បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រោយការបិទច្រកបង្ហូរប្រេងឆៅ អស់រយៈពេលមួយថ្ងៃដោយ ប្រទេសអ៊ុយក្រែនរួចមកនៅពេលនេះ ដំណើរការបង្ហូរប្រេងឆៅរបស់រុស្សីទៅកាន់ប្រទេសហុងគ្រីគឺអាចដំណើរការបានជាធម្មតាឡើងវិញ ហើយ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានអះអាងកាលពីថ្ងៃពុធថាប្រទេសរុស្សី បានដំណើរការបង្ហូរប្រេងមកកាន់ ប្រទេសហុងគ្រីតាមរយៈច្រក Druzhba (Friendship) ដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះវិញ ហើយពោលគឺមួយថ្ងៃក្រោយ អ៊ុយក្រែនបានបិទច្រក បង្ហូរមួយនេះ។ រដ្ឋាភិបាលទីក្រុងគៀវ ដែលបានបិទដំណើរការច្រកបង្ហូរប្រេង ដោយសារបានលើកឡើងថា...
ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេសបានបើកកិច្ចប្រជុំដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ក្រោមក្របខណ្ឌសង្គមស៊ីវិល ក្នុងគោលដៅ បំពេញការងារជាក់ស្តែង ឆ្លើយតបទៅនឹងការចូលរួមបំពេញ បាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ លោកម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបជូនសមភាគី ឯកឧត្តម ហុង លីវ ប្រធានសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេស ថា...
បរទេស៖មន្ត្រីយោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ប្រាប់ទៅកាន់បណ្តាញដៃគូអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចថា ខ្លួនពិតជាបានបាញ់មីស៊ីលក្បែរទៅនឹងព្រំដែនប៉ូឡូញពិតមែន ប៉ុន្តែក្នុងគោលបំណងដើម្បីបាញ់ស្កាត់មីស៊ីល របស់រុស្សីប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងគៀវដែលដំបូងឡើងបានបន្ទោសហេតុការណ៍ ផ្ទុះមីស៊ីលចំនួន២ដងនៅក្នុងប្រទេសប៉ូឡូញដែលបានធ្វើឲ្យស្លាប់ពលរដ្ឋស៊ីវិល២នាក់នោះថា គឺរុស្សីជាអ្នកបង្កប៉ុន្តែនៅពេលនេះទំនងប្រហែលជាបានទទួលយកការពិតថាវាគឺជាមីស៊ីលរបស់អ៊ុយក្រែននោះទេ។ មន្ត្រីអាមេរិកដែលបានទទួលព័ត៌មានពីអ៊ុយក្រែននោះ បាននិយាយថា អ៊ុយក្រែនបានបញ្ជាក់ប្រាប់ក្រុមការងារថាពិតជាបានប្រើប្រាស់មីស៊ីលបាញ់នៅក្បែរព្រំដែនប៉ូឡូញ ដើម្បីបាញ់ស្ទាក់មីស៊ីលរុស្សីហើយមិនច្បាស់ទេថា វាបានធ្លាក់នៅប៉ូឡូញនិងបានស្នើសុំឲ្យអាមេរិក ជួយធ្វើការពិនិត្យផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានហាមឃាត់មន្ត្រីកំពូលៗរបស់អៀរឡង់ជាង ៥០ នាក់ រួមទាំងនាយករដ្ឋមន្ត្រី Micheal Martin មិនឱ្យចូលប្រទេសរុស្ស៊ី ជុំវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើអ៊ុយក្រែនផងដែរ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមអ្នកត្រូវហាមឃាត់ទាំងនោះក៏មានរដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់ Simon Coveney...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកការសែត កម្ពុជា-ចិន បានលើកឡើងជាមតិថា លោក សម រង្ស៊ី ដែលកំពុងជាប់ឈ្មោះជាជនក្បត់ជាតិ៣ជំនាន់ គួរតែបណ្ដុះបណ្ដាលកូន ឱ្យធ្វើនយោបាយ តតាំងជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ (គ.ស.ហ) បានអញ្ជើញបើកកិច្ចប្រជុំលើកទី៥ របស់ គ.ស.ហ ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ៕
ប៉ូឡូញ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកប្រធានាធិបតីប៉ូឡូញបានថ្លែងថា មិនមានសញ្ញាណាមួយដែលថា មីស៊ីលដែលបានវាយប្រហារទឹកដី ប៉ូឡូញកាលពីល្ងាចថ្ងៃអង្គារ គឺជាផ្នែកមួយនៃការ វាយប្រហារដោយចេតនា ។ លោកប្រធានាធិបតី Duda បានថ្លែងថា វា “ទំនងណាស់” ដែលការផ្ទុះមីស៊ីលត្រូវបានបង្កឡើង ដោយការការពារដែនអាកាស របស់អ៊ុយក្រែន ។...
ថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងឥណ្ឌូណេស៊ី រទេះភ្លើងត្រួតពិនិត្យចម្រុះ តាមផ្លូវដែកល្បឿនលឿនមួយគ្រឿង ដែលរចនានិងផលិតដោយប្រទេសចិន បានធ្វើការត្រតពិនិត្យដោយ គ្រប់ជ្រុងជ្រោយចំពោះខ្សែផ្លូវសាកល្បង ដំណើរការនៃផ្លូវដែកល្បឿនលឿន ហ្សាកាដា-បានដុង សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង ដែលសហការកសាងដោយប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ីទទួលបាន ជោគជ័យគាប់ប្រសើរ ។ ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង គឺតភ្ជាប់ទីក្រុងហ្សាកាដា រដ្ឋធានីឥណ្ឌូណេស៊ីជាមួយទីក្រុងបានដុង ដែលជាក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានមក ACU ជាបន្ទាន់។ ថ្មីៗនេះ អាជ្ញាធរ បានធ្វើការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា រឿងអាស្រូវនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកងទ័ពជើងទឹកម៉ាឡេស៊ី និងការទិញកប៉ាល់ថ្មីតម្លៃរាប់លានដុល្លារ ទំនងជាមិនធ្វើឱ្យបាត់បង់ ឱកាសបោះឆ្នោតរបស់គណបក្សកាន់អំណាច នៅក្នុងការស្ទង់មតិថ្ងៃទី១៩ ខែវិច្ឆិកានោះទេ ប៉ុន្តែបញ្ហាអំពើពុករលួយ នៅក្នុងប្រទេសនៅតែជាបញ្ហាចម្បង សម្រាប់អ្នកបោះឆ្នោត ។ អ្នកសង្កេតការណ៍បានឲ្យដឹងដូច្នេះ ។ គេបានដឹងថា...