ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដោយអនុវត្តចាប់ពីឆ្នាំ២០២២ តទៅ ។ តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល បានរៀបរាប់ថា អស់រយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម...
នៅថ្ងៃទី ១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។ ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងប្រឈមុខនឹងស្ថានការណ៍បម្រែបម្រួលនិងជំងឺCOVID-19 ។ “តើពិភពលោកនេះកើតមានបញ្ហាអ្វី ហើយតើយើងត្រូវធ្វើយ៉ាងម៉េច”គឺត្រូវការមានចម្លើយថ្មី ។ ប្រទេសចិនកំពុងចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលជាមួយនឹងការអនុវត្តផ្ទាល់របស់ខ្លួន និងផ្តល់ចម្លើយរបស់ប្រទេសចិនចំពោះសំណួររបស់ពិភពលោក ។ សូមស្តាប់ពី “ចម្លើយរបស់ចិន” ក្នុងសុន្ទរកថារបស់លោក Xi Jinping ។
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់អត្ដសញ្ញាណ តម្លៃ និងអត្ថិភាព ព្រមទាំងជំរុញការប្រើប្រាស់ដែនជាតិ ក្នុងការចូលរួមផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព៕
ភ្នំពេញ៖ តាមសំណើសុំ វិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន១០ ។ ក្រុមហ៊ុនទាំង១០នោះ រួមមាន៖ ១- INDEPENDENCE CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ, ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២២ – ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល ជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន ៧០៨ នាក់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និងធ្លាក់ ដោយសិស្សទទួលនិទ្ទេសA បានម៉ូតូ១គ្រឿង...
ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូក្នុងគម្រោងសហគមន៍មូលដ្ឋានដែលស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាផ្នែកមួយនៃគម្រោងនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើ និង អំពូលសូឡា និងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវសាធារណៈនៅក្នុងសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ចាមក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន...
អ៊ូឡាន បាទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត ៦.រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Govi-Altai ដែលស្ថិតនៅភាគខាងលិច នៃប្រទេសម៉ុងហ្គោលី កាលពីល្ងាចថ្ងៃចន្ទ នេះបើយោងតាមវិទ្យាស្ថានតារាសាស្ត្រ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ការរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ៤៦គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Altai soum...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក “មិនដែលដំណើរការដោយយុត្តិធម៌ សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅនោះទេ” ហើយមានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីបង្រួមគម្លាត ការរើសអើងជាតិសាសន៍។ លោកស្រី Yellen បានឲ្យដឹងនៅក្នុងសុន្ទរកថា ដើម្បីជាកិត្តិយសថា “ចាប់តាំងពីការកសាងឡើងវិញ រហូតដល់លោក Jim Crow រហូតមកដល់បច្ចុប្បន្ន សេដ្ឋកិច្ចរបស់យើងមិនដែល...
ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននាថ្ងៃទី១៧ មករា ឆ្នាំ២០២២ បានដាក់ឲ្យដំណើការ គម្រោងកសាងសមត្ថភាព ស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពសម្រាប់ ប្រទេសកម្ពុជា-ឡាវ-វៀតណាម។ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធសហការ និងចូលរួមផ្តល់ធាតុចូល ឲ្យបានផុលផុស ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងនេះ ទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កា...