បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ទៅលើសេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងការបង្កើនការប្រមូលប្រាក់ពន្ធ នៅលើវិស័យថាមពលរបស់ប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅពេលដែលប្រទេសរុស្សី ត្រូវបានគេរំពឹងទុកថា នឹងទទួលបានប្រាក់ចំណូលបំបែកកំណត់ត្រាពីការលក់ប្រេង និងហ្គាសនៅក្នុងឆ្នាំនេះហើយ ទោះបីជាស្ថិតនៅក្នុងពេលទទួលរង ទណ្ឌកម្មយ៉ាងណាក្តី។ យោងតាមឯកសារដែលត្រូវបាន បង្ហាញជាផ្លូវការនិងត្រូវបាន យកមកចេញផ្សាយដោយ rt.com...
អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត ត្រូវបានចោទប្រកាន់ថា បានប្រើព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ជាការបិទបាំងបន្ទាប់ពីខ្លួន បានកាត់ក្បាលមនុស្សចំនួន ១២នាក់ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ទោះបីប្រទេសមួយនេះគាំទ្រ ការសន្យាមិនប្រើការកាត់ទោស ប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មអហិង្សា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការកាត់ទោសប្រហារជីវិត គឺជាការដាក់ទណ្ឌកម្មចំពោះ បទល្មើសគ្រឿងញៀន ទោះបីជាប្រទេសនេះបាន អនុវត្តការផ្អាកលើការប្រើប្រាស់...
ម៉ូស្គូ៖ សមាជិកព្រឹទ្ធសភារុស្ស៊ីជាន់ខ្ពស់ មួយរូបបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការធ្វើឱ្យមានប្រក្រតីភាពនៃ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាច “កើតឡើងបានតែបន្ទាប់ពី ការផ្លាស់ប្តូរការដឹកនាំរបស់អ៊ុយក្រែន” ។ ព្រឹទ្ធសមាជិករុស្ស៊ីលោក Konstantin Kosachev បានប្រាប់កាសែតរុស្ស៊ី Argumenty i Fakty ថាលោកមិនរំពឹងអ្វីល្អពី របបទីក្រុងគៀវបច្ចុប្បន្ននោះទេ” នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS...
វ៉ាស៊ីនតោន៖ ប្រជុំកោះហ្វីលីពីន ដែលត្រូវបានគេស្គាល់ថា សម្រាប់វិស្សមកាលត្រូពិច នឹងក្លាយជាចំណុចសំខាន់នៃ ការយកចិត្តទុកដាក់ខាង នយោបាយនៅសប្តាហ៍នេះ នៅពេលដែលអនុប្រធានាធិបតីលោកស្រី Kamala Harris ក្លាយជាមន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកដែល ទៅទស្សនាកោះសំខាន់របស់ខ្លួន។ Palawan គឺជាកន្លែងសម្រាប់រមណីយដ្ឋានមុជទឹក ក៏ដូចជាមូលដ្ឋានយោធាហ្វីលីពីន ដែលលោកស្រី Harris នឹងទៅទស្សនានៅថ្ងៃអង្គារនេះ បើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ដោយដាក់លោកស្រី នៅលើគែមសមុទ្រចិនខាងត្បូង...
ហ្សាកាតា៖ មន្ត្រីក្នុងតំបន់បានឲ្យដឆងថា យ៉ាងហោចណាស់មនុស្ស ៤៤នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារ កោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ។ អ្នកនាំពាក្យរបស់រដ្ឋបាលក្នុងតំបន់នៅទីក្រុង Cianjur ក្នុង West Java បានប្រាប់ AFP ឲ្យដឹងថា “មានមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់។ រាប់រយនាក់ សូម្បីតែផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាត។ រហូតមកដល់ពេលនេះ មនុស្សចំនួន...
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាក្នុងរយៈពេល១សប្តាហ៍ ខាងមុខនេះ បណ្តារាជធានី-ខេត្តរបស់កម្ពុជារងឥទ្ធិពលសម្ពាសធទាប នឹងអាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយដោយផ្គររន្ទះ។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី២២វិច្ឆិកាបានឲ្យដឹងថាក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ។ -បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកWei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ លោក Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនង ក្នុងកម្រិតកងទ័ពជើងគោកនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។ ជាការឆ្លើយតប លោក Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយលោក ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបាន ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ០៤ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅ សហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ៕
កម្ពុជា ឡាវ វៀតណាម ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍គ្នាទៅវិញទៅមកhttps://dap-news.com/national/2022/11/21/294035/ ប្រមុខការពារជាតិចិន កោតសរសើរសមិទ្ធផល ការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជាមេទ័ពជើងគោកhttps://dap-news.com/national/2022/11/21/294069/ ព្រះមហាក្សត្រ៖ ទោះជាយ៉ាងណាក៏ដោយ ត្រូវបន្តការពារសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែងhttps://dap-news.com/national/2022/11/21/294080/ កម្ពុជា ផ្តល់អាទិភាព លើការពង្រឹងឯកភាពអាស៊ាន សំដៅបន្ធូរបន្ថយភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយhttps://dap-news.com/national/2022/11/21/294089/ សម្ដេចតេជោ ៖...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់ ត្រូវគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ខាងមុខ។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១...