ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក៏ដោយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។ នាឱកាសអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ...
ភ្នំពេញ៖ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជា Miss Universe ២០២១ ទទួលបានកិត្តិយសពិសេស ព្រមទាំងត្រៀមបង្ហាញឈុត សម្លៀកបំពាក់ប្រពៃណី ជាតិ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើកទី១៦ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម ក្រោមការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា។ កម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Night,...
នាពេលថ្មីៗកន្លងទៅនេះ ភាគីរុស្ស៊ីបានអះអាងថា ដោយមកពីបរិក្ខារ ជាច្រើនកន្លែងកើតមានបញ្ហា ដូច្នេះ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ១ នឹងបញ្ឈប់ការបង្ហូរឧស្ម័ន ទាំងស្រុង រហូតដល់បញ្ហា ត្រូវបានដោះស្រាយ ។ ដោយមកពីបរិមាណឧស្ម័ន ធម្មជាតិរបស់រុស្ស៊ី ដែលបង្ហូរទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរខ្សែនេះ ត្រូវជា៤០ភាគរយ នៃបរិមាណនាំចេញឧស្ម័នធម្មជាតិ ទៅអឺរ៉ុបរបស់រុស្ស៊ី នៅឆ្នាំមុន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១” របស់បេក្ខជនបណ្ឌិតចំនួន ៣រូប ក្នុងនោះ ៖-ទី១ បេក្ខជនបណ្ឌិត រ៉េត ច័ន្ទធន ជំនាញ រដ្ឋបាលអប់រំ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី កាលពីថ្ងៃពុធថា អ៊ីរ៉ង់ នឹងមិនសម្របសម្រួល លើបន្ទាត់ក្រហមណាមួយ របស់ខ្លួននៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។ លោក Hossein Amir-Abdollahian បានប្រាប់កិច្ចប្រជុំកំពូល នៃសភាអ្នកជំនាញ ដែលជាក្រុមបព្វជិតថា “ប្រធានាធិបតីអ៊ីរ៉ង់លោក...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធបានថ្កោលទោស ចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាល់បានីក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ដោយលើកឡើងថា វាត្រូវបានធ្វើឡើងក្រោមឥទ្ធិពលនៃ “ភាគីទី៣” ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ការសម្រេចចិត្តរបស់អាល់បានី ដោយផ្អែកលើ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ក្នុងការផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីរ៉ង់គឺជា “សកម្មភាពដែលបានគណនាខុស និងមើលឃើញខ្លី” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា របៀបនៃការចោទប្រកាន់ត្រូវបានប្រឌិតប្រឆាំងនឹងអ៊ីរ៉ង់ដោយភាគីទីបី បង្ហាញថារដ្ឋមួយចំនួន ដែល “ជាអ្នកគាំទ្រភេរវកម្ម និងមានទំនោរបង្កការបះបោរ” បានជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹក ដល់ម្ចាស់ អចលនទ្រព្យទាំងអស់ ដែលមិនទាន់បំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញ មកប្រកាសបង់ពន្ធឱ្យបានទាន់ ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ...
ភ្នំពេញ ៖ បុរសត្រូវចោទម្នាក់ កាលពីព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការឆបោកចំនួនជាង ៣ម៉ឺនដុល្លារ តាមរយៈការលក់ដុំពេជ្រក្លែងក្លាយ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ ។ យោងតាមដីការបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈទាំងអស់ ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តមន្ដ្រីក្រោមឱវាទ ទើបទទួលការតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្ម ដើម្បីនាំយកប្រយោជន៍ និងភាពរីកចម្រើនជូនជាតិមាតុភូមិ។ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្តរបស់ ក្រសួងសាធារណការ នាថ្ងៃទី៧ កញ្ញា លោក...