ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ តុលា នេះបានឱ្យដឹងថា អនុវត្តន័តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២២នេះ...
បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (MoD) ត្រូវបានគេរាយការណ៍ថាមានការព្រួយបារម្មណ៍ចំពោះការជួលអ្នកបើកយន្តហោះយោធាជើងចាស់របស់អង់គ្លេសចំនួន ៣០ នាក់ ដើម្បីបង្រៀនសិក្ខាកាមនៅក្នុងកងទ័ពរំដោះប្រជាជន (កងទ័ពចិន)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការអនុវត្តនេះគឺស្របច្បាប់ ហើយត្រូវបានកត់សម្គាល់ជាលើកដំបូងដោយរដ្ឋាភិបាលអង់គ្លេសក្នុងឆ្នាំ ២០១៩ នៅពេលដែលករណីបែបនេះមួយចំនួនត្រូវបានរកឃើញ មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានពន្យល់បែបនេះ, នេះបើយោងតាមសារព័ត៌មានលោកខាងលិចជាច្រើនរួមទាំង BBC, Sky...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃអង្គារ ទី១៨ តុលា ២០២២ បានអញ្ជើញប្រជុំពិភាក្សាការងារ នៅតំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ និងនាយទាហានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជាច្រើនរូបទៀត៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ បានស្នើសុំឲ្យអ្នក វិនិយោគជនជាតិកូរ៉េ មកវិនិយោគទុន លើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ...
មន្ត្រីរាជការ និងយុវជនកម្ពុជាបានជូនពរ ដល់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក ហើយជឿជាក់ថា សមាជនេះនឹងនាំមកនូវសមិទ្ធផលផ្លែផ្កា កាន់តែច្រើន សម្រាប់ប្រជាជនចិន ក៏ដូចជា ពិភពលោកទាំងមូល។ លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ ជាក់ស្ដែង ដោយសារទឹកជំនន់ ធ្ងន់ធ្ងរ។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហា ទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តន៍តាមប្រសាសន៍ អំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានចេញសេចក្តីថ្លែងការណ៍ តាមរយៈឃ្លីបវីដេអូ ដែលមានចំណងជើងថា “សេចក្តីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាក់អាវុធ៖ ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ។ ក្នុងញត្តិថ្កោលទោស...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានអះអាងកាលពីថ្ងៃចន្ទថា រុស្ស៊ីចាត់ទុកតំបន់គ្រីមៀជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួន ហើយថាការប៉ុនប៉ងរបស់អ៊ុយក្រែន ឬលោកខាងលិចដើម្បីដណ្តើមយកឧបទ្វីបនេះអាចបញ្ចប់ដោយសង្គ្រាមនុយក្លេអ៊ែរ។ ខណៈពេលដែលលោក Musk ធ្លាប់បានដើរថយក្រោយលើការទាញការគាំទ្រផ្នែកបច្ចេកវិទ្យារបស់លោកសម្រាប់អ៊ុយក្រែន លោកបានទទូចដោយបានបង្កើតនូវភាពចម្រូងចម្រាសមួយថា តំបន់ គ្រីមៀ គឺជាប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
នៅថ្ងៃទី១៦ខែតុលាសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅទីក្រុងប៉េកាំង។នៅពេលនេះព្រឹត្តិការណ៍ដ៏ធំដែលគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំនាពេលអនាគតឬយូរជាងនេះមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការចាប់អារម្មណ៍ពីពិភពលោកផងដែរ។ ហេតុអ្វីបានជាពិភពលោកចាប់អារម្មណ៍ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០? ជាបឋម រឿងអច្ឆរិយរបស់ប្រទេសចិនគួរឱ្យកត់សម្គាល់។ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០ចំនួនជនក្រីក្រជិត១រយលាននាក់នៅជនបទរបស់ប្រទេសចិនបានចេញផុតពីភាពក្រីក្រនិងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមការគ្រោងទុក ហើយសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនៃ《របៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ2030》បានមុនកាលកំណត់១០ឆ្នាំ។ ទី២ ទីផ្សារប្រទេសចិនធ្វើឱ្យគេរំពឹងទុក។ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងជាមធ្យម៦.៦ភាគរយក្នុងមួយឆ្នាំ ដែលខ្ពស់ជាងកម្រិតកំណើនជាមធ្យមរបស់ពិភពលោកចំនួន២.៦ភាគរយនិងខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ចំនួន៣.៧ភាគរយក្នុងរយៈពេលដូចគ្នា អត្រារួមចំណែកជាមធ្យមដល់កំណើនសេដ្ឋកិច្ចពិភពលោកលើសពី៣០ភាគរយ ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក។សព្វថ្ងៃនេះប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនិងតំបន់ចំនួនជាង១២០។ ទីបី គំនិតប្រទេសចិនត្រូវបានទទួលស្គាល់ជាទូទៅ។ ចាប់តាំងពីជំងឺCovid-១៩ផ្ទុះរាតត្បាតនៅឆ្នាំ២០២០មក ប្រទេសចិនបានចែករំលែកផែនការបង្ការនិងព្យាបាលជំងឺរាតត្បាតជាមួយប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៨០ ហើយបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន៣៨ក្រុមទៅកាន់ប្រទេសចំនួន៣៤ និងបានផ្គត់ផ្គង់វ៉ាក់សាំងចំនួនជាង២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិជាង១២០។ ប្រឈមមុខនឹងពិភពលោកដែលស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល...
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនត្រូវបានបើកដំណើរការ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងចូលរួមនៅក្នុងអំណរសាទរសមិទ្ធផលថ្មីនានាបន្ថែមទៀតដែលនឹងសម្រេចបានក្រោយលទ្ធផលនៃសមាជដែលពោរពេញដោយកម្លាំងចលករនៅក្នុងចរន្តនៃការអភិវឌ្ឍសកលដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។ ចាប់តាំងពីថ្ងៃបង្កើតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បក្សកុម្មុយនិស្តចិនបានសម្រេចការសន្យារបស់ខ្លួនប្រកបដោយប្តេជ្ញាចិត្តខ្ពស់និងជាឧឡារិកចំពោះប្រវត្តិសាស្ត្រនិងប្រជាជាតិចិនក្នុងការសម្រេចបាននូវគោលដៅទី១សម្រាប់សតវត្សរ៍ ក្នុងការកសាងបាននូវសង្គមមួយដែលមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ ដែលជាពិសេសគឺការលុបបំបាត់ភាពក្រីក្រទាំងស្រុងនៅក្នុងប្រទេសចិនដោយត្រូវគេបានប៉ាន់ប្រមាណថាប្រជាជនចិនជាង៩៦លាននាក់បានក្រោកចាកផុតពីភាពក្រីក្រ។ ដោយឡែកប្រសិនជាយើងក្រឡេកមើលប្រទេសចិនកាលពី១០ឆ្នាំមុន យើងនឹងយល់កាន់តែច្បាស់ពីការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូលក្នុងកំណែទម្រង់យ៉ាងស៊ីជម្រៅប្រកបដោយត្រីវិស័យយ៉ាងត្រឹមត្រូវនិងគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដ៏មហិមាក្នុងការជំរុញល្បឿននៃការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមដែលបានដាក់គ្រឹះយ៉ាងរឹងមាំដោយបង្កើតលក្ខខណ្ឌ អំណោយផល និង កាលានុវត្តភាពដ៏សំខាន់ក្នុងមហាដំណើរទៅកាន់ការស្តារឡើងវិញនៃភាពអស្ចារ្យរបស់ប្រជាជាតិចិនតាមគោលមាគ៌ាសង្គមនិយមដែលមានចរិតលក្ខណៈចិន...