ព័ត៌មានអន្តរជាតិ

មនោសញ្ចេតនារវាងលោក Xi Jinping ប្រធានរដ្ឋចិន និងគ្រូរបស់លោក

លោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្ញុំ មានច្រើនរូបកន្លងមក ដល់ឥឡូវខ្ញុំនៅតែចងចាំមុខរបស់ពួកគាត់ ពួកគាត់បានបង្រៀនចំណេះដឹង និងហេតុផលធ្វើជាមនុស្សទាំងអស់ដល់ខ្ញុំ ឱ្យខ្ញុំទទួលបានផលប្រយោជន៍ មិនចេះអស់…។

នេះជាឃ្លាមួយរបស់លោក Xi Jinping ប្រធានរដ្ឋចិន ពេលដែលលោកនឹករលឹក ដល់គុណរបស់លោកគ្រូអ្នកគ្រូ។ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ លោកបានដើរចូលសាលា និងបន្ទប់រៀនជាច្រើនលើកច្រើនសារ ដើម្បីនិយាយសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោកបានមានប្រសាសន៍ថា ចាត់ទុកការអប់រំជាការងារ មូលដ្ឋានគ្រឹះនៅក្នុងផែនការ មួយរយឆ្នាំសម្រាប់អភិវឌ្ឍប្រទេស។ មួយឃ្លានេះបានឆ្លុះបញ្ជាំងឱ្យឃើញថា នៅក្នុងគំនិតរបស់លោក ការអប់រំត្រូវបានដាក់ នៅក្នុងថ្នាក់ជាអាទិភាព ។ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺជាទិវាគ្រូបង្រៀនលើកទី៣៨ របស់ប្រទេសចិន យើងមកស្វែងយល់អំពី មនោសញ្ចេតនារវាងលោក Xi JInping ប្រធានរដ្ឋចិន និងលោកគ្រូអ្នកគ្រូរបស់លោក។

លោកស្រី Chen Qiuying ដែលជាអ្នកគ្រូបង្រៀន ភាសាចិនរបស់លោក Xi Jinping៖ គាត់គោរពគ្រូបានធ្វើឱ្យខ្ញុំ មិនអាចបំភ្លេចបាន

ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដែល មុនចូលទិវាគ្រូបង្រៀនមួយថ្ងៃ កាលនោះលោក Xi Jinping បានកាន់មុខតំណែងជា ថ្នាក់ដឹកនាំកំពូលប្រទេសចិនរួចហើយ។ លោកបានអញ្ជើញត្រឡប់ មកដល់សាលា Bayi ដែលជាសាលាលោកធ្លាប់រៀន ដើម្បីសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ ថ្ងៃនោះលោក Xi Jinping បានជួបជាមួយនឹងលោកគ្រូអ្នកគ្រូ ដែលធ្លាប់បង្រៀនលោក។ ពេលស្តាប់លោកមានប្រសាសន៍ថា៖ សាលានេះមានឬសរបស់លោក មានមនោសញ្ចេតនារបស់លោក ក្នុងសាលានេះគាត់ជាសិស្ស មិនមែនជាថ្នាក់ដឹកនាំរដ្ឋទេ។ ទឹកភ្នែករបស់អ្នកគ្រូ Chen Qiuying ដែលមានអាយុ ៧៧ឆ្នាំសឹងតែធ្លាក់ចុះមក រាប់សិបឆ្នាំកន្លងផុតទៅ ហើយមនោសញ្ចេតនារវាងលោក និងលោកគ្រូអ្នកគ្រូដែល ធ្លាប់បង្រៀនលោកមិន ដែលមានការប្រែប្រួលទេ។ ក្នុងសាលាមានលោកគ្រូចាស់ មួយរូបបាននិយាយថា៖ លោកបាននាំសុភមង្គលមកឱ្យប្រជាជន។ លោក Xi Jinping បានឆ្លើយតបថា៖ គឺដោយសារលោកគ្រូអ្នកគ្រូ បានបង្រៀនពួកខ្ញុំ ។

លោក Chen Zhonghan៖ លោក Xi Jinping ជាបុគ្គលដែលចេះដឹងគុណ និងមានមនោសញ្ចេតនា

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា Bayi រួច លោក Xi Jinping បានទៅបម្រើការងារនៅភូមិLiangjiahe ស្រុកYan’anខេត្ត Shaanxi។ ក្នុងរយៈពេលរាប់សិបឆ្នាំ កន្លងមកនេះលោក Xi Jinping តែងតែនឹករំលឹក និងចងចាំដល់សាលា និងលោកគ្រូអ្នកគ្រូរបស់លោក។ ពេលលោកធ្វើការនៅតាមខេត្ត មានឱកាសត្រឡប់មកប៉េកាំងវិញ លោកតែងតែឆ្លៀតពេលទៅ សួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូ ដែលធ្លាប់បង្រៀនគាត់។ លោកបានគូសបញ្ជាក់ច្រើនដងថា៖ ត្រូវតែធ្វើឱ្យគ្រូបង្រៀនក្លាយទៅជា អាជីពដែលត្រូវសង្គមទាំងមូលគោរព និងស្ញប់ស្ញែងបំផុត គួរបង្កើតបរិយាកាសល្អប្រសើរ ដែលគោរពគ្រូបង្រៀននៅក្នុងសង្គម។

លោកChen Zhonghan ដែលជាលោកគ្រូធ្លាប់បង្រៀនលោក Xi Jinping។ លោកគ្រូបានវាយតម្លៃចំពោះលោក Xi Jinping ថា៖ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មិនថាលោកបានធ្វើជាថ្នាក់ដឹកនាំ ដល់កម្រិតណាក៏ដោយ គាត់នៅតែចងចាំ និងនឹករំលឹកពួកយើងទាំងអស់ ដែលធ្លាប់ជាគ្រូបង្រៀនគាត់។ លោកជាបុគ្គលដែលចេះដឹងគុណ និងមានមនោសញ្ចេតនា ចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top