ព័ត៌មានអន្តរជាតិ

កប៉ាល់យោធារ៉ូម៉ានី បើកបុកគ្រាប់មីននៅក្រោមទឹក ក្នុងសមុទ្រខ្មៅ

បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសរ៉ូម៉ានី បានបង្ហាញឱ្យដឹងថា នាវាយោធារ៉ូម៉ានី ដែលរចនាឡើងដើម្បីកម្ចាត់មីនក្នុងសមុទ្រ គឺបានប៉ះជាមួយនឹងគ្រាប់មីន ក្នុងអំឡុងពេលបេសកកម្ម នៅសមុទ្រខ្មៅ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ ឧប្បត្តិហេតុពាក់ព័ន្ធនឹងកប៉ាល់ បោសសម្អាតមីនឈ្មោះ Dimitrie Nicolescu’ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ កប៉ាល់នេះត្រូវបានគេនិយាយថា បានមកដល់តំបន់នេះដើម្បី បោសសម្អាតមីនដែលត្រូវបាន គេដាក់ដោយនាវាមួយផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល Dimitrie Nicolescu ចូលទៅជិតគ្រាប់មីនដែលរសាត់ដោយសេរី ខ្យល់បានបក់ឡើងដោយ រារាំងនាវិកពីការបំពេញភារកិច្ច។

កប៉ាល់នោះត្រូវបានបុក ជាមួយគ្រាប់មីន។ យោងតាមកងទ័ពជើងទឹករ៉ូម៉ានី គ្រាប់រំសេវផ្ទុះមានការ បើកបន្តិចបន្តួចនៅក្នុង ផ្នែកខាងក្រោយនៃ កបាល់បោសសម្អាតមីននោះ។

រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា គ្រាប់នៅក្នុងសមុទ្រ ដែលដាក់ដោយយោធាអ៊ុយក្រែន នៅពេលចាប់ផ្តើមជម្លោះ អាចបង្កការគំរាមកំហែង ដល់ការធ្វើនាវាចរណ៍ក្នុងសមុទ្រខ្មៅ ដោយបន្ថែមថា គ្រាប់មីនមួយចំនួនបានបញ្ចប់ ការរសាត់ចេញពីទីតាំង ដែលបានគ្រោងទុកជាច្រើនដង៕

សម្រួលៈ ណៃ តុលា

To Top