ព័ត៌មានអន្តរជាតិ

“ភូមិនេសាទទេសចរណ៍” ដ៏ពេញនិយម

ដើរកម្សាន្តនៅភូមិ Dingshang ក្រុង Zhangzhou ខេត្តFujian ទេសភាពទីជនបទដ៏ស្រស់ស្អាត ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ នេះដោយសារតែមានការជំរុញការងារ កែលម្អបរិស្ថានរស់នៅ របស់ប្រជាជនក្នុងភូមិ Dingshang។

ការកែលម្អសោភ័ណ្ឌភាពភូមិ និងហេដ្ឋរចនាសម័្ពន្ធ និងការកសាងភូមិអរិយធម៌ គំនូរដ៏ស្រស់ស្អាតមួយផ្ទាំងកំពុងគូរ នៅភូមិDingshan។លោកWu Shuzhong អ្នកភូមិDingshan បាននិយាយថា កាលពីមុន បរិស្ថានភូមិមានភាពរញ៉េរញ៉ៃ ហើយមានសំរាមច្រើន ឥឡូវនេះ បន្ទាប់ពីស្តារឡើងវិញ អ្នកទាំងអស់គ្នាពេញចិត្តខ្លាំងណាស់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិDingshang បានខិតខំបង្កើតនិម្មាបនកម្មឧស្សាហកម្ម ដែលរួមបញ្ចូលនូវវិស័យនេសាទ និងទេសចរណ៍ជាសន្សឹមៗ ហើយពីភូមិនេសាទតូចក្លាយទៅជា “ភូមិនេសាទទេសចរណ៍ដ៏ពេញនិយម” ហើយកំពុងក្លាយទៅជាភូមិនេសាទថ្មី ស័ក្តសមសម្រាប់ការរស់នៅ ប្រកបអាជីវកម្មនិងធ្វើទេសចរណ៍។

តាមរយៈការប្រើផ្ទះទំនេររបស់អ្នកភូមិ និងទេសចរណ៍នេសាទ វិស័យទេសចរណ៍នៅភូមិ Dingshang កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ថៅកែផ្ទះសំណាក់ឈ្មោះ “Dingshangshiguang” បានមានប្រសាសន៍ថា “ដោយសម្លឹងឃើញបរិស្ថានធម្មជាតិ និងទិដ្ឋភាពដ៏ល្អប្រសើររបស់ភូមិនេសាទ ឥឡូវនេះបរិមាណកក់បន្ទប់ របស់យើងត្រូវបានពេញ។”

ភាពពេញនិយមនៃការធ្វើទេសចរណ៍ នៅក្នុងភូមិDingshang បានជំរុញដល់ការអភិវឌ្ឍឧស្សាហកម្ម សេវាកម្មជុំវិញ។ លោកWu Hongwenអ្នកនេសាទបានថ្លែងថា “ឥឡូវ ត្រីដែលយើងបាននេសាទ អាចយកទៅលក់តាមភោជនីយដ្ឋាន ក្នុងភូមិ អ្នកទេសចរ ក៏អាចមកទិញពីយើង ល្អជាងកាលមុន។”

តាមដឹង ភូមិDingshangមានដែនសមុទ្រប្រហែល ១២០០ ហិកតា កំពុងបង្កើតឧស្សាហកម្មថ្មី ដោយរួមបញ្ចូលគ្នារវាង “ការនេសាទ+ទេសចរណ៍” តាមរយៈការបង្រួបបង្រួមធនធានពិសេស ដូចជាឆ្នេរសមុទ្រនិងវប្បធម៌នេសាទ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍជនបទ ឱ្យកើនឡើង។លោកWu Mingguang លេខាធិការបក្សភូមិ Dingshang បានថ្លែងថា ជំហានបន្ទាប់ ភូមិនឹងជំរុញការសាងសង់ កំពង់ផែនេសាទបន្ទាប់បន្សំ ជំរុញសេដ្ឋកិច្ចជាមួយកំពង់ផែនេសាទ និងជំរុញការអភិវឌ្ឍជាមួយឧស្សាហកម្ម៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top