ព័ត៌មានអន្តរជាតិ

ទំហំទឹកប្រាក់សម្រាប់ កសាងអ៊ុយក្រែន ឡើងដល់ទៅ រាប់រយពាន់លានដុល្លារ

បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុប និងធនាគារពិភពលោក បានធ្វើការបង្ហាញនូវការស្រាវជ្រាវ
រួមគ្នាមួយបានជារបាយការណ៍ ដែលអាចបង្ហាញបានថា អ៊ុយក្រែនត្រូវការកញ្ចប់ទឹកប្រាក់ យ៉ាងហោចណាស់ ៣៤៩ពាន់
ពាន់លានដុល្លារ ដើម្បីស្តារប្រទេសជាតិឡើងវិញ។

ទោះបីជាយ៉ាងណាក្តីរបាយការណ៍ ដដែលនេះបានបញ្ជាក់ទៀតថា ទំហំនឹងបន្តកើនឡើងច្រើន ជាងនេះប្រសិនបើជម្លោះរវាង
អ៊ុយក្រែននិងរុស្សី នៅតែបន្តនោះហើយ ដែលបច្ចុប្បន្នវាកំពុងអូសបន្លាយ និងប៉ះពាល់ទៅដល់វិស័យចំនួន ២០មកហើយ។

គួរឲ្យដឹងដែរថា ប្រធានសភាអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានកត់សំគាល់ដែរថាមកដល់ពេលនេះ
អឺរ៉ុបបានផ្តល់ជំនួយ ជាហិរញ្ញវត្ថុប្រមាណជា ២០ពាន់លានដុល្លារមកហើយ ដល់អ៊ុយក្រែនព្រមទាំងជំនួយផ្សេងទៀត ប្រមាណជា ៥ពាន់លានដុល្លារ៕

ប្រែសម្រួល៖ ស៊ុន លី

To Top