ភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង ប្រកាសអបអរសាទរ និងស្វាគមន៍ចំពោះអត្ថប្រយោជន៍ធំៗ ចំនួនពីរ ដែលក្នុងនោះ គឺការទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការចរចាសម្រេចផ្តល់ប្រាក់ឈ្នួល អប្បបរមាជូនដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្បុប្បន្នចំនួនបណ្ដឹងទទួលបានតាមប្រព័ន្ធហ្វេសប៊ុកសម្ដេច និងទូរស័ព្ទទាន់ហេតុការណ៍ប្រមាណ ៣៦៨ករណី និងសង្គ្រោះជនរងគ្រោះ៣៦១នាក់។ ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ក្រោមអធិបតីភាព សម្ដេចតេជោ...
ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅវាថា “ឆោតល្ងង់ និងមិនសមហេតុផល” ដើម្បីចោទ ប្រកាន់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធ ក្នុងការលេចធ្លាយបំពង់ បង្ហូរឧស្ម័ន Nord Stream 1 និង 2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការអន្ដរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធាន...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដី គោកបានឲ្យដឹងថា អនាគតរបស់តៃវ៉ាន់ ត្រូវតែ និងអាចត្រូវបានសម្រេចរួមគ្នា ដោយប្រជាជនចិន ទាំងអស់ប៉ុណ្ណោះ ខណៈដែលបដិសេធ ការកត់សម្គាល់ របស់អាជ្ញាធរគណបក្ស ប្រជាធិបតេយ្យជឿនលឿន (DPP) ដែលបង្ខូចទ្រង់ទ្រាយដំណោះស្រាយ មហាសន្និបាតអង្គការ សហប្រជាជាតិលេខ ២៧៥៨ ។ លោកស្រី Zhu Fenglian...
Breaking: សេដ្ឋវិទូអូស្ត្រាលី ដែលជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ ៣ ឆ្នាំ, នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
កាលពីថ្ងៃទី២៨ ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន បានប្រារព្ធធ្វើ នៅក្រុងប៉េកាំង ។ វេទិកានេះ គឺ រួមគ្នារៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធ សារព័ត៌មានសាធារណៈ របស់អាហ្សង់ទីន ដែលជាសកម្មភាព ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតសម្ព័ន្ធផ្លូវទូត រវាងចិននិងអាហ្សង់ទីន...
Update: ប្រភពមួយប្រាប់ AFP ថា តុលាការរបបយោធាមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមច្បាប់សន្តិសុខសម្ងាត់រដ្ឋ។ ចាប់តាំងពីការឃុំខ្លួន តាំងពីឆ្នាំមុនមក អ្នកស្រី ស៊ូជី ត្រូវបានកាត់ទោសរួចហើយ ពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងទៀត ដោយសវនាការបិទទ្វារ។
Breaking: អ្នកស្រី ស៊ូជី របស់មីយ៉ាន់ម៉ា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ, នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩នាក់ ខណៈជាសះស្បើយចំនួន១៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៨៧០នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕