ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ភ្នំពេញ – ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជា ធនាគារពាណិជ្ជដោយ ជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលនេះជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្រ្តរបស់ស្ថាប័ន ក្នុងការបម្រើសេវាហិរញ្ញវត្ថុជូន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ។ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នាព្រឹកថ្ងៃទី៣ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ភ្នំពេញ៖ ក្នុងសារ ដើមឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដកតំណែង អភិបាលរាជធានី-ខេត្ត និងដាក់ក្រុមហ៊ុន លីឈួង ចូលក្នុងបញ្ជីខ្មៅ ប្រសិនបើរកឃើញថា បានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ តាមរយៈការ ធ្វើមុនទូទាត់ក្រោយ។ ក្នុងវេទកាលើកដំបូង ក្នុងឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន...
សិង្ហបុរី ៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសសិង្ហបុរី បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា ដោយផ្អែកលើការប៉ាន់ ប្រមាណជាមុន ផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេស បានកើនឡើង ៧,២ភាគរយនៅឆ្នាំ២០២១ ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះ ៥,៤ភាគរយ ក្នុងឆ្នាំ២០២០។ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ GDP របស់ប្រទេសសិង្ហបុរី បានកើនឡើងចំនួន...
បរទេស៖ ស្ត្រីអាយុ 23 ឆ្នាំម្នាក់ នៅខេត្ត Lao Cai ភាគខាងជើង ប្រទេសវៀតណាម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទីពីរ ប្រភេទ Pfizer ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦នាក់ទៀត ប្រភេទអូមីក្រុង ខណៈជាសះស្បើយចំនួន ១២នាក់ និងស្លាប់ម្នាក់។ ក្នុងនោះករណីឆ្លងសហគមន៍គ្មាន តែជាអ្នកដំណើរ ពីបរទេសទាំង៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥១៦នាក់ អ្នកជាសះស្បើយចំនួន១១៦ ៩៥២នាក់ និងអ្នកស្លាប់ចំនួន៣...
“មិនបាច់សង្ស័យឡើយ ប្រជាជនចិន បានទទួលអបអរឆ្នាំថ្មី ដោយទឹកចិត្តសប្បាយរីករាយ ។ ” បន្ទាប់ពីស្តាប់សុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ របស់លោក Xi Jinping ប្រធានរដ្ឋចិនរួច លោក Bazanov ប្រធានវិទ្យាស្ថាន សិក្សាស្រាវជ្រាវ បញ្ហាអន្តរជាតិ បច្ចុប្បន្ន នៃវិទ្យាស្ថានការទូត របស់ក្រសួងការ បរទេសរុស្ស៊ី...
កាលពីថ្ងៃទី១ ឆ្នាំ២០២២ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ចំពោះប្រិយមិត្តនៅទូទាំងពិភពលោក ដូចខាងក្រោមនេះ ។ ប្រិយមិត្តជាទីមេត្រី៖ ពន្លឺះព្រះអាទិត្យដំបូងនៃឆ្នាំថ្មី កំពុងចែងចាំងលើពិភពលោក។ ឆ្នាំថ្មីនេះក៏ជាឆ្នាំខាលតាមចន្ទគតិចិនផងដែរ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តី ក្នុងឆ្នាំខាលនេះពីទីក្រុងប៉េកាំង។ ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅ ជាខួបមួយរយឆ្នាំ...
ថ្ងៃទីមួយនៃឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP) បានចូលជាធរមានជាផ្លូវការ ដែលជាសញ្ញាកត់សម្គាល់ថា តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជនច្រើនបំផុត មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជក្មមធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុត នៅលើពិភពលោកបានបង្កើតឡើងជាផ្លូវការ ។ កិច្ចព្រមព្រៀង RCEP បានគ្របដណ្តប់ប្រជាជនចំនួន២ពាន់២រយលាននាក់ នៅទូទាំងពិភពលោក និង៣០ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅទូទាំងពិភពលោក ។ ប្រទេសដែលបានអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានមុនគេ រួមមានប្រទេសអាស៊ានចំនួន៦ ប្រទេសចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី...
ពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សិទ្ធិអំណាច ការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលបានកំណត់ចំណាយ ថវិកាខាងការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធថ្មី គឺ៧សែន៦ម៉ឺន៨ពាន់២រយលានដុល្លារ អាមេរិក ទោះបីជាបានគិតដល់ កត្តាអតិផរណាក៏ដោយ ក៏វាគឺជាប្រាក់ចំណាយខាងយោធាដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាម លោកលើកទីពីរមកផងដែរ ។នេះបានលាតត្រដាងម្តងទៀត នូវមុខមាត់ពិតប្រាកដរបស់អាមេរិកដែលជា “សកម្មជនបង្កសង្គ្រាម”និង “ឈ្មួញសព្វាវុធ” និងអាចបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព...