វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃព្រហស្បតិ៍ បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំនេះ បន្ទាប់ពីការកែប្រែធ្លាក់ចុះ កាលពីមុនកាលពីខែឧសភា។ សម្ព័ន្ធប្រេងបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,១ ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងការព្យាករណ៍របស់ខ្លួន ដែលមានចំនួន ៣,៥ ភាគរយក្នុងរយៈពេល ៣ខែមុន។ ដោយពន្យល់ពីការកែសម្រួលធ្លាក់ចុះ OPEC...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្សីលោក Dmitry Medvedevកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់តំបន់ Donbass ក្នុងគោលបំណងដើម្បីធ្វើការវាស់វែង និងធនាអំពីបញ្ហាសន្តិសុខ និងការត្រឡប់ទៅរស់នៅជីវិត ជាធម្មតាវិញពីសំណាក់ ពលរដ្ឋនៅក្នុងតំបន់។ លោក Medvedev បានសរសេរនៅលើបណ្តាញសង្គម Telegram របស់លោកថាបានជួបជាមួយ នឹងមេដឹកនាំរបស់តំបន់ Donbass...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា បានមកដល់ប្រទេសថៃឡង់ដ៏ នេះបើយោងតាមសាក្សីទីភ្នាក់ងារ Reuters ៣នាក់ ខណៈដែលគាត់ស្វែងរក ទីជំរកបណ្តោះអាសន្ននៅក្នុងប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ប្រទេសដែនកោះរបស់គាត់កាលពីខែមុន...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងឱកាសនៃការចូលរួមសន្និសិទកាសែតមួយ លោកបានធ្វើការលើកឡើង អំពីការព្យាករណ៍របស់ខ្លួនថា អ៊ុយក្រែននឹងត្រូវការលុយ ដើម្បីចំណាយក្នុងទំហំដល់ទៅ រាប់ពាន់លានដុល្លារ ដើម្បីអាចស្តារប្រទេសឡើងវិញបាន។ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បាននិយាយដែរថា គម្រោងកសាងអ៊ុយក្រែនឡើងវិញ នឹងធ្វើឡើងដោយមាន ការតាំងចិត្តខ្ពស់ណាស់ ពោលគឺជាគម្រោងដែលគាំទ្រ ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៤៧ មានឈ្មោះថា Marshall Plan...
បរទេស៖ ប្រទេសចិនកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបើកការរិះគន់ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះផែនការនៃ ដំណើរទស្សនកិច្ចមួយរបស់ មន្ត្រីជាន់ខ្ពស់របស់ប្រទេសលីទុយនេស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលចិនបានហៅថា ជាអ្វិដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងធ្វើការឆ្លើយតបជាដាច់ខាតផ្អែក ទៅលើគោលការណ៍តែមួយរបស់ចិនឬ One China princlipe។ កាលពីសប្តាហ៍មុនក្រសួងការបរទេស នៃកោះតៃវ៉ាន់បានប្រកាសថា អនុរដ្ឋមន្ត្រីកិច្ចការងារដឹកជញ្ជូន និងទូរគមនាគមន៍នៃប្រទេសលីទុយនេស៊ី នឹងធ្វើដំណើរ មកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់...
បរទេស៖ ក្រសួងការបរទេសកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ សីហា) ថា កោះ តៃវ៉ាន់ បដិសេធគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលស្នើឡើងដោយទីក្រុងប៉េកាំង នៅក្នុងសៀវភៅសដែលបាន បោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ បន្ទាប់ពីកងទ័ពរបស់ប្រទេសចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយទៀត ខណៈដែលប្រទេសចិន បានបញ្ចប់បញ្ចប់ សមយុទ្ធយោធាដំបូងរបស់ខ្លួន។ យោងតាមសារព័ត៌មាន The Strait...
តាកែវ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធគាំពារមួយ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលនេះជាគោលនយោបាយដ៏ល្អឥតខ្ចោះ...
Cellcard, together with its strategic partner, Huawei, mobilize plans to reinforce coverage and connectivity in line with Samdech Techo Hun Sen’s call...
ដើរកម្សាន្តនៅភូមិ Dingshang ក្រុង Zhangzhou ខេត្តFujian ទេសភាពទីជនបទដ៏ស្រស់ស្អាត ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ នេះដោយសារតែមានការជំរុញការងារ កែលម្អបរិស្ថានរស់នៅ របស់ប្រជាជនក្នុងភូមិ Dingshang។ ការកែលម្អសោភ័ណ្ឌភាពភូមិ និងហេដ្ឋរចនាសម័្ពន្ធ និងការកសាងភូមិអរិយធម៌ គំនូរដ៏ស្រស់ស្អាតមួយផ្ទាំងកំពុងគូរ នៅភូមិDingshan។លោកWu Shuzhong អ្នកភូមិDingshan បាននិយាយថា កាលពីមុន បរិស្ថានភូមិមានភាពរញ៉េរញ៉ៃ ហើយមានសំរាមច្រើន...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ កំបាំងមុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ ឈ្មោះ សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយជាមួយជនជាតិ វៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន:...