ព័ត៌មានជាតិ

អង្គការ FOUR PAWS អបអរសាទរ ចំពោះចំណាត់ការ របស់រដ្ឋបាល ខេត្តសៀមរាប

ភ្នំពេញ ៖ កាលពីកន្លងទៅនេះ អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តធំទីពីរ នៅក្នុងប្រទេសកម្ពុជា បានធ្វើការបង្រ្កាប និងរឹបអូសសាច់សត្វឆ្កែក្លាសេ ចំនួនប្រមាណជាង ១៣០០គីឡូក្រាម ។ គួរបញ្ជាក់ផងដែរថា សាច់ឆ្កែទាំងអស់នោះ ត្រូវបានគេដឹកឆ្លងកាត់ខេត្តសៀមរាប មកលក់នៅរាជធានីភ្នំពេញ ។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានដុតកំទេចចោលសាច់ឆ្កែទាំងនោះ ដើម្បីធានាថា មិនមានការរកចំណូលពីសាច់ ទាំងនោះបានឡើយ។ អាជ្ញាធរក៏បានបញ្ជាក់សារជាថ្មីថា អ្នករកស៊ីសាច់ឆ្កែគួរ តែបញ្ចប់ទង្វើនេះ និងស្វែងរកមុខរបរថ្មី។

កាលពីឆ្នាំ ២០២០ ខេត្តសៀមរាប បានធ្វើការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រមួយ ដោយសម្រេច ក្នុងការហាមឃាត់ការលួច ការជួញដូរ និងការសម្លាប់សត្វឆ្កែ ដែលជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ សម្រាប់សុខុមាលភាពសត្វ ។ យោងទៅតាមការរកឃើញ របស់អង្គការ FOUR PAWS អាជ្ញាធរខេត្តសៀមរាប បានធ្វើចំណាត់ការ ដោយស្របជាមួយ ប្រជាពលរដ្ឋកម្ពុជា ដោយមានតែ ១២% ប៉ុណ្ណោះដែលបរិភោគសាច់ឆ្កែជាប្រចាំ ។ សំឡេងប្រឆាំងនឹងការជួញដូរនេះ កំពុងកើនឡើងជាលំដាប់ នៅទូទាំងប្រទេសកម្ពុជា។

Dr. Karan Kukreja ប្រធានផ្នែកយុទ្ធនាការ បញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS បានមានប្រសាសន៍ថា ខណៈវាជាសោកនាដកម្ម ដែលសត្វឆ្កែរាប់រយក្បាល ត្រូវបានសម្លាប់ ប៉ុន្តែយើងកោតសរសើរ អាជ្ញាធរមូលដ្ឋាន ចំពោះវិធានការដ៏តឹងរ៉ឹងប្រឆាំង នឹងការជួញដូរ ដ៏ព្រៃផ្សៃមួយនេះ ។

លោកបានបន្ថែមថា នេះគួរតែជាការលើកទឹកចិត្ត យ៉ាងខ្លាំងសម្រាប់ខេត្តផ្សេងៗទៀត របស់កម្ពុជា ឲ្យដើរ តាមគំរូរបស់ខេត្តសៀមរាប ៕

To Top