ម៉ូស្គូ៖ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា រុស្ស៊ី កំពុងវិវឌ្ឍយុទ្ធសាស្ត្រយោធារបស់ខ្លួន ជាមួយនឹងការដកថយចេញពីតំបន់ Kherson ដែលជាតំបន់សំខាន់ដែលក្រុងម៉ូស្គូ បានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ រុស្ស៊ីបានបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីតំបន់ Kherson កាលពីថ្ងៃសុក្រ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍រុស្ស៊ីលោក Sergey Surovikin ដែលជាលើកដំបូងបានគូសបញ្ជាក់អំពីផែនការដកកងទ័ពចេញពីតំបន់នេះភ្លាមៗ បន្ទាប់ពីលោកបានក្លាយជាប្រមុខកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែតុលា។ គេហទំព័រ Kyiv Independent បានសម្ភាស លោក Michael Kofman...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។ លោកស្រីបានបន្តថា រដ្ឋាភិបាលចិនតែងតែប្រឆាំងនឹងការវាយប្រហារដោយការលួចចូល និងបំពានបច្ចេកវិទ្យាព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានបច្ចេកវិទ្យា...
បាលី៖ មេដឹកនាំនៃក្រុមប្រទេសទាំង (G20) បានអះអាងជាថ្មីម្តងទៀតនៅទីនេះកាលពីថ្ងៃពុធ ពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីប្រកាសដែលត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 លើកទី១៧ មេដឹកនាំ G20 បានឲ្យដឹងថា ការរួមគ្នាអនុវត្តការទទួលខុសត្រូវ ហើយកិច្ចសហប្រតិបត្តិការគឺចាំបាច់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដោះស្រាយបញ្ហាប្រឈមជាសកល និងដាក់មូលដ្ឋានគ្រឹះ សម្រាប់កំណើនដ៏រឹងមាំ និរន្តរភាព និង តុល្យភាព។ ក្រុមប្រទេសនេះបានឲ្យដឹងថា...
បរទេស៖ យោងតាមអភិបាលក្នុងតំបន់ លោក Andrey Klychkov បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារស្ថានីយប្រេងក្នុងតំបន់ Oryol របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់នេះមិននៅជាប់នឹងអ៊ុយក្រែនទេ ប៉ុន្តែមានព្រំប្រទល់ជាប់តំបន់ Kursk...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានកសាងស្នាដៃជាប្រវត្តិសាស្ត្រកម្ពុជា មិនធ្លាប់មានជាង៥០០ឆ្នាំមកនេះ ដែលមាតុភូមិយើងត្រូវបានពិភពលោក ទទួលស្គាល់ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន៣ លើកមកហើយ អាស្រ័យកត្តា...
ភ្នំពេញ: លោកហុក ពៅ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម និង ផ្តន្ទាទោស ជនជាប់ចោទ ប្រុស-ស្រី ចំនួន ៧នាក់ ដែលជា អតីតមន្ត្រីធនាគារកាណាឌីយ៉ា និង...
បរទេស៖ ក្រុងប៊ែរឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ និងដៃគូអង្គការណាតូ មិនមានគម្រោងព្យាយាមបិទដែនអាកាសអ៊ុយក្រែន បន្ទាប់ពីមានការបំផ្ទុះមីស៊ីលដ៏ខ្លាំងក្លានៅក្នុងភូមិមួយនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យលោក Wolfgang Buchner បានកត់សម្គាល់ថា ទង្វើបែបនេះអាចបង្កឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងកម្លាំងរុស្ស៊ី និងអង្គការណាតូ។ លោកបាននិយាយថា «រួមជាមួយសម្ព័ន្ធមិត្តរបស់យើងទាំងអស់ យើងបានយល់ស្របថាយើងចង់បញ្ចៀសការកើនឡើងបន្ថែមទៀតនៃសង្គ្រាមនេះនៅអ៊ុយក្រែន»។...
ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៖ កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ៥ផ្សេងៗគ្នា។ ដោយសារប្រទេសកម្ពុជាចេះតែវិវឌ្ឍន៍ទៅមុខ យុវជនជំនាន់ក្រោយ កាន់តែខ្មៀតខ្មីក្នុងការសម្រេចជោគជ័យ ហើយស្វែងរកឱកាសថ្មីជាច្រើន។ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែករឿរ៉ាវរបស់បុគ្គលដែលហ៊ានសុបិន្ដ ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បី បំផុសទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។ ក្នុងរដូវកាលទី១...
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ បានធ្វើការឃាត់ខ្លួន ស្ត្រីអ្នកជំនួញ បែបហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ជាលើកទី២ ជាប់ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយ ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅចំណុចផ្ទះលេខ៤ដេ...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា គោលការណ៍ទិញស្រូវ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអនុវត្តន៍ដូចគ្នា ទៅនឹងខេត្តបាត់ដំបងដែរ ដោយក្នុងនោះ ១គីឡូក្រាមតម្លៃមិនក្រោម១០៤០រៀល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន...