ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារអរគុណ ចំពោះក្រុមអ្នកវិភាគ ក៏ដូចជាក្រុមប្រឆាំងមួយចំនួនតែងតែបើកការវាយប្រហារ លើបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត ដែលការវាយប្រហារនេះ ធ្វើឱ្យកូនប្រុសច្បងសម្ដេច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋឬខេត្តណាមួយ ចេញពីអ៊ុយក្រែន នោះទេ។ ការប្រកាសបែបនេះ ស្របពេលដែល វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពតានតឹងឡើង ហើយឈានដល់មានរដ្ឋឬខេត្តមួយចំនួន កំពុងរៀបចំការបោះឆ្នោត ចូលជាសមាជិកសហព័ន្ធរុស្ស៊ី។ ថ្លែងពីទឹកដីនៃខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតស្ម័គ្រចិត្ត រើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋ...
តូក្យូ៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃសុក្រនេះ បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ចំពេលមានការព្រួយបារម្ភលើការគំរាមកំហែង ដែលអាចបង្កឡើងដោយកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ចេញពីកូរ៉េខាងជើង។ សមយុទ្ធត្រីភាគីរយៈពេលមួយថ្ងៃបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃអាទិត្យ និងម្តងទៀតនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ សមយុទ្ធប្រឆាំងនាវាមុជទឹកនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានដឹកនាំដោយកងកម្លាំងសហរដ្ឋអាមេរិក ហើយផ្តោតលើការស្វែងរក និងតាមដាននាវាមុជទឹក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កងទ័ពជើងទឹកកូរ៉េខាងត្បូង...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងរៀបចំកិច្ចពិភាក្សា តាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីលោក Fumio Kishida និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យនានា ដើម្បីទទួលស្គាល់ឯករាជ្យភាពនៃតំបន់ភាគខាងត្បូងចំនួនពីរ ដែលជាផ្នែកមួយរបស់អ៊ុយក្រែន គ្រប់គ្រងដោយប្រទេសរុស្ស៊ី នៅក្នុងចលនាមួយ ដែលត្រូវបានគេមើលឃើញថា ជាការកើនឡើងនៃសង្រ្គាមរយៈពេល...
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទៅប្រគល់ជូនដល់លោកយាយ ឡុង...
កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាព លួចគាស់ទូដែកយកប្រាក់ប្រមាណជាង...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃឡង់ដ៏ នៅថ្ងៃសុក្រនេះបានកាត់ក្តីលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនឱ្យលើសពីរយៈពេលអតិបរមា៨ឆ្នាំដែលអនុញ្ញាតឲ្យកាន់តំណែងនោះទេ ដោយបានជម្រះផ្លូវច្បាប់សម្រាប់ការវិលត្រឡប់របស់លោកពីការព្យួរតួនាទីរយៈពេល៥សប្តាហ៍ ។ សេចក្តីសម្រេចនេះនឹងក្លាយជាការជំរុញដ៏ធំមួយសម្រាប់លោក ប្រាយុទ្ធ ដែលជារាជានិយមដ៏រឹងមាំដែលតំណែងជានាយករដ្ឋមន្ត្រីត្រូវបានហ៊ុមព័ទ្ធដោយការប៉ុនប៉ងដើម្បីដកតំណែងគាត់ រួមទាំងការប្រមាថសភាចំនួន៤ករណីជម្លោះផលប្រយោជន៍ និងការតវ៉ាដែលប្រឈមមុខនឹងការដឹកនាំរបស់គាត់ និងរបបរាជានិយម ។...
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះ លើបណ្តឹងសារទុក្ខ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសនឹង ការចាប់រំលោភ និង សម្លាប់ស្ត្រីម្នាក់ប្រព្រឹត្តនៅចំណុចបន្ទប់ជួល របស់ជនរងគ្រោះ ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំមុន។...
កាលពីថ្ងៃទី ៣០ ខែកញ្ញា ពិធីបញ្ចាំងភាពយន្តពហុភាសាក្នុងស្រុកនិងក្រៅប្រទេសនៃ ខ្សែភាពយន្ត«បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមជាមួយភ្ញៀវកិត្តិយសសម្ពោធការបញ្ចាំងខ្សែភាពយន្តពហុភាសា«បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» ។លោក Wang Xiaozhen អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Ma Xiaoguang ប្រធានផ្នែកព័ត៌មាន និងជាអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន និងលោកស្រី Xu...