២៦ ខែកញ្ញា ដោយអង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុន ជាមួយនឹងការឆ្លើយតបត្រឹមត្រូវពី ៧៩៩។ ក្នុងចំណោមក្រុមហ៊ុនចំនួន ៦០៥ ដែលបានឆ្លើយតបទៅនឹងសំណួរពហុជ្រើសរើស អំពីកត្តាអវិជ្ជមាន ៦៥,១ភាគរយបានលើកឡើងពីការកើនឡើង តម្លៃថាមពល ៥៥,៩ភាគរយបានឲ្យដឹងថាតម្លៃខ្ពស់នៃវត្ថុធាតុដើម និងធនធានដូចជាផលិតផលប្លាស្ទិក និងកៅស៊ូខណៈដែល ៥៤ ភាគរយបានបង្កើនការរំខាន និងការរាំងស្ទះក្នុងការដឹកជញ្ជូន។ លោកស្រី Akiko Ueda មន្ត្រីនៅ JETRO បានឲ្យដឹងថា “ការស្ទង់មតិនេះបង្ហាញពីភាពធ្ងន់ធ្ងរ នៃផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែន លើប្រតិបត្តិការអាជីវកម្ម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ហសារព័ត៌មានក្យូដូជប៉ុន ។ លោកស្រី Ueda បានលើកឡើងថា “ការពិតដែលថាជិត ៨០ភាគរយ នៃក្រុមហ៊ុនបាននិយាយថា ពួកគេមានអារម្មណ៍អវិជ្ជមានពីសង្រ្គាមអ៊ុយក្រែន គូសបញ្ជាក់ស្ថានភាពដែលពួកគេមិនអាចគេចផុតពីការខូចខាត សូម្បីតែពួកគេពន្លឿនកិច្ចខិតខំប្រឹងប្រែងដូចជាការឡើងថ្លៃ ដល់អតិថិជនក៏ដោយ”៕ ប្រែសម្រួល ឈូក បូរ៉ា
តំបន់ពិសេសត្រូវការការថែទាំពិសេស លើសពីសាប៊ូដុំ អំបិល និងក្រូចឆ្មារ។ យើងបានគន្លឹះពីអ្នកជំនាញដើម្បីរក្សាតំបន់ពិសេសរបស់អ្នកឲ្យស្អាត និងមានអនាម័យជារៀងរាល់ថ្ងៃ! បរិភោគរបបអាហារល្អដើម្បីឲ្យមានសុខភាពល្អ អ្វីគ្រប់យ៉ាងចាប់ផ្តើមដោយរបបអាហារល្អ! ដូចគ្នានឹងរាងកាយរបស់អ្នកដែរ តំបន់ពិសេសមានសុខភាពល្អដោយផ្អែកលើការទទួលទានអាហារ និងរបបអាហាររបស់អ្នក។ រៀបចំផែនការរបបអាហារដែលមានតុល្យភាពល្អ ហើយត្រូវប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់ប្រចាំថ្ងៃ។ ប្រើខោទ្រនាប់ដែលមានសាច់ក្រណាត់ទន់ មិនហប់ ក្រណាត់កប្បាស គឺជាសាច់ក្រណាត់ដ៏ល្អដើម្បីជ្រើសរើសសម្រាប់ខោទ្រនាប់របស់អ្នក។ សាច់ក្រណាត់ប្រភេទនេះអាចស្រូបយកសំណើម ញើស ឬការហូរចេញបានល្អប្រសើរ។ សមាសភាពនៃក្រណាត់ជួយឲ្យស្បែកដកដង្ហើមបានយ៉ាងងាយស្រួលពេញមួយថ្ងៃ។ ត្រូវប្រាកដថាជូតពីខាងមុខទៅខាងក្រោយ...
មហាសន្និបាតអវកាសចិន ឆ្នាំ២០២២ កំពុងបើកធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិន អ្នកសារព័ត៌មាន បានទទួលដំណឹងពីមហាសន្និបាតថា រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មី ប្រើសម្រាប់ដឹកមនុស្ស ទៅកាន់ភពព្រះចន្ទ របស់ប្រទេសចិន នឹងបញ្ចប់ការស្រាវជ្រាវ និងផលិតនៅមុនឆ្នាំ២០៣០ ឯការស្រាវជ្រាវ និងផលិតរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ ក៏បានទទួលសមិទ្ធផល ជាដំណាក់កាលផងដែរ។ តាមការផ្សាយដំណឹង បានឱ្យដឹងថា អង្កត់ផ្ចិតនៃតួរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ មានដល់ទៅ១០.៦ម៉ែត្រ កម្ពស់១១០ម៉ែត្រ សមត្ថភាពដឹកជញ្ជូន តាមគន្លងតារាវិថីទាប...
អង់ការ៉ា ៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានជំរុញប្រទេសផ្សេងទៀត ជាពិសេស សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការគាំទ្រ ណាមួយសម្រាប់អង្គភាព ការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី ។ លោក Akar បានប្រាប់សភាតួកគីថា “យើងប្រាប់អ្នក សម្របសម្រួលរបស់យើងទាំងអស់ ជាពិសេសសហរដ្ឋអាមេរិកថា PKK...
អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្សចំនួន២២នាក់ បានរងរបួសក្នុងនោះមានម្នាក់យ៉ាងធ្ងន់ធ្ងរក្រោយ ពីមានគ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារខេត្ត Duzce នៅភាគពាយ័ព្យនៃប្រទេសតួកគី កាលពីព្រឹកថ្ងៃពុធ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានថ្លែងដូច្នេះ ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ...
ញូវយ៉ក ៖ តម្លៃប្រេងបានកើនឡើង កាលពីថ្ងៃអង្គារ ខណៈដែលអ្នកចូលរួមទីផ្សារបានថ្លឹងថ្លែង ពីការផ្គត់ផ្គង់ពីអ្នកផលិតធំៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ West Texas Intermediate សម្រាប់ការចែកចាយខែមករា បានកើនឡើង ៩១ សេន ឬ ១,១ភាគរយ មកទូទាត់នៅតម្លៃ ៨០,៩៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន...