ព័ត៌មានអន្តរជាតិ

រញ្ជួយដីនៅឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្ស ៤៤នាក់ បានស្លាប់នៅកោះជ្វាខាងលិច

ហ្សាកាតា៖ មន្ត្រីក្នុងតំបន់បានឲ្យដឆងថា យ៉ាងហោចណាស់មនុស្ស ៤៤នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារ កោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យរបស់រដ្ឋបាលក្នុងតំបន់នៅទីក្រុង Cianjur ក្នុង West Java បានប្រាប់ AFP ឲ្យដឹងថា “មានមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់។ រាប់រយនាក់ សូម្បីតែផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាត។ រហូតមកដល់ពេលនេះ មនុស្សចំនួន ៤៤នាក់បានស្លាប់” ។

ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ ស្ថិតនៅក្បែរទីក្រុង Cianjur ចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី នេះបើយោងតាមការ ស្ទង់មតិភូមិសាស្ត្រអាមេរិក។

មន្ត្រីក្នុងតំបន់ម្នាក់ទៀត បានប្រាប់ទូរទស្សន៍ Jawa Post TV ។ លោក​បាន​បន្ត​ថា មនុស្ស​ជាង ៧០០នាក់​បាន​រង​របួស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top