កម្សាន្ត

ប្រពៃណាស់! ងិន ម៉ារ៉ាឌី នឹងបង្ហាញសម្លៀកបំពាក់ប្រពៃណីជាតិ ក្នុងព្រឹត្តិការណ៍ ITE 2022 នៅប្រទេសវៀតណាម

ភ្នំពេញ៖ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជា Miss Universe ២០២១ ទទួលបានកិត្តិយសពិសេស ព្រមទាំងត្រៀមបង្ហាញឈុត សម្លៀកបំពាក់ប្រពៃណី ជាតិ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើកទី១៦ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម ក្រោមការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា។

កម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Night, ITE 2022) នៅលើទឹកដីប្រទេសវៀតណាមនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ដោយមានការចូលរួមពីបវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី ចូលរួមបង្ហាញ សម្លៀកបំពាក់ប្រពៃណីខ្មែរ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាត លីវ ជីលី តំណាងខាងស្ថាប័ន Miss Grand Cambodia ក៏នឹងចូលរួមកម្មវិធីនេះដូចគ្នា ។

ទន្ទឹមនឹងទទួលបាន កតិ្តយសពិសេស បង្ហាញមុខនៅប្រទេស វៀតណាម បវរកញ្ញា ងិន ម៉ារ៉ាឌី ក៏ត្រូវមហាជនពោលសរសើរ មិនដាច់ពីមាត់ ព្រោះនាងកាន់តែមាន ប្រជាប្រិយភាពបន្ទាន់ពីឈរលើវិស័យបវរកញ្ញា ថែមទាំងជម្រុញ ឱ្យវិស័យបវរកញ្ញា កាន់តែឈានទៅមុខជាបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា តារាសម្តែងបង្ហាញម៉ូត និងពិធីការិនី ងិន ម៉ារ៉ាឌី ក្លាយជាម្ចាស់មកុដកញ្ញា ឯកចក្រវាឡកម្ពុជា ២០២១ នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១ ហើយនាងក៏តំណាងឱ្យប្រទសកម្ពុជា ដើម្បីចូលរួមការប្រកួត Miss Uneverse ក្នុងប្រទេសអ៊ីស្រាអែល៕

ដោយ៖ ម៉ានី

To Top