ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានខេត្តចំនួន ១៣ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ហើយខេត្តពោធិ៍សាត់ គឺជាភូមិសាស្រ្តទី១៣ ដែលទទួលបានការចុះបើកយុទ្ធនាការ ផ្សព្វផ្សាយខាងលើ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
បរទេស៖ បេសកកម្មការទូតអាមេរិក នៅរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានណែនាំជនជាតិអាមេរិកឱ្យចាកចេញពីប្រទេសនេះដោយព្រមានថា ស្ថានភាពសន្តិសុខអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានទូតអាមេរិកបាននិយាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃអង្គារថា “ស្ថានទូតអាមេរិកជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីអ៊ុយក្រែន នៅពេលនេះដោយប្រើជម្រើសដឹកជញ្ជូនតាមផ្លូវគោកដែលមានឯកជន ប្រសិនបើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ” ។ ស្ថានទូតបាននិយាយថា “ក្រសួងការបរទេសមានព័ត៌មានថា រុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងនានារបស់រដ្ឋាភិបាលរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។ ស្ថានទូតអាមេរិកក៏បានបញ្ជាក់ដោយណែនាំជនជាតិអាមេរិកឱ្យមានការប្រុងប្រយ័ត្ន...
បរទេស៖ កិច្ចសន្យាផ្គត់ផ្គង់ យន្តហោះគ្មានមនុស្សបើកប្រភេទ kamikaze ចំនួន ១០ គ្រឿងដល់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រកាស កាលពីខែមុន ត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេល ៣០ ថ្ងៃ នេះបើតាម Defense News បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម ចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែង ជាផ្លូវការ នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរងខេត្តកំពង់ចាមទាំង ៦...
ពោធិសាត់ : កូនអកត្តញូម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ ឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ឪពុក ដោយសារកូនអកត្តញូ របស់ខ្លួនទាញពូថៅ កាប់ទៅលើរូបគាត់ អោយរងរបួសធ្ងន់ ដោយមូលហេតុខឹង ប្រើខ្លួនអោយ ទៅច្រូតស្មៅគោ ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី...
ភ្នំពេញ ៖ កាលពីកន្លងទៅនេះ អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តធំទីពីរ នៅក្នុងប្រទេសកម្ពុជា បានធ្វើការបង្រ្កាប និងរឹបអូសសាច់សត្វឆ្កែក្លាសេ ចំនួនប្រមាណជាង ១៣០០គីឡូក្រាម ។ គួរបញ្ជាក់ផងដែរថា សាច់ឆ្កែទាំងអស់នោះ ត្រូវបានគេដឹកឆ្លងកាត់ខេត្តសៀមរាប មកលក់នៅរាជធានីភ្នំពេញ ។ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានដុតកំទេចចោលសាច់ឆ្កែទាំងនោះ ដើម្បីធានាថា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល បានប្រកាសកាលពីថ្ងៃចន្ទថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ តាមម៉ាស៊ីន PCR ដោយសេរី និងដោយស្ម័គ្រចិត្ត នឹងត្រូវបានផ្តល់ ជូនដល់អ្នកដំណើរ ដែលចូលមកក្នុងអាកាសយានដ្ឋាន អន្តរជាតិ Ben Gurion ចាប់ផ្តើមថ្ងៃពុធនេះ ។ ក្រសួងបានពន្យល់ថា...
ក្នុងខណៈដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់ បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗ កន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿង ដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ច...
នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប (ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញ ពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់ក្រុមអ្នកសិក្សា អាមេរិកដែលមកទស្សនកិច្ច នៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ បានមើលឃើញយោធា របស់ចិន កាលពី៦ទសវត្សរ៍មុន នៅគ្រាដែលកងកម្លាំង របស់ខ្លួនបានទម្លាក់គ្រាប់បែក...