ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបញ្ជាក់ថា ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនបង្គួរ និងពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និង ខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ចំពោះលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្នុងឱកាស ដែលលោកអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងជើងបានពន្យល់ថា ការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាផ្នែកមួយនៃសមយុទ្ធដែលក្លែងធ្វើការវាយប្រហារលើគោលដៅរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយប្រើអាវុធជាច្រើនប្រភេទ រួមទាំងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបន្តចង្អុលបង្ហាញថា ការបាញ់មីស៊ីលគឺជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសរួមគ្នា ‘Vigilant Storm’ របស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៣១ ខែតុលា...
បរទេស៖ចិនដែលជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេបំផុតលើពិភពលោកនោះត្រូវបានគេដឹងថាបានបន្តធ្វើការបញ្ជាទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកថែមទៀតកាលពីខែតុលាដែលមានចំនួនសរុបដល់ទៅ៤៣,១៤លានតោនឬប្រហែលជា១០,២លានតោនជារៀងរាល់ថ្ងៃ។ ទិន្នន័យដែលត្រូវបានបង្ហាញដោយសារអជ្ញាធរពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានបង្ហាញទៀតដែរថាទំហំនៃការនាំចូលកាលពីខែតុលាគឺស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៤ភាគរយច្រើនជាងគេកាលពីខែកញ្ញានិងខ្ពស់ខ្លាំងជាងខែណាណាទាំងអស់គិតចាប់តាំងតែពីខឧសភា។ កាលពីខែកញ្ញារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសក្នុងការបង្កើនការនាំចេញប្រេងឆៅដែលបូមចេញពីទីតាំងរុករករបស់ខ្លួនផងដែរដែលមានចំនួនទៅដល់១៥លានតោនជារៀងរាល់ថ្ងៃតាមផែនការនិងអាចចាប់ផ្តើមដំណើរការអនុវត្តកិច្ចការងារនេះចាប់ពីត្រីមាសទី១ឆ្នាំក្រោយនេះតទៅហើយ។ ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសចិនគឺមានការធ្លាក់ចុះដល់ទៅ៤៣ភាគរយកាលពីខែតុលាកន្លងមកធៀបទៅនឹងតួលេខដែលនាំចេញកាលពីខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Vanguard-class របស់កងទ័ពជើងទឹកអង់គ្លេសមួយត្រូវបានបង្ខំឱ្យបោះបង់ “បេសកកម្មសម្ងាត់កំពូល” បន្ទាប់ពីនាវានេះបានរងការខូចខាតដោយភ្លើងឆេះ, នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Sun កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពពីសារព័ត៌មាន នាវានេះបានប្រើការខិតខំប្រឹងប្រែងពីនាវិក ១៣០នាក់ បូករួមទាំងមនុស្សជាច្រើនដែលមិនបានបំពេញការងារ ដើម្បីនាំគ្នាពន្លត់ភ្លើងនៅលើនាវា HMS Victorious...
ភ្នំពេញ៖លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋ សង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំ COP27 នៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទ អគ្គលេខាធិកាអង្គការសហប្រជាជាតិដែលហៅកាត់ថាយូអិនលោក Antonio Guterres បានព្រមានខ្លាំងៗថាពិភពលោកត្រូវតែជ្រើសរើសត្រូវកាត់បន្ថយការបំពុលអាកាសឬត្រូវដាក់ទោសទាំងអស់ទៅកាន់មនុស្សលោកជំនាន់ក្រោយចំពោះមុខ បញ្ហាគ្រោះមហន្តរាយដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ លោក Guterres បានថ្លែងប្រាប់ទៅកាន់ក្រុមគណៈប្រតិភូទាំងអស់ ដែលកំពុងប្រមូលផ្តុំនិងពិភាក្សាពីវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហា ជម្លោះដែលកំពុងបន្តរវាងអ៊ុយក្រែននិងរុស្សីថា៖មនុស្សលោកពេលនេះ គឺមានជម្រើស២គឺសហការឬវិនាសប៉ុណ្ណោះ ចំពោះមុខបញ្ហាអាកាសធាតុ។ លោក Guterres បានលើកឡើងថា ពិភពលោកទាំងមូលទាំងប្រទេសអ្នកមានបំផុត និងប្រទេសអ្នកក្រីក្រក្តីចាំបាច់ត្រូវតែបង្កើតកត្តសញ្ញាមួយ រវាងគ្នាក្នុងការពន្លឿនការផ្លាស់ប្តូរខ្លួនចេញ...
បរទេស៖ ក្រុមហ៊ុនអ្នកជំនាញផលិតនាវារបស់រុស្សី ដែលមានមូលដ្ឋាននៅក្នុងតំបន់ Serverodvinsk កាលពីថ្ងៃចន្ទម្សិលមិញនេះបានអះអាងថា នាវាមុជទឹកជាយុទ្ធសាស្ត្រនិងដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយ ប្រភេទដែលមានឈ្មោះថា Generalissimo Suvorov គឺស្ទើរតែត្រៀមខ្លួន រួចរាល់ហើយក្នុងការចូលបម្រើ ប្រតិបត្តិការនៃកងកម្លាំងយោធារបស់រុស្សី។ ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិត Sevmash លោក Mikhail Bundichenko បានថ្លែងប្រាប់បណ្តាញក្រុមអ្នកសារព័ត៌មានថា៖ Generalissimo Suvorov បានបញ្ចប់គ្រប់ដំណាក់កាលធ្វើតេស្តសាកល្បងទាំងការប្រតិបត្តិការនៅក្នុងសមុទ្រទាំងការធ្វើតេស្តសាកល្បងប្រព័ន្ធដំណើរការគ្រប់ទាំងអស់។ គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅ...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានទៅកាន់ ចក្រភពអង់គ្លេសថា គួរតែបញ្ចប់សកម្មភាពគាំទ្រទៅដល់ កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ពោលគឺនៅបន្ទាប់ពីពេល ដែលអង់គ្លេសបានអះអាងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់កោះមួយនេះ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងកាលពីថ្ងៃចន្ទថា៖ នៅលើលោកនេះមានប្រទេសចិនតែមួយគត់ ហើយក្នុងនោះកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ ពួកយើងអំពាវនាវឲ្យអង់គ្លេសត្រូវតែដាច់ខាត គោរពដែនអធិបតេយ្យភាពរបស់យើង និងឈប់បង្ហាញសញ្ញាដែលមាន កំហុសទៅកាន់ក្រុមផ្តាច់ខ្លួន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្ហាញ “ឆន្ទៈពិតប្រាកដ” របស់ខ្លួននៅក្នុងការចរចា ដែលសំដៅលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់អ្នកសម្របសម្រួលជាតិ នៃក្រុមមិត្តក្នុងការការពារនៃធម្មនុញ្ញ អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក គួរតែបង្ហាញថា ខ្លួននឹងមិន “បំពាន” កាតព្វកិច្ចរបស់ខ្លួន...