ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនសារភាពថា ពិតជាបានបាញ់មីស៊ីល ក្បែរទៅនឹងព្រំដែនប៉ូឡូញ

បរទេស៖មន្ត្រីយោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ប្រាប់ទៅកាន់បណ្តាញដៃគូ
អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចថា ខ្លួនពិតជាបានបាញ់មីស៊ីលក្បែរទៅនឹងព្រំដែនប៉ូឡូញពិតមែន ប៉ុន្តែ
ក្នុងគោលបំណងដើម្បីបាញ់ស្កាត់មីស៊ីល របស់រុស្សីប៉ុណ្ណោះ។

រដ្ឋាភិបាលទីក្រុងគៀវដែលដំបូងឡើងបានបន្ទោសហេតុការណ៍ ផ្ទុះមីស៊ីលចំនួន២ដងនៅក្នុងប្រទេសប៉ូឡូញដែល
បានធ្វើឲ្យស្លាប់ពលរដ្ឋស៊ីវិល២នាក់នោះថា គឺរុស្សីជាអ្នកបង្កប៉ុន្តែនៅពេលនេះទំនងប្រហែលជាបានទទួលយកការ
ពិតថាវាគឺជាមីស៊ីលរបស់អ៊ុយក្រែននោះទេ។

មន្ត្រីអាមេរិកដែលបានទទួលព័ត៌មានពីអ៊ុយក្រែននោះ បាននិយាយថា អ៊ុយក្រែនបានបញ្ជាក់ប្រាប់ក្រុមការងារថា
ពិតជាបានប្រើប្រាស់មីស៊ីលបាញ់នៅក្បែរព្រំដែនប៉ូឡូញ ដើម្បីបាញ់ស្ទាក់មីស៊ីលរុស្សីហើយមិនច្បាស់ទេថា វាបានធ្លាក់នៅ
ប៉ូឡូញនិងបានស្នើសុំឲ្យអាមេរិក ជួយធ្វើការពិនិត្យផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top