ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខ តំណែង អភិបាលរង ខេត្តកំពង់ចាម ៦ នាក់

កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម ចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែង ជាផ្លូវការ នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តកំពង់ចាមទាំង ៦ រូបនោះ រួមមាន ៖
ទី១ ៖ លោក ចាន់ ផល្លី អតីតអភិបាលក្រុងកំពង់ចាម
ទី២ ៖ លោក ស្រី សុភ័ក្រ្ត មកពីប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
ទី៣ ៖ លោក ឡោ ចាន់លី មកពីអភិបាលស្រុកព្រៃឈរ
ទី៤ ៖ លោក សា ស៊ីថា មកពីនាយរង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាន នគរបាលខេត្តកំពង់ចាម
ទី៥ ៖ លោក គង់ សុភា បានផ្ទេរ មកពីអភិបាលរងខេត្តត្បូងឃ្មុំ
ទី៦ ៖ លី សារារិទ្ធ ផ្ទេរមកពីអភិបាលរង ខេត្តព្រះវិហារ ។

ចំណែកអតីតអភិបាលរងខេត្តកំពង់ចាម ២ រូប គឺ លោក កៅ សុខអាន នឹងលោក អ៊ុភឿន គុណវុឌ្ឍ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានសិទ្ធិស្មើអនុរដ្ឋលេខាធិការ ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានធ្វើរបាយការណ៍ស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ លេង វី បានផ្ដាំផ្ញើរ ដល់អភិបាលរងខេត្ត ទើបនឹងចូលកាន់តំណែងទាំង ៦ រូប ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អ និងខិតខំបំពេញកិច្ចការ ដែលថ្នាក់លើប្រគល់ជូន ដើម្បីធ្វើជាសេនាធិការ ឱ្យរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ ៕

To Top