រសៀលថ្ងៃទី១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញជួបសន្ទនាជាមួយលោកចូ បៃដិនប្រធានាធិបតីអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងអាមេរិកបានឆ្លងកាត់ភ្លៀងនិងខ្យល់ព្យុះជាច្រើនក្នុងរយៈពេលជាង៥០ឆ្នាំ ដោយមានការទទួលបានផងមានការបាត់បង់ផងបានបទពិសោធន៍ផងនិងបានមេរៀនផង។ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនល្អបំផុត។យើងត្រូវតែរៀនពីប្រវត្តិសាស្ត្រ ហើយសម្លឹងទៅអនាគត។បច្ចុប្បន្ន ស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមិនស្របទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនិងប្រជាជននៃប្រទេសទាំង២ចិននិងអាមេរិក ក៏មិនសមស្របទៅនឹងក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិផងដែរ។ក្នុងឋានៈជាអ្នកដឹកនាំនៃមហាអំណាចទាំងពីរចិននិងអាមេរិក គួរតែស្វែងរកទិសដៅដ៏ត្រឹមត្រូវនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឡើងកម្រិត។អ្នកនយោបាយគួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់នូវទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសខ្លួន ក៏គួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់នូវវិធីសាស្ត្រចុះសម្រុងគ្នាជាមួយប្រទេសដទៃនិងជាមួយពិភពលោក។ លោកXi Jinpingបានថ្លែងបន្តទៀតថា បច្ចុប្បន្ន ការបម្រែបម្រួលនៃយុគសម័យកំពុងលាតត្រដាងតាមរយៈវិធីដែលមិនធ្លាប់មាន សហគមន៍មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មាន...
ពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មានលោកស្រីLi Wenjuanបានថ្លែងថា ”ប្រទេសជាតិគឺប្រជាជនប្រជាជនគឺប្រទេសជាតិ។” ”បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនប្រយុទ្ធនឹងសត្រូវនិងការ ពារប្រទេសជាតិគឺដើម្បីប្រជាជន។” ”ការបង្កើនល្បឿនកសាងប្រទេសខ្លាំងខាងកសិកម្ម ដើម្បីជំរុញយ៉ាងរឹងមាំនូវការស្តារឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ីឡើងវិញនៅជនបទ។” នេះជាបទរាយការណ៍សំខាន់ៗរបស់លោកXi Jinpingក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានកំណត់គោលដៅជាក់លាក់ឱ្យយើង ហើយក៏ផ្ដល់នូវកម្លាំងចិត្តផងដែរ។ លោកស្រី Li Wenjuan ឆ្នាំនេះមានអាយុ៣២ឆ្នាំជាលេខាគណៈកម្មការបក្សកុម្មុយនីស្តនៃឃុំBulunkouស្រុកAketaoតំបន់ស្វ័យតស៊ីនជាំងប្រទេសចិន។ថ្ងែទី១៦ខែតុលាឆ្នាំ២០២២ តាងនាមឱ្យតំណាងបក្សលោកស្រីបានចូលរួមសមាជបក្សលើកទី២០នៅទីក្រុងប៉េកាំង។បន្ទាប់ពីបញ្ចប់សមាជបក្សរួចហើយលោកស្រីមានចំណាប់អារម្មណ៍ថា ខ្ញុំត្រូវផ្សព្វផ្សាយស្មារតីសមាជបក្សលើកទី២០តាមរបៀបគ្រប់បែបយ៉ាងដោយឆាប់រហ័សទៅដល់មូលដ្ឋាននិងផ្ទះកសិករ។ខ្ញុំសង្ឃឹមថាតាមការផ្សព្វផ្សាយនេះអាចលើកទឹកចិត្តនិងដឹកនាំប្រជាជនគ្រប់ជនជាតិឱ្យខិតខំធ្វើការ។ លោកស្រីLi Wenjuanបានថ្លែងថា ការស្តាប់របាយការណ៍សមាជបក្សលើកទី២០របស់លោកXi...
គៀវ៖ យោងតាមមន្ត្រីក្រុងគៀវបានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហាន ១០០០០នាក់ក្នុងរយៈពេល២សប្តាហ៍ ខណៈអ៊ុយក្រែនបន្តការវាយលុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាបរាជ័យក្នុងការទាញយកប្រយោជន៍ពីជោគជ័យរបស់កងកម្លាំងរុស្ស៊ី ដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃសង្រ្គាម ដោយពេលនេះអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន រួមទាំងទីក្រុង Kherson ដ៏សំខាន់ជាយុទ្ធសាស្ត្រផងដែរ។ អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក James...
កោះបាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានជួបប្រជុំគ្នានៅកោះបាលី និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ប្រទេសរបស់ពួកគេ ដោយបញ្ចប់ភាពជាដៃគូថ្មី ។នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G20 រយៈពេល២ថ្ងៃ...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Suleyman Soylu រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងនៅថ្ងៃចន្ទនេះថា ជនសង្ស័យម្នាក់ដែលបានបន្សល់ទុកគ្រាប់បែកដែលបណ្តាលឱ្យមានការផ្ទុះនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានចាប់ខ្លួនដោយប៉ូលិស នេះបើយោងតាមបណ្តាញទំនាក់ទំនង Twitter ជាភាសាអង់គ្លេសរបស់ទីភ្នាក់ងាររដ្ឋ Anadolu បានផ្សាយឲ្យដឹង ។ មនុស្សចំនួន៦នាក់ត្រូវបានសម្លាប់...
KHERSON៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់យោធារុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅក្រុង Kherson ដែលផ្នែកខ្លះត្រូវបានយោធាអ៊ុយក្រែនដណ្តើមយកមកវិញកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញក្រុងនេះ ។លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់តាមរយៈវីដេអូនាពេលយប់របស់គាត់ថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រេីសរើសនិស្សិត-សិស្សចូលរួមបណ្ដុះបណ្ដាលនាយទាហាន ចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ។
ប្រទេសឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហ្ស៊ី ជិនពីង មេដឹកនាំរបស់ប្រទេសចិន នៅលើកោះបាលីនៅថ្ងៃចន្ទនេះ ដើម្បីកំណត់ “មាគ៌ាការពារ” សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ រឺហៅថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៦.៤០នាទីល្ងាច (ម៉ោងនៅកោះបាលី) ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅកាដល់ហោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20។ ដំណើរអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិជាលើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវភាពរំភើបរីករាយក្នុងការទស្សនាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតមួយក្នុងពិភពលោកនាពេលកន្លងមក។ កីឡាអេឡិចត្រូនិចគឺជាផ្នែកមួយនៃវិញ្ញាសារកីឡានៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart...