ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា សូមស្វាមគមន៍ ចំពោះការផ្ដល់ជំនួយហរិញ្ញវត្ថុពីបណ្ដាភាគីសមាជិក និងភាគីហត្ថលេខី នៃអាសិប សំដៅគាំទ្រ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងអាសិប។ នាឱកាសអញ្ជើញបើកវេទិកា ពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ ខ្នង និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក សូមអបអរសាទរចំពោះតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទាំងចំពោះការអភិវឌ្ឍរីកចម្រើនលើការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការអនុវត្តបានទាន់ពេលវេលា...
ភ្នំពេញ ៖ ខណៈសង្គ្រាមនៅអ៊ុយក្រែននៅបន្តកើនឡើងនូវកំដៅនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊ែលឡិនស្គី បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក ។ ការអញ្ជើញសម្តេតេជោនេះ ធ្វើឡើងតាមរយៈជំនួបតាមទូរស័ព្ទដ៏កម្ររវាងសម្តេចនិងលោក ហ្ស៊ែល ឡិនស្គី នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងបង្ហាញដោយក្រសួងការបរទេសនាចំនួន៣ទំព័រនាល្ងាចថ្ងៃដដែលនោះបានបញ្ជាក់ថា “លោក ហ្ស៊ែលឡិនស្គីក៏បានអញ្ជើញសម្តេចតេជោនាយកដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប”...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើទោះកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី ក៏កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើវិធានច្បាប់ជាគោល និងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល។ ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្ដីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី២...
គៀវ៖ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា ខ្មាន់កាំភ្លើងប្រឆាំង យន្តហោះរបស់ខ្លួនបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រវាយប្រហាររុស្ស៊ីចំនួន ២គ្រឿងនៅក្នុងតំបន់ Kherson ជាកន្លែងដែលយោធាអ៊ុយក្រែន បច្ចុប្បន្នកំពុងធ្វើការវាយលុក។ ទីបញ្ជាការដែនអាកាសភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា អង្គភាពនៃកងពលតូចមីស៊ីល ប្រឆាំងយន្តហោះ ដែលមានមូលដ្ឋាននៅ Odesa របស់ខ្លួនបានវាយប្រហារ ដោយជោគជ័យលើ ឧទ្ធម្ភាគចក្រនីមួយៗ ក្នុងរយៈពេល ៣នាទីប៉ុណ្ណោះ។ យន្តហោះដែលធ្លាក់នោះ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “លក្ខខណ្ឌចាំបាច់” មួយចំនួនទៀតអាចកើតឡើង និងជំរុញការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក ពូទីន បានឲ្យដឹងថា វាអាចចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាសន្តិភាព ដែលជាប់គាំងរវាងប្រជាជាតិនានា ប៉ុន្តែបានសម្តែងការខកចិត្តដែលអ៊ុយក្រែន “បដិសេធមិនពិភាក្សាអ្វីទាំងអស់” ជាមួយរុស្ស៊ី បន្ទាប់ពីការផ្អាកនាពេលថ្មីៗនេះ...
ភ្នំពេញ៖ ដូចជាការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទ ពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែន ជាមួយប្រធានាធិបតីអ៊ុយក្រែន ដោយក្នុងជំនួបនោះ សម្តេចបានប្រាប់ថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់ បានដោយកាប្រើប្រាស់សង្គ្រាមនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេសខ្មែរ បានឲ្យដឹងថា ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky)...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។ វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញនូវដំណើរនៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិបក្រោមមូលបទ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កម្ពុជា ស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុន វិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. នាថ្ងៃទី១...
បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Joe Biden “បានខឹងសម្បារ” នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើសុំជំនួយយោធាបន្ថែមទៀតភ្លាមៗ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានជូនដំណឹងដល់លោកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ញើប្រាក់ចំនួន ១ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២...