ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ជា តារា៖ សម្តេចតេជោ ហ៊ុន សែន បានកសាងស្នាដៃជាប្រវត្តិសាស្ត្រកម្ពុជា តាមរយៈភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានកសាងស្នាដៃជាប្រវត្តិសាស្ត្រកម្ពុជា មិនធ្លាប់មានជាង៥០០ឆ្នាំមកនេះ ដែលមាតុភូមិយើងត្រូវបានពិភពលោក ទទួលស្គាល់ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន៣ លើកមកហើយ អាស្រ័យកត្តា ប្រទេសមាន សន្តិភាព និងទប់ស្កាត់បានជំងឺកូវីដ១៩ ។

ជុំវិញភាពជោគជ័យត្រចះត្រចង់នេះ នាយឧត្តមសេនីយ៍ ជា តារា បានសម្តែងនូវការអបអរសាទរ និងគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័យយ៉ាង ត្រចះត្រចង់ជូនជាតិ មាតុភូមិនិងប្រជាជនកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់ ១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានទទួលនូវការកោត សរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានា នៅលើពិភពលោក។ ជោគជ័យដ៏ត្រចះត្រចង់ នេះ បានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមអស្ចារ្យមួយសម្រាប់ ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផលប្រយោជន៍ដែលកម្ពុជាទទួលបាន គឺកិត្យានុភាព ដែលទុកជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ»។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ត្រូវបានបិទបញ្ចប់ ដោយជោគជ័យប្រកបដោយមោទកភាព សម្រាប់ជនជាតិខ្មែរគ្រប់រូប និងបានឆ្លុះបញ្ចាំងអំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

នាយ​ឧត្ដមសេនីយ៍​ ជា​ តារា​ សូមចូលរួមអបអរសាទរ ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសម្តេចតេជោ និងជាប្រធានអាស៊ាន ឆ្នាំ ២០២២ ដែលជាកិត្យានុភាព របស់កម្ពុជា បានកកើតឡើងដោយកត្តា សំខាន់២ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ៖

ទី១.បានបង្ហាញពិភពលោកថា កម្ពុជា មានសុខសន្តិភាព ពេញលេញ
ទី២.ស្ថានភាពកូវីដ១៩ នៅកម្ពុជាបានប្រយុទ្ធទប់ស្កាត់បាន

នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា សន្តិភាពដែលបានមកពី នយោបាយឈ្នះ ឈ្នះ! របស់សម្តេចតេជោ គឺជាឱសថទិព្វបង្កើតបាន សន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីនិងការអភិវឌ្ឍន៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលបាននាំមក នូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី កម្ពុជា ពុំដែលធ្លាប់កើតមានក្នុងរយៈពេលជាង ៥០០ឆ្នាំនៃប្រវត្តិសាស្រ្តបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុង ដែលកូនខ្មែរត្រូវដឹងថា តើអ្នកណាជាស្ថាបនិក នៃសមិទ្ធិផលដ៏មហិមា ជាប្រវត្តិសាស្រ្តនេះ? តើអ្វីទៅជាសន្តិភាព? តើអ្វីទៅជានយោបាយឈ្នះឈ្នះ? ហើយអ្វីទៅជាមនុញ្ញផលជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូល ទទួលបាន ក្នុងរយៈពេល២២ឆ្នាំ នៃសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជានាយករដ្ឋមន្រ្តី ? ចម្លើយច្បាស់ណាស់ គឺយើងមានសម្តេចតេជោ មានបញ្ញាញាណ មានញាញដឹង ជាមុន ប្រៀបដូចជាទេវតា ចាប់ជាតិ ដែលអ្នកដទៃគ្មាន ព្រោះ កត្តា (ព្រហ្មលិខិត វាសនា បញ្ញាញាណ និងរាសី)ដែលបានប្រទានដល់កម្ពុជា មានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ៖
+ ថ្ងៃទី២០មិថុនា ឆ្នាំ១៩៧៧ ដែលសម្តេចតេជោបានបង្កើតកងទ័ព វាយផ្តួលរំលំរបបប្រល័យពូជ សាសន៍
+ ទើបមានថ្ងៃ៧មករាឆ្នាំ១៩៧៩ បានរំដោះប្រជាជនកម្ពុជា ជប់មនុស្សឲ្យរស់មួយនគរ ដឹកនាំ ចូលរួមអភិវឌ្ឍន៍ផ្តើមពីគំនរផេះផង់ បន្សល់ទុកពីសម័យប៉ុលពត មហាប្រល័យ។
+ផ្តើមពីជំនួបលើកដំបូង ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧ នៅ Fere en Tadenois ជាយក្រុងប៉ារីស រវាង សម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកិច្ចប្រជុំបន្តបន្ទាប់ គឺពិតជាមាន ការចរចាយ៉ាងស្វិតស្វាញ និងដ៏ឈ្លាសវៃរបស់តេជោ ហ៊ុន សែន បាននាំមកនូវកិច្ចព្រម ព្រៀងក្រុង ប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ បង្កើតបាននូវរបបរាជានិយមទី២ ប្រជាធិបតេយ្យសេរី ពហុបក្ស និងការបោះឆ្នោតលើកដំបូងរៀបចំដោយអ៊ុនតាក់។

To Top