កំពង់ចាម៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី បានមានប្រសាសន៍ណែនាំ ឲ្យក្រុមប្រឹក្សាឃុំ ទើបជាប់ឆ្នោត ត្រូវខិតខំថែរក្សាសុខសន្តិភាព និងបន្តបម្រើសេវាជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ។ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី...
នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យ សែនព្រះខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឆ្នាំ២០២២» នឹងចាក់បញ្ចាំងតាមពេលកំណត់ ដើម្បីបន្ថែមបរិយាកាសសប្បាយរីករាយនិង “ការសម្តែងសិល្បៈនៅពេលជួបជុំគ្នា” ដល់កូនចៅចិននៅទូទាំងពិភពលោក ។ ឆ្នាំនេះ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន »នឹងរៀបចំធ្វើនៅក្រុង Zhang Jiagang ខេត្តJiang Su នៃប្រទេសចិន...
លោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្ញុំ មានច្រើនរូបកន្លងមក ដល់ឥឡូវខ្ញុំនៅតែចងចាំមុខរបស់ពួកគាត់ ពួកគាត់បានបង្រៀនចំណេះដឹង និងហេតុផលធ្វើជាមនុស្សទាំងអស់ដល់ខ្ញុំ ឱ្យខ្ញុំទទួលបានផលប្រយោជន៍ មិនចេះអស់…។ នេះជាឃ្លាមួយរបស់លោក Xi Jinping ប្រធានរដ្ឋចិន ពេលដែលលោកនឹករលឹក ដល់គុណរបស់លោកគ្រូអ្នកគ្រូ។ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ លោកបានដើរចូលសាលា និងបន្ទប់រៀនជាច្រើនលើកច្រើនសារ ដើម្បីនិយាយសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ លោកបានមានប្រសាសន៍ថា ចាត់ទុកការអប់រំជាការងារ...
វីយែន៖ ប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ស្ថានភាពនៅរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន កំពុងក្លាយជា “ការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង” បន្ទាប់ពីការបាញ់ផ្លោងបានបណ្តាលឱ្យ ដាច់ភ្លើងទាំងស្រុងនៅក្នុងទីក្រុង Enerhodar ក្បែរនោះ។ អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីនឹងរៀបចំការនាំចេញ ផលិតផលជាគ្រាប់ធញ្ញជាតិប្រមាណជា ៣០លានតោននៅក្នុងឆ្នាំនេះ ហើយដែលការជួយគាំទ្រភាគច្រើន គឺអទិភាពសម្រាប់បណ្តាប្រទេសក្រីក្រ។ លោក Putin បាននិយាយថា៖ ពួកយើងជឿជាក់ថានេះជាពេលវេលា ដ៏សមស្របបំផុតក្នុងការ ដឹកជញ្ជូនផលិតផលកសិកម្មទាំងនោះ ទៅផ្គត់ផ្គង់ឲ្យប្រទេសក្រីក្រ ដោយគិតត្រឹមឆ្នាំនេះរុស្សីនឹងផ្គត់ផ្គង់ ឲ្យបានសរុប៣០លានតោន ខណៈដែលនឹងបន្តផ្គត់ផ្គង់ ៥០លានតោនទៀត...
លោកអនុសេនីយ៍ឯក កា សី ជាជំនួយការកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍ និងការពារក្បួន ថ្នាក់ដឹកនាំតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កកង់បី បើកបរមិនប្រយ័ត្ន បានបុកទៅលើលោក បណ្តាលឲ្យ បែកក្បាលហូរឈាមស្រោចមុខ ដួលទៅលើដីរបួសធ្ងន់។ រីឯម្ចាស់រ៉ឺម៉កកង់ មានការភ័យស្លន់ស្លោ ព្រោះតែបានប្រព្រឹត្តកំហុស ប៉ះពាល់ទៅមន្ត្រីសមត្ថកិច្ចកំពុងបំពេញភារកិច្ចផង និងបារម្ភគ្មានលទ្ធភាព ចេញសំណងព្យាបាលជនរងគ្រោះផង ស្រាប់តែបានទទួលការសណ្តោសប្រណីពីលោកឧត្តមសេនីយ៍ឯក រ័ត្ន...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យទីក្រុងគៀវ បន្តប្រយុទ្ធប្រឆាំងរុស្ស៊ី។ លោកបានបន្តថា បើមិនដូច្នេះទេ ប្រទេសនេះអាចនឹង «ឈប់» ជាប្រទេសឯករាជ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា លោក Stoltenberg បានប្រាប់ AP...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុប និងធនាគារពិភពលោក បានធ្វើការបង្ហាញនូវការស្រាវជ្រាវរួមគ្នាមួយបានជារបាយការណ៍ ដែលអាចបង្ហាញបានថា អ៊ុយក្រែនត្រូវការកញ្ចប់ទឹកប្រាក់ យ៉ាងហោចណាស់ ៣៤៩ពាន់ពាន់លានដុល្លារ ដើម្បីស្តារប្រទេសជាតិឡើងវិញ។ ទោះបីជាយ៉ាងណាក្តីរបាយការណ៍ ដដែលនេះបានបញ្ជាក់ទៀតថា ទំហំនឹងបន្តកើនឡើងច្រើន ជាងនេះប្រសិនបើជម្លោះរវាងអ៊ុយក្រែននិងរុស្សី នៅតែបន្តនោះហើយ ដែលបច្ចុប្បន្នវាកំពុងអូសបន្លាយ និងប៉ះពាល់ទៅដល់វិស័យចំនួន ២០មកហើយ។ គួរឲ្យដឹងដែរថា ប្រធានសភាអឺរ៉ុបលោកស្រី Ursula von...
បរទេស៖ សព្វាវុធធុនធ្ងន់មួយចំនួន ដែលអាមេរិកនាំយកម កប្រទេសជប៉ុនសម្រាប់ សមយុទ្ធហ្វឹកហ្វឺនរួមគ្នា នឹងនៅតែមាននៅទីនោះ សម្រាប់ពេលបច្ចុប្បន្នដដែល។ នេះបើតាម ឧត្តមសេនីយ Charles Flynn មេបញ្ជាការប៉ាស៊ីហ្វិករបស់ កងទ័ពអាមេរិកបានប្រាប់សារព័ត៌មាន រ៉យទ័រ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសរ៉ូម៉ានី បានបង្ហាញឱ្យដឹងថា នាវាយោធារ៉ូម៉ានី ដែលរចនាឡើងដើម្បីកម្ចាត់មីនក្នុងសមុទ្រ គឺបានប៉ះជាមួយនឹងគ្រាប់មីន ក្នុងអំឡុងពេលបេសកកម្ម នៅសមុទ្រខ្មៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ ឧប្បត្តិហេតុពាក់ព័ន្ធនឹងកប៉ាល់ បោសសម្អាតមីនឈ្មោះ Dimitrie Nicolescu’ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ កប៉ាល់នេះត្រូវបានគេនិយាយថា បានមកដល់តំបន់នេះដើម្បី...