ព័ត៌មានជាតិ

ខ្សែភាពយន្តពិសេស ពហុភាសា«បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» បានត្រូវបញ្ចាំង

កាលពីថ្ងៃទី ៣០ ខែកញ្ញា ពិធីបញ្ចាំងភាពយន្តពហុភាសាក្នុងស្រុកនិងក្រៅប្រទេសនៃ ខ្សែភាពយន្ត«បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមជាមួយភ្ញៀវកិត្តិយសសម្ពោធការបញ្ចាំងខ្សែភាពយន្តពហុភាសា«បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» ។
លោក Wang Xiaozhen អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Ma Xiaoguang ប្រធានផ្នែកព័ត៌មាន និងជាអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន និងលោកស្រី Xu Luying អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃការិយាល័យកិច្ចការហុងកុងនិងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋចិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ថ្លែងក្នុងសុន្ទរកថា លោក Wang Xiaozhen បានបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាត់ចែងកម្លាំងធនធានមនុស្សដ៍ឆ្នើមដើម្បីផលិតខ្សែភាពយន្តពហុភាសា «បកស្រាយពីប្រទេសចិនក្នុងរយៈពេល១០ឆ្នាំ» ព្រមទាំងបានចេញផ្សាយទៅកាន់ក្នុងនិងក្រៅប្រទេសតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយរួមបញ្ចូលចំនួន ៤៤ ភាសាជាមួយនឹងសាច់រឿងដោយគួរឱ្យជក់ចិត្ត និងព័ត៌មានលម្អិតដ៏រស់រវើកសម្រាប់បកស្រាយពីប្រធានបទ “ការអភិវឌ្ឍទាំងអស់គឺដើម្បីប្រជាជន” និងបានបង្ហាញពីភាពទាក់ទាញ “ការគ្រប់គ្រងរបស់ប្រទេសចិន” រយៈពេល ១០ ឆ្នាំក្នុងយុគសម័យថ្មី។

លោក Huo Qigang សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន អនុប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន និងជាសមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា ខ្សែភាពយន្ត «បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» មានទម្រង់ថ្មីនិងខ្លឹមសារដ៏រស់រវើក ។ លោករំពឹងទុកថា ការបញ្ចាំងខ្សែភាពយន្តនេះជាភាសាចិនកាតាំងនឹងធ្វើឱ្យអ្នកក្រុងហុងកុងកាន់តែច្រើនយល់ដឹងកាន់តែស៊ីជម្រៅអំពីសភាពការណ៍ជាតិ និងគោលនយោបាយជាតិ ព្រមទាំងលើកទឹកចិត្តឱ្យអ្នកក្រុងហុងកុងកាន់តែច្រើនសម្រេចគុណតម្លៃផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍនៃមាតុភូមិ។

លោកស្រី Li Huiyin អនុប្រធានសហព័ន្ធយុវជននៃមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវសម្គាល់ថា ខ្សែភាពយន្ត «បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» ធ្វើឱ្យយុវជនយល់ដឹងពីការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំកន្លងមក ខណៈពេលដែលយល់ដឹងពីលេខសម្ងាត់នៃការអភិវឌ្ឍជាតិ ក៏បានស្វែងរករូបភាពរួមចំណែកផ្ទាល់ខ្លួនដល់ការអភិវឌ្ឍជាតិ និងសម្រេចក្តីសុបិនផ្ទាល់ខ្លួនផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top