គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា ការវាយប្រហាររបស់រុស្ស៊ីលើមូលដ្ឋានយោធា និងអគារលំនៅដ្ឋាននៅទូទាំង អ៊ុយក្រែន ដែលពោរពេញដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យមនុស្សស្លាប់ ជាច្រើននាក់ នៅក្នុងការវាយប្រហារនេះ ។ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr...
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើអបគមន៍ ដែលសំដៅទៅលើ “ឯករាជ្យភាពតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ ហើយមិនអនុញ្ញាត ឱ្យមានបន្ទប់ណាមួយ សម្រាប់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” ក្នុងទម្រង់បែបណានោះទេ ។ ប្រមុខរដ្ឋចិន លោក ស៊ី...
រ៉ាម៉ាឡា ៖ បេសកជនប៉ាឡេស្ទីន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប៉ាឡេស្ទីនកំពុង “ខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង” ដើម្បីទទួលបានសមាជិក ភាពពេញលេញ របស់អង្គការសហប្រជាជាតិ ដើម្បីការពារដំណោះស្រាយ រដ្ឋពីរ ។ លោក Riyad Mansour បានប្រាប់ស្ថានីយវិទ្យុ Voice of Palestine ជាផ្លូវការថា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា អ្នកស្រុកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រុកដែលមានការព្រួយបារម្ភ បានដេកនៅខាងក្រៅផ្ទះ បន្ទាប់ពីមានការរញ្ជួយដីរាប់រយដង បានកើតឡើងនៅភាគខាងជើង ប្រទេសហ្វីលីពីន ខណៈដែលប្រធានាធិបតីលោក Ferdinand Marcos Jr បានធ្វើតាមជើងហោះហើរទៅកាន់ តំបន់រងគ្រោះដើម្បីពិនិត្យ មើលការខូចខាតទាំងនោះ ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីរបស់ទីក្រុងសាន់ហ្វ្រានស៊ីស្កូ ស្ថិតនៅរដ្ឋភាគខាងលិច សហរដ្ឋអាមេរិក កាលីហ្វ័រញ៉ា បានប្រកាសដាក់ទីក្រុង ក្នុងកម្រិតប្រកាសអាសន្ន ពីសំណាក់វិរុសរាតត្បាតអុតស្វាឬ Monkeypox ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលលោកស្រី Susan Philip បានបញ្ជាក់ថា៖ ពួកយើងនៅពេលនេះគឺ មានបំណងតែមួយគត់ធ្វើយ៉ាង អាចប្រើប្រាស់ធនធានរបស់យើងទាំងអស់ នៅក្នុងសេវាកម្មដើម្បីបម្រើសេវា សុខភាពសាធារណៈទាំងឯកជននិងរដ្ឋដើម្បីឲ្យ ទទួលបានប្រសិទ្ធភាពបំផុត។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែនបានបង្កើនការជំរុញរបស់ខ្លួន ដើម្បីដណ្តើមយកភាគខាងត្បូង ដែលគ្រប់គ្រងដោយរុស្ស៊ីរបស់ខ្លួនឡើងវិញ ដោយព្យាយាមទម្លាក់គ្រាប់បែក និងដាក់ឱ្យនៅដាច់ដោយឡែក ពីកងទ័ពរុស្ស៊ីនៅក្នុងតំបន់ ដែលពិបាកនឹងផ្គត់ផ្គង់ឡើងវិញ ប៉ុន្តែអ៊ុយក្រែនបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃើញភស្តុតាងដែលថា ទីក្រុងម៉ូស្គូកំពុងដាក់ពង្រាយ កងកម្លាំងរបស់ខ្លួនឡើងវិញ ដើម្បីការពារទឹកដីនោះ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីចិន លោក ហ្ស៊ី ជិនពីង បានយល់ព្រមកំណត់ពេល កិច្ចប្រជុំកំពូលដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងអំឡុងពេលការហៅទូរស័ព្ទ ដែលមានភាពតានតឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលលោក ហ្ស៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានបើកការវាយប្រហារ ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បូករួមទាំងតំបន់ក្បែរទីក្រុងគៀវផង ខណៈដែលយោធាអ៊ុយក្រែន ឯណោះវិញកំពុងខិតខំសម្រុក ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូង Kherson ។ មនុស្ស៥នាក់បាត់បង់ជិវិត និងរបួស២៦នាក់ នៅក្នុងការវាយប្រហារដោយមីស៊ីល ក្នុងតំបន់ភាគកណ្តាលនៃទីក្រុង Kropyvnytskyi ហើយក្រៅពីនោះនៅតំបន់ Bakhmut ការវាយប្រហារបានធ្វើឲ្យមនុស្សស្លាប់ ៣នាក់ផ្សេងទៀត ខណៈដែលការវាយប្រហារក្បែរទីក្រុងគៀវ...
ភ្នំពេញ៖ ខណៈកម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែន ប្រមាណជា ៨៤ភាគរយ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នាបន្តបោះបង្គោលព្រំដែន នៅសេសសល់១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព និងមានព្រំដែនស្ថេរភាព។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត ខណៈ ជាសះស្បើយចំនួន១៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៧០៦នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៦៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕