បរទេស៖ នៅក្នុងកម្មវិធីខួបអនុស្សាវរីយ ដែលឧបទ្វីបកូរ៉េ បានដើរចេញពីការគ្រប់គ្រង ដោយប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥នោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសនឹងផ្តល់ជំនួយមនុស្សធម៌ ទ្រង់ទ្រាយធំមួយទៅឲ្យកូរ៉េខាងជើង ប្រសិនបើប្រទេសយល់ព្រម ដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរទាំងស្រុង។ លោក Yoon ដែលបានថ្លែងទៅកាន់ កម្មវិធីបុណ្យឯករាជ្យជាតិនោះថា៖ គំនិតផ្តួចផ្តើមដ៏មានភាពក្លាហាន ដែលខ្ញុំបានរៀបចំនឹងធានា...
បរទេស៖លោករដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃចន្ទបានធ្វើការតេស្ត រកឃើញវិជ្ជមានកូវីដ នៅក្នុងពេលដែលលោក បានធ្វើដំណើរមកដល់ការិយាល័យហើយ ដោយអក្ការៈស្រាលប៉ុណ្ណោះ។ បុរសវ័យ៦៩ឆ្នាំរូបនេះ ធ្លាប់បានជាសះស្បើយ ពីវិរុសកូវីដម្តងហើយ កាលពីខែមករាកន្លងមក បន្ទាប់ពីបានទទួលវ៉ាក់សាំងចំនួន ២ដង និងវ៉ាក់សាំងជម្រុញ ចំនួន២ដងផ្សេងទៀត។ លោក Austin បានធ្វើការថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទដដែលនេះ ដើម្បីបញ្ជាក់អំពីតេស្តវិជ្ជមានកូវីដ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀត នៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិកសភាអាមេរិក ១ក្រុម បានទៅទស្សនាលើដែនកោះ ដែលទាមទារដោយចិន និងបានជួបជាមួយ ប្រធានាធិបតីលោកស្រី Tsai Ing-wen ក្នុងអ្វីដែលទីក្រុងប៉េកាំង បានលើកឡើងថា...
ភ្នំពេញ ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ បានលើកបង្ហាញនូវទស្សនៈ ក៏ដូចជាការស្រាវជ្រាវ ចំនួន៧ចំនុច សម្រាប់ធ្វើការពិចារណាក្នុងការសិក្សា ភាសាខ្មែរនិងវៀតណាម ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នា។ ការលើកបង្ហាញនូវទស្សនៈពីសំណាក់ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែររូបនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ក្រសួងអប់រំយុវជន និងកីឡា បានឯកភាពឱ្យបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ អាចមានជំនន់ទឹកភ្លៀង ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា” នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
បន្ទាយមានជ័យ: អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា ថៃ បានឯកភាពគាំបើកច្រកទ្វារព្រំដែនអូរនាងឈមភាគីថៃច្រកទ្វារព្រំដែនប៉ារ៉ៃ និងច្រកទ្វារព្រំដែនបង្គោលសីមាលេខ៤៣ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ឈមភាគីថៃច្រកទ្វារព្រំដែនណងម៉ាក់ម៉ូន ដែលកិច្ចប្រជុំទ្វេភាគីនេះគឺប្រជុំថ្នាក់ខេត្តជាប់ព្រំដែនកម្ពុជា គឺអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃខេត្តស្រះកែវកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។ ដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនកម្ពុជាថៃ ភាគីកម្ពុជាមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន...
ពោធិសាត់: អ្នកបើកបររថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបានបើកបរឆ្លងកាត់ផ្លូវរថភ្លើងមិនមានការប្រុងប្រយ័ត្នខណះដែលរថភ្លើងកំពុងតែធ្វើចរាចរណ៍ បានបុកបណ្តាលអោយរងនូវការខូចខាតរថយន្តផ្នែកខាងមុខ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសនោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថភ្លើងដ៍កម្រនោះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា រថយន្តដែលបានបើកឆ្លងកាត់ផ្លូវរថភ្លើងហើយត្រូវរថភ្លើងបុកនោះម៉ាកកាមរីឆ្លាមពណ៌ទឹកមាសពាក់ស្លាកលេខ...
ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន៥២នាក់បានស្លាប់ និង២៥នាក់រងរបួស ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសស៊ូដង់ ។ក្រុមប្រឹក្សាជាតិសម្រាប់ការពារជនស៊ីវិលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្នុងចំណោមជនរងគ្រោះមាន១៩នាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ North Kordofan នៅកណ្តាលប្រទេសស៊ូដង់ ។ ទន្ទឹមនឹងនេះដែរ ផ្ទៃដីកសិកម្មចំនួន២១៩ហិកតា ត្រូវបានជន់លិច ផ្ទះចំនួន៥.៣៤៥ ខ្នងត្រូវបានបំផ្លាញ និង២.៨៦២ខ្នងរងការខូចខាតក្នុងរដូវវស្សាបច្ចុប្បន្ននៅទូទាំងប្រទេស ។...
Breaking: តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ លោកស្រី Aung San Suu Kyi រយៈពេលប្រាំមួយឆ្នាំ ពីបទពុករលួយ កាលពីថ្ងៃចន្ទ នេះបើយោងតាមប្រភព ជិតស្និទ្ធនឹងករណីនេះ។ AFP ចេញផ្សាយមុននេះបន្តិច។