ព័ត៌មានជាតិ

លោក លឹម គានហោ ឧបត្ថម្ភឲ្យសិស្សប្រឡងជាប់ និងធ្លាក់បាក់ឌុប ជាង៧០០នាក់ ខណៈនិទ្ទេសA បានម៉ូតូ១គ្រឿង និងB បាន១០០ដុល្លារ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល ជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន ៧០៨ នាក់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និងធ្លាក់ ដោយសិស្សទទួលនិទ្ទេសA បានម៉ូតូ១គ្រឿង និងនិទ្ទេសBចំនួន២៦នាក់ ទទួលបាន១០០ដុល្លារ ។

ក្រៅពីនោះ និទ្ទេស C ចំនួន៩៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៧០ដុល្លារ , និទ្ទេស D ចំនួន១៩៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥០ដុល្លារ , និទ្ទេស E ចំនួនចំនួន២៤៣ នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៣០ដុល្លារ ។ ដោយសិស្សប្រឡងធ្លាក់ចំនួន១៤៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន១៥ដុល្លារ។

លោក លឹម គានហោ ក៏បានសំដែងការអបអរសាទរចំពោះសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ។ លោកក៏បានផ្តាំផ្ញើដល់សិស្សពុំបានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ៕

To Top